ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​គុប​​​​លូន​ចូលក្រោម​​​​​គូទ​​រ៉ឺម៉ក​​​ម៉ូតូ​​ឈប់​ស្ងៀម​​​​​របួស​ធ្ងន់​​​-ស្រាល​3នាក់​

13 ឆ្នាំ មុន

ខេត្ត​កំពត​​ ៖ បុរស​​២នាក់​​​ជិះម៉ូតូ​​​គុប​ឌុប​គ្នា​​​​យ៉ាង​លឿន​​​ទៅ​បុក​គូទ​រ៉ឺម៉ក​ម៉ូតូ​​​ដែល​កំពុង​​​ឈប់​ស្ងៀម​​​​​ស្រប​ទិស​គ្នា​​​​ពី​លិច​ទៅ​កើ​ត​ បណ្តាល​ឱ្យ​​ម៉ូតូដួល​​រុល​ចូល​​ក្រោម​​គូទ​រ៉ឺម៉ក​ម៉ូតូ​​​របួស​ធ្ងន់​ស្រាល​​៣​នាក់​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​​​កាល​ពី​វេលាម៉ោង​​​​១០​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​​​២១ កញ្ញា​ ​​នៅលើ​កំណាត់​ផ្លូវ​​​​​​​ជាតិ​លេខ​៣ ​កំពត​-​ភ្នំពេញ​​ ចំណុច​ផ្សារ​​​ចាស់ ស្រុក​ឈូក​ ស្ថិត​ក្នុង​ភូមិ​​​​ជ្រៃ​​ ឃុំ​សត្វ​​​ពង​

ខេត្ត​កំពត​​ ៖ បុរស​​២នាក់​​​ជិះម៉ូតូ​​​គុប​ឌុប​គ្នា​​​​យ៉ាង​លឿន​​​ទៅ​បុក​គូទ​រ៉ឺម៉ក​ម៉ូតូ​​​ដែល​កំពុង​​​ឈប់​ស្ងៀម​​​​​ស្រប​ទិស​គ្នា​​​​ពី​លិច​ទៅ​កើ​ត​ បណ្តាល​ឱ្យ​​ម៉ូតូដួល​​រុល​ចូល​​ក្រោម​​គូទ​រ៉ឺម៉ក​ម៉ូតូ​​​របួស​ធ្ងន់​ស្រាល​​៣​នាក់​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​​​កាល​ពី​វេលាម៉ោង​​​​១០​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​​​២១ កញ្ញា​ ​​នៅលើ​កំណាត់​ផ្លូវ​​​​​​​ជាតិ​លេខ​៣ ​កំពត​-​ភ្នំពេញ​​ ចំណុច​ផ្សារ​​​ចាស់ ស្រុក​ឈូក​ ស្ថិត​ក្នុង​ភូមិ​​​​ជ្រៃ​​ ឃុំ​សត្វ​​​ពង​ ស្រុក​ឈូក​ ខេត្ត​កំពត​ ។ ​

