ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AEU រៀប​ចំ​បាឋកថា​​​ស្តី​ពី​​ការ​សិក្សា​​​ជំនាញ​ទំនាក់​ទំនង​​អន្ត​រ​ជាតិ​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​​​​​​​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា​​ ឆ្នាំ​២០១២​​ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ (AEU) បាន​រៀបចំ​បាឋកថា​មួយស្ដី​ពី​«ការ​​សិក្សា​ជំនាញ​ទំនាក់ទំនង​អន្ដរជាតិ​ និង​ឱកាស​ការងារ​របស់​ជំនាញ​នេះ​នៅ​ក្នុង​បរិបទ​កម្ពុជា​»​ ក្រោម​អធិបតី​ភាព​លោក​ ឈឿ​ន​ សា​វន​ សាកល​វិទ្យា​ធិ​កា​​ររង​ តំណាង​លោក​ឌួ​ង លាង​​ សាកល​វិទ្យា​ធិ​ការ​​នៃ​សាកលវិទ្យាល័យ អាស៊ី​​អឺរ៉ុប​ និង​វាគ្មិន​ចំនួន​៣​រូប​ រួម​

រាជ​ធានី​ភ្នំ​ពេញ​​​​​​​​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា​​ ឆ្នាំ​២០១២​​ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ (AEU) បាន​រៀបចំ​បាឋកថា​មួយស្ដី​ពី​«ការ​​សិក្សា​ជំនាញ​ទំនាក់ទំនង​អន្ដរជាតិ​ និង​ឱកាស​ការងារ​របស់​ជំនាញ​នេះ​នៅ​ក្នុង​បរិបទ​កម្ពុជា​»​ ក្រោម​អធិបតី​ភាព​លោក​ ឈឿ​ន​ សា​វន​ សាកល​វិទ្យា​ធិ​កា​​ររង​ តំណាង​លោក​ឌួ​ង លាង​​ សាកល​វិទ្យា​ធិ​ការ​​នៃ​សាកលវិទ្យាល័យ អាស៊ី​​អឺរ៉ុប​ និង​វាគ្មិន​ចំនួន​៣​រូប​ រួម​មាន​កញ្ញា​ចក់ សុភាព​ ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត ឯកទេស​ទំនាក់ទំនង​អន្ដរជាតិ​​ នៅ​សាកល​វិទ្យាល័យ​អន្ដរជាតិ​ជប៉ុន​ (IUJ) ហើយ​បច្ចុប្បន្ន​កញ្ញា​​​គឺជា​នាយក​កម្មវិធី​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​សិទ្ធិ​មនុស្ស​ (CCHR) ​។​

វាគ្មិន​ទី២​​លោក ជឺ​ន​បូរាណ​ ចន្ទ​បូ​រី​ ដែល​បញ្ចប់​ការ​សិក្សា​​ អនុ​បណ្ឌិត​ផ្នែក​ការទូត ​និង​សិក្សា​អន្ដរជាតិ​​នៅ​សាកលវិទ្យាល័យ Rangsit ប្រទេស​ថៃ​ និង​វាគ្មិន​ទី៣​ គឺ​បណ្ឌិត​សាស្ដ្រាចារ្យJoe​​ Matthews ឯកទេស​អប់រំ​ចិត្ដសាស្ដ្រ​នៅ​សហរដ្ឋអាមេរិក និង​ជា​សាស្ដ្រាចារ្យ​នៃ​សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប​ ។

