ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ស្មាស​និង​សេ​125​ពន្លះគ្នា​មនុស្ស​បី​នាក់​របួស​ធ្ងន់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួ​យ​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ពីរនាក់​ និង​ស្រី​ម្នាក់​ ​រង​របួស​ធ្ងន់​ធ្ងរ​ ខណៈ​អ្នកទាំង​បី​​​ជិះ​ម៉ូតូ​ពីរគ្រឿង​បុកគ្នា​នៅចំណុច​មុខ​ផ្ទះ​លេខ​១២៣៣ តាម​បណ្តោយ​​​ផ្លូវ​ជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មានជ័យ​ កាលពី​វេលាម៉ោង​៩​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​២២ កញ្ញា​ ។

តាម​ប្រភព​ព័ត៌មាន​ពី​​​សាក្សី​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​ ពណ៌​ខ្មៅ​ឌុប​ស្រី្តម្នាក់​តាម​បណ្តាយ​​​​ផ្លូវ​ជាតិ​លេខ​២​ ក្នុង​​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ជិះ​បញ្ច្រាស​ផ្លូវ​ លុះបត់​​​មក​ដល់​ចំណុច​កើត​​​​ហេតុ​​បាន​ឆ្លង​ផ្លូវ​​​​ ។ ​ខណៈ​នោះ​ស្រាប់​តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥​ ពណ៌ខ្មៅ​ ស៊េរី​ ២០១២ ក្នុង​ល្បឿន​​លឿនក៏​​បុក​ជាមួយ​ម៉ូតូ​ស្មាស​នោះ​ពេញ​ទំហឹង​ ​បណ្តាល​ឱ្យ​ម៉ូតូ​​ខូចខាត​យ៉ាង​ដំណំ ភាគី​ម៉ូតូ​ទាំង​បី​នាក់​ដួល​បោក​របួស​ធ្ងន់​ត្រូវ​រថយន្ត​ដឹក​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​មានជ័យ​ ។

បន្ទាប់ពីកើត​ហេតុ​នគរបាល​ចរា​ចរ​ បាន​សហ​​ការ​ជាមួយ​នគរបាល​មូលដ្ឋាន​ធ្វើការ​វាស់​វែង​រួច​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិកា​រ​​ដ្ឋាននគរបាល​ខណ្ឌ​មានជ័យ​ ដើម្បី​ដោះ​ស្រាយ​តាមច្បាប់​ ៕