ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ម៉ារីន ​អីុរ៉ង់ ​គ្រោង​ពង្រីក​វត្ត​មាន​របស់​ខ្លួន​នៅ​អង់​តាក់ទិក

12 ឆ្នាំ មុន

ទូរស្សន៍​អីុរ៉ង់ ​PRESS TV រាយការណ៍​​ ​កាលពី​ថ្ងៃ​ទី​២២ កញ្ញា ​ថា ​មេបញ្ជា​ការ​កង​មារីន​អីុរ៉ង​ ឧត្តម​​នាវីហាប៊ី​បុលឡាហ៍​សៃ​​យ៉ា​​រី ​ថ្លែងថា ​កង​ម៉ារីន​អីុរ៉ង់ ​គ្រោង​ពង្រីក​​វត្តមាន​របស់​ខ្លួន​ក្នុង​ដែន​ទឹក​អន្តរជាតិ​ក្នុងមហា​សមុទ្រ​អង់​តាក​់ទិក ។ លោក​សៃ​យ៉ារី​អះ​អាងថា ​យើង​​មាន​​សមត្ថ​ភាព​បង្ហូតទត់ជាតិ​អីុរ៉ង់​ ក្នុង​តំបន់​ផ្សេង​ៗ​នៅ​ប៉ូល​ខាង​ជើង​និង​ប៉ូល​ខាង​ត្បូង​របស់​ផែន​​ដី ​។ ​យើង​រៀប​ចំ​

ទូរស្សន៍​អីុរ៉ង់ ​PRESS TV រាយការណ៍​​ ​កាលពី​ថ្ងៃ​ទី​២២ កញ្ញា ​ថា ​មេបញ្ជា​ការ​កង​មារីន​អីុរ៉ង​ ឧត្តម​​នាវីហាប៊ី​បុលឡាហ៍​សៃ​​យ៉ា​​រី ​ថ្លែងថា ​កង​ម៉ារីន​អីុរ៉ង់ ​គ្រោង​ពង្រីក​​វត្តមាន​របស់​ខ្លួន​ក្នុង​ដែន​ទឹក​អន្តរជាតិ​ក្នុងមហា​សមុទ្រ​អង់​តាក់ទិក ។ លោក​សៃ​យ៉ារី​អះ​អាងថា ​យើង​​មាន​​សមត្ថ​ភាព​បង្ហូតទត់ជាតិ​អីុរ៉ង់​ ក្នុង​តំបន់​ផ្សេង​ៗ​នៅ​ប៉ូល​ខាង​ជើង​និង​ប៉ូល​ខាង​ត្បូង​របស់​ផែន​​ដី ​។ ​យើង​រៀប​ចំ​ផែន​ការនានា​ដើម្បី​ពង្រីកវត្តមាន​​ នៅជិត​ប៉ូលខាង​ត្បូង ​។

លោក​សៃ​យ៉ារី ​ធ្លាប់អះអាង​កាលពី​​​ខែ​កញ្ញា ​​ថា​កង​ម៉ារីន​អីុរ៉ង់ ​មាន​ចេតនា​ដាក់​ពង្រាយ​នាវា​ចម្បាំង​ក្នុងមហា​សមុទ្រ​អាត្លង់​ទិក ​ជិត​​ព្រំដែន​សមុទ្រ​​របស់​សហរដ្ឋអាមេរិក​ ។ ​លោក​អះអាង​ថា ​ដោយសហ​រដ្ឋ​អាមេរិក​និងបណ្តា​​មហា​អំណាច​លោកខាងលិច​​មាន​វត្តមាន​នៅ​ជិត​ព្រំដែន​​សមុទ្រ​របស់យើងនោះ​​ ​យើងក៏​គ្រោង​ផង​ដែរ​ឱ្យ​មាន​​វត្តមាន​​ខ្លាំង​មួយ​របស់​យើង​នៅ​ជិត​ព្រំដែន​សមុទ្រ​សហ​រដ្ឋ​អាមេរិក​ដែរ។​អីុរ៉ង់​បានបញ្ជូន​នាវា​ចម្បាំង​នានា​​​ទៅ​កាន់​ឈូង​សមុទ្រ​អាដេន ដើម្បី​ធានា​សន្តិ​សុខ​​​បណ្តា​នាវា​ដឹក​ប្រេង​នីងដឹក​ទំនិញ​របស់ខ្លួន ៕