លោក​ ឈឿ​ន​ សា​វន​ បាន​មាន​ប្រសាសន៍​ថា​ អង្គ​សិក្ខាសាលា​ខាងលើ​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ដល់​និស្សិត​ ក៏​ដូច​ជា​សាធារណជន​ទូទៅឱ្យ​​បាន​យល់​ច្បាស់​ពី​សារ​សំខាន់​នៃ​ការ​សិក្សា​ជំនាញ​ខាងលើ​នេះ​​ ជា​ពិសេស​ ដើម្បីឱ្យ​​សិស្សា​នុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុ​ប​ និង​បណ្ដា​និស្សិត​នានា​ធ្វើការ​ជ្រើស​រើសមុខ​ជំនាញ​មួយ​ដែល​ត្រឹមត្រូវ​ និង​សម​ស្រប​តាម​បរិបទ​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​សមា​ហរណកម្ម​កាន់តែ​ស៊ីជម្រៅ​​នៅ​ក្នុង​សមាគម​អាស៊ាន​ សហគមន៍​អាស៊ី​បូព៌ា​​ អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក​ និង​អង្គការសហប្រជាជាតិ​។

ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​ជាក់ស្ដែង​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ២០១២-២០១៣​ សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប​​បាន​បង្កើត​ជំនាញ​ថ្មី​ចំនួន៣ទៀត​ រួម​មាន​ជំនាញ​ទំនាក់ទំនង​អន្ដរជាតិ​សិក្សា​ជា​ភាសា​អង់គ្លេស​ ជំនាញ​អភិវឌ្ឍន៍​សហគមន៍​ និង​ជំនាញ​អក្សរសាស្ដ្រ​ចិន​​ ដែល​មាន​សាស្ដ្រាចារ្យ​ជា​ជន​ជាតិ​​ចិន​ មក​ពី​ប្រទេស​ចិន​ ឧបត្ថម្ភ​ដោយ​រដ្ឋា​ភិបាល​ប្រទេស​ចិន​ផ្ទាល់​តែ​ម្ដង​ ។

អ្នកសម្របសម្រួល​កម្មវិធី​ លោក​ឡេ​ង​ ធា​រិ​ទ្ធ​ ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ទំនាក់ទំនង​អន្ដរជាតិ​ នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​​​​បាន​មាន​ប្រសាសន៍​ថា​ ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស​មួយ​មុខ​​​វា​នឹង​ពុំ​អាច​ជួយ​យុវជន​ក្នុង​ការ​ទទួលយក​ការងារ​មួយ​ដែល​សង្គម​ឱ្យ​​តម្លៃ​​ខ្ពស់​បាន​ទេ​នា​ពេល​បច្ចុប្បន្ន ដោយហេតុ​ថា​នៅ​ក្នុង​បរិបទ​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​ធ្វើ​សមាហរណកម្ម​ស៊ីជម្រៅ​​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​ ធនធានមនុស្ស​របស់​កម្ពុជា​ នឹង​ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំងក្លា​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ និង​អន្ដរជាតិ ​។​ ដូច្នេះ​វា​ទាមទារឱ្យ​​យុវជន​ខ្មែរ យើង​​មាន​សមត្ថភាព​យល់​ដឹង​លើ​កិច្ចការ​ទំនាក់​ទំនង​អន្ដរជាតិ​ ​។​ នា​ពេល​បច្ចុប្បន្ន​សមត្ថ​ភាព​យុវជន​ខ្មែរ​នៅ​មានកម្រិត ​ឱកាស​ការងារ​នៅ​តាម​បណ្ដា​ស្ថាប័ន​អន្ដរជាតិ​ធំ​ៗ​ ដូច​ជា​អង្គការ​សហ​ប្រជាជាតិ​​ លេខា​ធិការដ្ឋាន​អាស៊ាន​ អង្គការ​ជាតិ និង​អន្ដរជាតិ​ និង​បណ្ដា​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍​នានា​នឹង​ធ្លាក់​ចូល​ទៅ​ក្នុ​ង​ដៃ​របស់​ជាតិ​សាសន៍​ដទៃ​ទៀត​ ។​ ផ្

