ទូរទស្សន៍តួកគីNTV រាយការណ៍ថា អតីតឧត្តមសេនីយ៍តួកគី៣រូប ដែលទទួលការចោទប្រកាន់ជាពិសេសបីបទធ្វើរដ្ឋប្រហារមួយកាលពីឆ្នាំ២០០៣ ទទួលការកាត់ទោសកាលពីថ្ងៃទី២១ កញ្ញា កន្លងមកនេះ ដាក់គុកក្នុងម្នាក់ៗ២០ឆ្នាំ ។តុលាការក្រុងអីុស្តង់ប៊ុលមួយបានកាត់ទោសមេបញ្ជាការកងទ័ពអាកាសឧត្តមសេនីយ៍ចូលនិវត្តលោកអីុប្រាហ៊ីមហ្វៀទីណា មេបញ្ជាការកងពលធំទី១ ឧត្តមសេនីយ៍ចូលនិវត្តន៍សឺទីនដូហ្គាន និងមេបញ្ជាការកងមា៉រីន ឧត្តមសេនីយ៍ចូលនិវត្តន៍អូសដេន អ័រណេកដាក់គុកក្នុងម្នាក់ៗ២០ឆ្នាំពីបទរួមគំនិតប្រឆាំងរដ្ឋាភិបាល។
ដំបូងពួកគេត្រូវកាត់ទោសដាក់គុកអស់មួយជីវិត មុនពេលកាត់បន្ថយទោសមកត្រឹមដាក់គុក២០ឆ្នាំ ។ ជនជាប់ចោទ៣៤នាក់ក្នុងរឿងធ្វើរដ្ឋប្រហារនោះដែរត្រូវលុបចោលការចោទប្រកាន់ ។ ការរួមគំនិតនោះគឺសំដៅរៀបចំការវាយប្រហារមួយចំនួន សាបព្រោះភាពចលាចលនៅតួកគី ហើយយកលេសធ្វើអន្តរាគមន៍មួយរបស់កងទ័ព ដើម្បីបណ្តេញគណបក្សយុត្តិធម៌និងអភិវឌ្ឍន៍AKP របស់នាយករដ្ឋមន្ត្រីលោករឺសេមតៃយីមអ័រដូហ្គានដែលកាន់អំណាច ៕
ចែករំលែកព័តមាននេះ