ខេត្តតាកែវ ៖ បុរសម្នាក់បានប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័មបំផុត ដោយសារពេលអង្គុយផឹកស៊ីជាមួយគ្នាយ៉ាងល្អូកល្អិន រួចលេងសើចទៅវាជ្រុលហួស មានការប្រកាន់គ្នាទៅវិញទៅមក ខណៈពេលនោះជនដៃដល់ដែលជាភាគីម្ខាងទៀត បានយកគល់ឈើវាយសំពងទៅលើជនរងគ្រោះលើផ្ទៃមុខរហូតប្រកាច់ស្លាប់នៅលើដីគួរឱ្យសង្វេគពេកក្រៃ ក្រោយពីដឹងថា ជនរងគ្រោះស្លាប់ហើយនោះ ជនដៃដល់បានរត់គេចខ្លួនបាត់តែម្តង ។
ហេតុការណ៍វាយសម្លាប់ពេលកំពុងស៊ីផឹកនេះ បានកើតឡើងកាលពីថ្ងៃទី២២ កញ្ញា ២០១២ វេលាម៉ោង២៣ និង១៥នាទីយប់ ស្ថិតក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ។ លោកអនុសេនីយ៍ទោ ស តារ៉ា នាយប៉ុស្តិ៍ រដ្ឋបាលឃុំរវៀង បានឱ្យដឹងថា ចំពោះករណីនេះ នៅពេលទទួលបានព័ត៌មាននោះនៅវេលាម៉ោង១១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ កញ្ញា ២០១២ លោកក៏បានរាយការណ៍ជូនលោកអធិការស្រុកបន្ត រួចបានដាក់កម្លាំងចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ តែពេលទៅដល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រីឯជនដៃដល់រត់គេចខ្លួនបាត់ទៀត ដោយកម្លាំងមួយផ្នែកដាក់យាមនៅកន្លែងកើតហេតុ និងមួយផ្នែកទៀត តាមរុករកជនដៃដល់ក្រែងនៅលាក់ខ្លួនក្បែរៗនោះ រហូតដល់ព្រឹក ទើបមានប៉ូលិសបច្ចេកទេសខេត្តចុះទៅពិនិត្យ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