ទុយ​ទៅ​វិញ ​បើសិនជា​និស្សិត​កម្ពុជា​មាន​សមត្ថភាព​ផ្នែក​ភាសា​អង់គ្លេស​គ្រប់គ្រាន់​ ព្រមទាំង​ចំណេះដឹង​លើ​កិច្ចការ​អន្ដរ​ជាតិ​នានា​យ៉ាង​ទូលំទូលាយ​នោះ​​ ពួក​គេ​នឹង​អាច​ទទួល​​បានការ​ងារ​ដែល​មានមុខមាត់​ និង​បៀរ​វត្សរ៍​ខ្ពស់​នៅ​ពេល​បញ្ចប់​ការ​សិក្សា​របស់​ពួក
​គេ​ ។
ចំណែកឯ​កញ្ញា​​ចក់​ សុភាព​ បាន​មាន​ប្រសាសន៍​ថា​​ ជំនាញ​ខាងលើ​នេះ​ពិតជា​ធ្វើ​ឱ្យ​​ជីវិត​​ការងារ​របស់​នាង​មានកា​រវិ​វ​ឌ្ឍ​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ ។​ ជំនាញ​នេះ​បាន​ធ្វើឱ្យ​​កញ្ញា​​យល់​ច្បាស់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នានា​ ជា​ពិសេស មូលដ្ឋាន​គតិយុត្ដិ​នានា​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ ដែល​ប្រការ​នេះ​ញ៉ាំង​ឱ្យ​​កញ្ញា​ធ្វើការ​វិភាគ​ និង​ផ្ដល់​យោបល់​ប្រកបដោយ​សុក្រឹតភាព​ដល់​ថ្នាក់ដឹកនាំ​របស់​អង្គការ​ ។​ លោក​ជឺ​ន​បូរាណ​ ចន្ទ​បូ​រី​ ក៏​បាន​មាន ប្រសាសន៍​ថា​ ការ​សិក្សា​លើ​មុខ​ជំនាញ​ទំនាក់​ទំនង​អន្ដរជាតិ​​បាន​ជួយ​ពង្រីក​វិសាលភាព​នៃ​ចំណេះដឹង​របស់​លោក​លើ​កិច្ចការ​សេដ្ឋកិច្ច នយោបាយ​ និង​ច្បាប់​អន្ដរជាតិ​ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​​លោក​ធ្វើការ​វិភាគ​ និង​ផ្ដល់​អនុសាសន៍ ដល់​ថ្នាក់ដឹកនាំ​ក្រសួងការបរទេស​ប្រកបដោយ​ភាព​ត្រឹមត្រូវ​ ។​ អាស្រ័យ​ហេតុនេះ​ហើយ​ ទើប​លោក​តែងតែ​ទទួល​បានការ​ទុកចិត្ដ​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់​ក្រសួង​ ។

សិក្ខាសាលា​ខាងលើ​នេះ​​បាន​ប្រព្រឹត្ដ​ទៅ​ប្រកបដោយ​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់​ ដោយ​ប្អូន​ៗ​និស្សិត​ទាំងអស់​កាន់តែ​​យល់​ច្បាស់​ពី​សារ​សំខាន់​នៃ​ការ​សិក្សា​លើ​មុខ​ជំនាញ​សិក្សា​ថ្មី​នេះ ហើយ​វាគ្មិន​​ ក៏​ដូច​ជា​គណៈ​គ្រប់គ្រង​សាកល​វិទ្យាល័យ​​ទាំងមូល​សង្ឃឹម​យ៉ាង​មុតមាំ​ថា​​ ប្អូន​ៗ​និស្សិត ​ក៏​ដូច​ជា​យុវជន​កម្ពុជា​ទាំងមូល​នឹង​ធ្វើការ​ជ្រើស​រើសមុខ​ជំនាញ​សិក្សា​មួយឱ្យ​​បាន​សម​ស្រប​ទៅ​នឹង​កាលៈទេសៈ​ថ្មី​មួយ​ ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់ និង​ពិភពលោក​ ៕