រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកវ៉េវ ពណ៌ឈាមជ្រូក មួយគ្រឿងជិះគ្នា២នាក់បើកឆ្លងផ្លូវបញ្ច្រាសបុកគ្នាជាមួយម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ មួយគ្រឿង បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសចំនួន៣នាក់ ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៣ កញ្ញា ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៦គល់ស្ពានជ្រោយចង្វាខាងកើតមុខផ្សារទំនើបខេមហ៊្វូដក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
តាមមន្ត្រីប៉ូលិសចរាចរផ្លូវគោកដែលប្រចាំការក្បែរកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងម៉ូតូម៉ាកវ៉េវ ពណ៌ឈាមជ្រូក ជិះគ្នា២នាក់ប្តីប្រពន្ធបានបុកគ្នាជាមួយម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ មួយគ្រឿង ជិះតែម្នាក់ឯងបណ្តាលឱ្យដួលរងរបួសចំនួន៣នាក់ត្រូវបានរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