ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុង​យ៉ាង​ចាត់​ទុក​ការបា.ញ់ព្រមាន​របស់​កូរ៉េខាង​ត្បូង​​ថាជា​ការ​បង្ក​ហេតុ​យោធា​មួយ​

12 ឆ្នាំ មុន

ប្រទេសកូរ៉េ​ខាងជើង​​បាន​បរិហារ​ហើយ​ចាត់​ទុក​​ការបា.ញ់​ព្រមានរបស់​​​បណ្តា​នាវាចម្បាំង​​កូរ៉េ​ខាងត្បូង​​តាម​បណ្តោយ​ព្រំដែន​សមុទ្រ​ខាងលិច​រវាង​កូរ៉េ​ទាំង​២ថា ជា​អំពើ​បង្ក​ហេតុ​មួយ ។​ទីភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​អះអាង​កាលពី​ថ្ងៃទី​២២ កញ្ញា ​ថា​​សកម្ម​ភាព​ទាំង​នោះ​របស់​កូរ៉េ​ខាងត្បូង​គ្មាន​អ្វី​ក្រៅ​ពី​ការ​បង្ក​ហេតុ​ខាងយោធា​មួយ​នោះ​ឡើយ ។

ប្រទេសកូរ៉េ​ខាងជើង​​បាន​បរិហារ​ហើយ​ចាត់​ទុក​​ការបាញ់​ព្រមានរបស់​​​បណ្តា​នាវាចម្បាំង​​កូរ៉េ​ខាងត្បូង​​តាម​បណ្តោយ​ព្រំដែន​សមុទ្រ​ខាងលិច​រវាង​កូរ៉េ​ទាំង​២ថា ជា​អំពើ​បង្ក​ហេតុ​មួយ ។​ទីភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​អះអាង​កាលពី​ថ្ងៃទី​២២ កញ្ញា ​ថា​​សកម្ម​ភាព​ទាំង​នោះ​របស់​កូរ៉េ​ខាងត្បូង​គ្មាន​អ្វី​ក្រៅ​ពី​ការ​បង្ក​ហេតុ​ខាងយោធា​មួយ​នោះ​ឡើយ ។

​KCNA​ក៏​បាន​ដក​ស្រង់​សម្តី​ទី​បញ្ជាការ​រណសិរ្ស​ភាគ​និរតី​របស់​កង​ទ័ព​កូរ៉េ​ខាង​​ជើង​ដែល​ថា​​​បាន​ទទួល​បទបញ្ជា​ឱ្យ​ត្រៀម​​​ប្រយុទ្ធ​សម្រាប់​សង្គ្រាម​បង្រួ​ប​​បង្រួម​ជាតិធំ​មួយ​ផងដែរ ​ប្រសិន​បើ​មាន​គ្រាប់​កាំ​ភ្លើង​ណា​មួយ​គ្រាប់​ធា្លក់​លើ​ដែន​ដី​របស់​ខ្លួន ។​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ​កន្លង​មកនេះ ​កង​ម៉ារីន​កូរ៉េខាង​ត្បូង​បាន​បាញ់​ព្រមាន​សំដៅ​លើ​នាវា​នេសាទ​កូរ៉េ​ខាងជើង​៦គ្រឿង​ដែល​ឆ្លង​កាត់​​​ព្រំដែន​​ក្នុង​សមុទ្រ​លឿង ៕