រាជធានីភ្នំពេញ ៖ យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញឱ្យដឹងថា នៅថ្ងៃទី២២ កញ្ញា ២០១២ មានមនុស្សស្លាប់៦នាក់ និងរងរបួសធ្ងន់-ស្រាល៦នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦លើកកើតឡើងនៅទូទាំងប្រទេសកម្ពុជា ។
នាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា មានមនុស្ស៦នាក់បានស្លាប់ក្នុងនោះស្ត្រី២នាក់ របួសធ្ងន់៥នាក់ និងស្រាលម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍កើតឡើង៦លើកនៅថ្ងៃទី២២ កញ្ញា ២០១២ ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឱ្យខូចខាតយានយន្តសរុប៨គ្រឿង ក្នុងនោះម៉ូតូ៦គ្រឿង និងរថយន្ត២គ្រឿង ។ មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់គឺមកពីបើកបរហួសល្បឿនកំណត់ចំនួន១លើក មិនគោរពសិទ្ធិគ្នា៣លើក បត់គ្រោះថ្នាក់១លើក និងស្រវឹង១លើក ។
ចំណែករថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាពថ្ងៃទី២២ កញ្ញា ២០១២ មានរថយន្តសរុប៩៩គ្រឿង ក្នុងនោះរថយន្តទេសចរណ៍៣៦គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច៣១គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ១៤គ្រឿង រថយន្តដឹកទំនិញធុនតូច៤គ្រឿង និងរថយន្តដឹកទំនិញធុនធំ១៤ គ្រឿង ។ រថយន្តទាំងអស់ខាងលើត្រូវបានបង់ប្រាក់ពិន័យរួចរាល់នៅថ្ងៃដដែល គឺស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌស្រុក៧១គ្រឿង និងនាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់២៨គ្រឿង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