ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាមរី​បាឡែន​​បុក​ផ្ទះ​​សំណាក់​​ផ្កាយ​មាស ​បង្ក​ការ​ខូចខាត​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តមួយ​គ្រឿង​ម៉ាក​កាមរី​បាឡែន ពណ៌ទឹកប្រាក់ ត្រូវ​អ្នក​បើកបរ​​ងោក​មួយ​ភាំងបើក​បោះ​ពួយ​​បុក​ចូល​ផ្ទះ​​សំណាក់​យីហោ​ផ្កាយ​មាស ​ដែល​​មាន​ទីតាំងតាម​បណ្តោយ​​​ផ្លូវ​លេខ​៣៧១​ ក្នុងសង្កាត់បឹងទំពុន​ ខណ្ឌ​មានជ័យ​ កាលពីវេលាម៉ោង១១​យប់​ ថ្ងៃទី២២​ កញ្ញា​ បណ្តាល​ឱ្យ​ជញ្ជាំង​ផ្ទះខូច​ខាត​បាក់​បែក​យ៉ាង​ដំណំ ។

តាម​ប្រភព​ព័ត៌បាន​ឲ្យដឹងថា​ មុន​ពេល​កើត​ហេតុ​គេ​​ឃើញ​រថយន្ត​បង្ក​ហេតុ​ខាង​លើ​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅកើត  ពេល​កំពុង​បើក​នោះ​ស្រាប់​តែ​អ្នក​បើក​បរ​ងោក​មួយ​ភាំង​ក៏​​​រេចង្កូត​បុក​ចូល​ផ្ទះ​សំណាក់​ផ្កាយ​មាស​តាម​ច្រកទ្វារ​បាក់​​ជញ្ជាំងអស់​មួយ​ផ្ទាំង​បណ្តាល​ឲ្យរថយន្តធ្លាក់ក្បាលដាំគូទ​ឡើង​លើមើល​ទៅគួរឲ្យ​ញាក់​សាច់​ ។ ក្រោយ​ពេល​មាន​​ហេតុ​ការណ៍​កើត​ឡើង​សមត្ថកិច្ចមូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​វាស់​វែង​​ពេល​នោះ​​ត្រូវ​​ភាគី​ម្ចាស់ផ្ទះ​ទារសំណង​៣.០០០​ដុល្លារ​ ​ភាគីម្ចាស់​រថយន្តសុំសង​២.២០០ដុល្លារ​ប៉ុន្តែ​ដោយ​ភាគី​ម្ចាស់​ផ្ទះ​មិន​យល់​ព្រម​ ទើប​សមត្ថ​កិច្ច​សម្រេច​​​ស្ទូច​​រថយន្ត​ខាង​លើ​ទៅ​រក្សា​ទុក​នៅ​អធិកា​រ​ដ្ឋាន​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ ​ដើម្បី​ចាត់​ការ​​តាម​ផ្លូវ​ច្បាប់ ។

ប៉ូលិស​ដែល​ចុះ​ទៅ​អន្តរាគមន៍​ក្នុង​ហេតុ​ការណ៍​ខាង​លើ​និយាយថា ម្ចាស់​រថយន្ត​ខាង​លើ​មាន​អាការ​ស្រវឹង​ទើប​បើកបរ​រថយន្ត​​បុក​ចូល​ផ្ទះ​សំណាក់​ទាំង​យប់​ ។ ដោយ​ឡែក​អ្នក​បើក​រថយន្ត​បាន​និយាយថា ខ្លួន​​​ងោក​មួយ​ភាំង​ទើប​បើក​រថយន្ត​ជួប​គ្រោះ​ថ្នាក់បែបនេះ ។ ប៉ូលិស​និយាយ​បន្តថា អ្នក​រួម​ដំណើរ​​ក្នុង​រថយន្ត​មាន​គ្នា​​២នាក់​សុទ្ធសឹង​ជាមនុស្សប្រុសដូចគ្នា ។ នេះ​ចាត់​ទុក​​ជា​​សំណាង​ហើយ​ដែល​​ហេតុ​ការណ៍​ដ៏​ញាក់​សាច់​​បែប​នេះ​​កើត​ឡើង​ តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​​គ្រោះ​ថ្នាក់​ ៕​