មន្ត្រីសមត្ថកិច្ច​​​​នគរបាល​​​​ចរាចរ​​បាន​ឱ្យ​ដឹង​ថា ​មនុស្ស​​២នាក់​​​​ខាង​ភាគី​​ម៉ូតូ​គុប​​​​បាន​រង​របួស​ធ្ងន់​​ម្នាក់​ស្រាល​ម្នាក់​​ និងមនុស្ស​ម្នាក់​ទៀត​ ​​​ខាង​អ្នក​បើក​​​រ៉ឺ​ម៉ក​​​ម៉ូតូ​​​រងរបួសធ្ងន់​ ត្រូវ​បាន​​គេ​ដឹកទៅ​សង្គ្រោះ​ភ្លាម​ៗ​​​​នៅ​ក្នុង​មន្ទីរពេទ្យ​​​ស្រុក​ឈូក​ ។ តាម​​ប្រភព​​​ពី​សាក្សី​​​ដែល​ឃើញ​​​ហេតុ​ការណ៍​​​បាន​ឱ្យដឹងថា ​​នៅវេលាម៉ោង​​​ខាង​លើ​​​​គេ​ឃើញ​​​​រ៉ឺម៉ក​​​ម៉ូតូ​បើក​មក​ពី​​​​លិច​​​​រួច​ឈប់​ស្ងៀម​​ហើយ​អ្នកបើក​បរ​ចុះ​​​រើស​មីញ៉ុង​ច្រវាក់​ពេល​កំពុង​ឱន​រើស​នោះ​ ​​ស្រាប់​តែ​​​​ម៉ូតូ​​​គុប​​​បើក​មក​ពី​ក្រោយ​យ៉ាង​លឿន​​​​​​បុក​ខ្ទាត​ម្ចាស់​​​​រ៉ឺម៉ក​​​រួម​ទាំង​​អ្នក​បើក​ម៉ូតូ​ចូល​​ទៅ​ក្រោម​រ៉ឺម៉ក​​​​​ម៉ូតូ​រង​របួស​ធ្ងន់​ ហើយ​អ្នក​ទាំង៣​​​ត្រូវ​បាន​​​​​ដឹក​​ទៅ​សង្គ្រោះភ្លាម​ៗ​​នៅ​មន្ទីរពេទ្យ​​​បង្អែក​​​​ស្រុក​ឈូក​ ។ ប៉ុន្តែ​ម្ចាស់​​រ៉ឺម៉ក​​​ម៉ូតូ​ក្រោយ​​ពេល​ដឹក​ដល់​​មន្ទីរពេទ្យ​​ស្រុក​ឈូក​​​ដោយ​របួស​ធ្ងន់​ពេកក៏​ដឹក​​​បន្ត​ទៅ​​សង្គ្រោះ​​​​នៅ​មន្ទីរពេទ្យ​​ខេត្ត​​​​​​តា​កែវ ។

មន្ត្រី​នគរ​បាល​​ចរាចរ​​​បាន​ឱ្យ​ដឹង​ថា ភាគី​ខាង​ម៉ូតូ​​​គុប​​បើក​បរ​លឿន​ពេក​ និង​ធ្វេស​ប្រហែស​ទើប​បុក​​រ៉ឺម៉ក​​​​ម៉ូតូ​កំពុង​​តែចង​ស្ងៀម​​​​បែប​នេះ​ ។ អ្នក​បើក​​ម៉ូតូ​គុប​ឈ្មោះសេង​ សាំង ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ​រស់នៅភូមិ​​​​ត្រពាំង​គគីរ​ ឃុំ​ល្បើក​​ ស្រុក​ឈូក​​ ខេត្ត​កំពត​ ម៉ូតូ​គុ​ប​50ពណ៌​សម្បក​​ឪឡឹក​​​​ ។ រី​ឯ​​​អ្នកបើក​រ៉ឺម៉ក​​ម៉ូតូ​​​​ឈ្មោះ​ស៊ឹង ភួង​ ភេទ​ប្រុស​ អាយុ​​៥៥​ឆ្នាំ រស់នៅ​ភូមិ​ខ្ជាយ​​ខាង​ត្បូង​​​​ ឃុំ​​ដង​ទុង​ ស្រុក​​ដង​ទុង​ ​ខេត្ត​កំពត​ ។ ម៉ូតូ​​​និង​រ៉ឺម៉ក​​ម៉ូតូ​ត្រូវ​កម្លាំង​នគរបាល​​​​ចរាចរ​​​យក​ទៅ​​​​រក្សា​ទុក​នៅអធិការ​​ដ្ឋាន​នគរបាល​​​ស្រុក​ឈូក​​​រង់​ចាំ​​ការដោះ​ស្រាយ​​តាម​ច្បាប់​​​​នៅពេល​ក្រោយ​ ៕