ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​អវី​​បែក​កង់​​​រេ​ចង្កូត​ឡើង​សួន​ច្បារ​​​​បុក​បង្គោល​​ភ្លើង​​​​បាក់​​1ដើម​​​​រថយន្ត​ធ្លាក់កាងមុខ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ស៊ីអ​វីមួយ​គ្រឿង​​​បើក​បរ​ដោយ​បុរស​ម្នាក់​​​បាន​បែក​កង់​​​មុខ​បណ្តាល​​ឱ្យរេច​ង្កូត​​ឡើង​លើ​សួន​ច្បារ​​​​​ទៅ​បុក​បង្គោល​ភ្លើង​ដែក​​​បំភ្លឺ​ផ្លូវ​​​មួយ​ដើម​​​​បាក់​ដួល​រាប​​ដល់​ដី​ ហើយ​រថយន្ត​នោះ​បាន​រង​ការ​​​ខូ​ច​ខាត​​​​ និង​ធ្លាក់​​​​កាង​ខាង​មុខ​​​​ ។ សំណាង​ល្អ​អ្នកបើកបរ​​​​មិនមាន​គ្រោះ​ថ្នាក់​​​​​​ និង​ត្រូ​វ​សមត្ថកិច្ច​​​ចាប់​ខ្លួន​​នាំ​ទៅ​សាក​សួរ​​នៅ​ការិយាល័យ​​​ចរាចរ​ណ៍​ផ្លូវ​គោក​​​​​នៃ​ស្នងការ​​​​ដ្ឋាន​នគរ​

រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ស៊ីអ​វីមួយ​គ្រឿង​​​បើក​បរ​ដោយ​បុរស​ម្នាក់​​​បាន​បែក​កង់​​​មុខ​បណ្តាល​​ឱ្យរេច​ង្កូត​​ឡើង​លើ​សួន​ច្បារ​​​​​ទៅ​បុក​បង្គោល​ភ្លើង​ដែក​​​បំភ្លឺ​ផ្លូវ​​​មួយ​ដើម​​​​បាក់​ដួល​រាប​​ដល់​ដី​ ហើយ​រថយន្ត​នោះ​បាន​រង​ការ​​​ខូ​ច​ខាត​​​​ និង​ធ្លាក់​​​​កាង​ខាង​មុខ​​​​ ។ សំណាង​ល្អ​អ្នកបើកបរ​​​​មិនមាន​គ្រោះ​ថ្នាក់​​​​​​ និង​ត្រូ​វ​សមត្ថកិច្ច​​​ចាប់​ខ្លួន​​នាំ​ទៅ​សាក​សួរ​​នៅ​ការិយាល័យ​​​ចរាចរ​ណ៍​ផ្លូវ​គោក​​​​​នៃ​ស្នងការ​​​​ដ្ឋាន​នគរ​បាល​​​រាជ​ធានី​ភ្នំពេញ​​​ ។

ឧប្បត្តិ​​​ហេតុ​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលាម៉ោង​​​​១​និង​​១៥​នាទី​​​រសៀល​​ថ្ងៃ​ទី​​២២ កញ្ញា ​​នៅ​​​លើ​កំណាត់​​មហាវិថី​​សហព័ន្ធ​រុស្ស៊ី​ ត្រង់​ចំណុច​​​សួន​ច្បារ​​​មុខ​ព្រលាន​យន្ត​ហោះ​​​អន្តរជាតិ​ភ្នំពេញ​​ ភូមិ​ក្បាល​ដំរី​ សង្កាត់​កាកាប​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។រថយន្ត​​​​​ម៉ាក​ស៊ីអវី​​​​នោះ​ពណ៌​ទឹក​ប្រាក់​​​​ ឯអ្នក​​បើក​បរ​មិនត្រូវ​បាន​​​គេ​ស្គាល់​​​ឈ្មោះទេ​ ហើយ​ក្រោយ​​ពេល​កើត​ហេតុ​​អ្នក​បើកបរ​​​​​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​​​បញ្ជូន​ទៅកាន់​​​ការិយា​ល័យ​​​​ចរាចរណ៍​ផ្លូវគោក​​​រាជ​ធានី​ភ្នំពេញ​​​ ដើម្បី​កសាង​​សំណុំ​រឿង​​​​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​​​​ ។

តាម​ប្រភព​​​ព័ត៌​មាន​​​​បាន​ឱ្យដឹងថា មុន​ពេល​​​កើត​ហេតុ​​​​គេ​ឃើញ​​​រថយន្ត​មួយ​គ្រឿង​​​​​នោះ​បើក​បរ​លឿន​គួរ​សម​ក្នុង​ទិស​ដៅ​​​​ពី​លិច​ទៅ​កើត​​ ពេល​ទៅ​ដល់​​​​ចំណុច​​​កើត​ហេតុ​​​​​​​ ស្រាប់​តែ​​​ផ្ទុះ​កង់​មុខ​​​​ចំហៀង​ខាង​ស្តាំ​​​លាន់​សូរ​ដូច​​​​គេ​បោក​​គ្រាប់​បែក​ ធ្វើឱ្យ​​រថយន្ត​រេ​ចង្កូត​​​​​ទៅ​ខាង​ស្តាំ​​​រួច​ឡើង​​​ទៅ​លើ​សួន​ច្បារ​​​ ហើយ​បុក​បង្គោល​​​​ភ្លើង​​​បំភ្លឺ​ផ្លូវ​​​​មួយ​ដើម​​​ពេញ​ទំហឹង​​​​បណ្តាល​ឱ្យ​បាក់​រាប​​ដល់​ដី​ ឯរថយន្ត​​ធ្លាក់​កាង​មុខ​ ។ ចំណែក​អ្នកបើក​​​បរ​មិន​រង​របួស​ទេ ​ត្រូ​វ​សមត្ថកិច្ច​​​​ឃាត់​ខ្លួន​​​នាំ​ទៅសាក​សួរ​​​ និង​កសាង​សំណុំ​​រឿង​តាម​ផ្លូវ​​ច្បាប់ ៕