មនុស្សជាង៦លាននាក់មកពីកន្លែងផ្សេងនៃពិភពលោកលើកគ្នាមកកាន់ទីក្រុងមុយនីកប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី២២ កញ្ញា ទៅសម្រាប់បុណ្យស្រាបៀរដ៏ធំបំផុតនៃពិភពលោក ។
ដោយស្រែកពាក្យជា ប្រពៃណីថា O’ZAPFIT នាវេលាថ្ងៃត្រង់ម៉ោងក្នុងស្រុកម៉ោង១០ម៉ោងសាកល អភិបាលក្រុងមុយនីក ប្រកាសពីការបើកពិធីបុណ្យស្រាបៀររយៈពេល១៦ថ្ងៃនោះ ។ ទីលានសម្រាប់បុណ្យនោះនាឆ្នាំនេះមានទំហំ២៦ហិកតា ជាមួយនឹងបុរសនិងនារីបម្រើស្រាបៀរដល់ទៅ១២.០០០នាក់ សម្រាប់លើកស្រាបៀរជូនភ្ញៀវក្រោមតង់ធំដល់ទៅ៣៥ដោយតង់ដែលធំបំផុតអាចទទួលមនុស្សដល់ទៅ១០.០០០នាក់ ។ កែវស្រាបៀរគឺកែវចំណុះ១លីត្រ ។ នៅមានរបស់ក្លែមនានាដាក់លក់ផងដែរ ។ កាលពីឆ្នាំទៅមិញពួកអ្នកចូលរួមបុណ្យស្រាបៀរបរិភោគសាច់គោទាំងតូចទាំងធំអស់ដល់ទៅ១៧១ក្បាល និងសាច់មាន់ច្រើនម៉ឺនក្បាល ។
ប្រាកដណាស់ការទៅចូលរួមបុណ្យស្រាបៀរដ៏សប្បាយនោះក៏ត្រូវចំណាយអស់ប្រាក់ច្រើនដែរ ។ នាឆ្នាំនេះស្រាបៀរ១កែវចំណុំ១លីត្រមានតម្លៃរវាង៩,១០ទៅ៩,៥០អឺរ៉ូដែលឡើងថ្លៃដល់៤៣%ឯណោះ ៕
ចែករំលែកព័តមាននេះ