ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិសា្លម​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​ម្នាក់​កាត់​ថ្លៃ​​​ក្បាល​អ្នក​ផលិត​

12 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​មួយរូប​បាន​សន្យា​កាលពី​ថ្ងៃទី​២២ កញ្ញា ​ផ្តល់​រង្វាន់​១០០.០០០​ដុល្លារ​ដល់​អ្នក​ដែ​ល​អាចសម្លា.ប់​ផលិតករ​ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិស្លាម​រឿង «​ភាពស្លូត​ត្រង់​របស់​អ៊ិស្លាម​» ​ដែលញុំាង​ឱ្យ​ផ្ទុះការតវ៉ា​ប្រឆាំង​គ្រប់​កន្លែង​នៃ​ពិភពអ៊ិស្លាម​ ​ជួន​កាល​ដោយ​ហិ.ង្សា​ទៀត​ផង ។

រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​មួយរូប​បាន​សន្យា​កាលពី​ថ្ងៃទី​២២ កញ្ញា ​ផ្តល់​រង្វាន់​១០០.០០០​ដុល្លារ​ដល់​អ្នក​ដែ​ល​អាចសម្លាប់​ផលិតករ​ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិស្លាម​រឿង «​ភាពស្លូត​ត្រង់​របស់​អ៊ិស្លាម​» ​ដែលញុំាង​ឱ្យ​ផ្ទុះការតវ៉ា​ប្រឆាំង​គ្រប់​កន្លែង​នៃ​ពិភពអ៊ិស្លាម​ ​ជួន​កាល​ដោយ​ហិង្សា​ទៀត​ផង ។

រដ្ឋ​មន្ត្រី​ក្រសួង​​ផ្លូវដែក​ប៉ាគីស្ថាន​​នោះ​​លោក​​​ហ្គូឡាម​អាម៉េដ ​ទីលួរ ​ថ្លែង​ទៅ​កាន់​សារព័ត៌​មាន​នៅ​ក្រុង​​ប៉េសាវ៉ា​ភាគ​ពាយ័ព្យ​​ប្រទេស​ថា ខ្ញុំ​សូម​ប្រកាស​ផ្តល់​រង្វាន់​១០០.០០០​ដុល្លារ​ចំពោះ​អ្នក​​ដែល​អាចស​ម្លាប់​ជន​ប្រមាថ​អ៊ិស្លាម​ ​វាយ​ប្រហារ​​លើ​ព្រះ​មហា​ម៉ាត់ ​។ លោក​បន្តថា ​ខ្ញុំ​ក៏​អំពាវនាវ​ផង​ដែរ​ដល់​ពួក​តាលីបង់​និងពួក​​​​​អាល់​កៃដា ​ឱ្យ​ចូលរួម​ក្នងសកម្ម​ភាព​ដ៏​ឧដុង្គ​ឧត្ត​ម​​នោះ ​ដោយ​លោក​អះ​អាង​ថា ​បើ​មាន​​ឱកាស​លោក​នឹង​សម្លាប់​ជន​នេះ​ដោយ​ដៃ​ឯង ។

ប្រទេស​ប៉ាគីស្ថាន​ជា​កន្លែង​មា​ន​បាតុកម្ម​សំខាន់​​ប្រឆាំង​ខ្សែ​ភាព​យន្ត​ផលិត​នៅ​អាមេរិក​នេះ​ដោយ​កាលពី​ថ្ងៃ​​សុក្រ​ទី​២១ កញ្ញា ​ក្រោយ​ពិធី​​សូត្រ​ធម៌​ធំមក មាន​បាតុគម្ម​ធំ​មួយ​ចូលរួម​ដោយ​មនុស្ស​ជា​ច្រើន​ពាន់​នាក់ ​​ហើយ​ជួន​កាល​​​មាន​ផ្ទុះ​អំពី​ហិង្សា​​​​បណ្តា​ល​ឱ្យ​មនុស្ស​ស្លាប់​២​១​នាក់ ​និង​របួស​ជាង​២០០​នាក់ ​​។ ​មនុស្សជា​ច្រើ​ន​​ពាន់​នាក​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ជាថ្មី​នៅ​ប៉ាគីស្ថាន​ប្រ​ឆាំង​​ខ្សែ​ភាព​យន្ត​នេះ ​ដែ​ក្នុងសភាព​​ស្ងប់​ស្ងាត់។

នៅអាហ្វ្រិក​ពិសេស​នៅ​​នី​​ហ្សេរីយ៉ា​មនុស្ស​ជា​ច្រើន​សិបពាន់​នាក់​នាំគ្នា​ធ្វើ​បាតុកម្ម​ដោយស្ងប់​ស្ងៀម​នៅ​ក្រុង​កាណូ​ជាទី​ក្រុង​ធំ​មួយ​នៅ​ភាគ​​ខាង​ជើង​ប្រទេស ៕