ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រវឹង​ធ្លាក់​ភ្នែក​បើក​​ម៉ូតូវីវ៉ា​ដួល​សន្លប់​​ម្នាក់​​ឯង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​ដេក​សន្លប់​​ស្តូក​ស្តឹង​ម្នាក់​ឯង​​នៅ​កណ្តាល​ផ្លូវ​ ខណៈ​ស្រវឹង​​បើក​ម៉ូតូ​​វីវ៉ា​ពណ៌​ខ្មៅ ស៊េរី​២០០៨ ​មួយ​គ្រឿង​​ក្នុង​ល្បឿន​​លឿន និង​រេ​ចង្កូត​​ពេញ​ផ្លូវ​ រហូត​ដល់ថ្នាក់​​កាន់​ចង្កូត​ម៉ូតូ​លែង​ជាប់​ ​​ដួល​ប្រាវ​បោក​ក្បាល​ទៅនឹង​ថ្នល់​ កាល​ពី​​វេលា​ម៉ោង​​៤​និង​៥០​នាទី​រសៀល​ថ្ងៃទី​២០ កញ្ញា ​២០១២ ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ ។

បុរស​រងគ្រោះ​​ឈ្មោះ​​យីម ចំរើន ​អាយុ​៣០​ឆ្នាំ ជាអ្នក​រត់​ម៉ូតូ​​ឌុប ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​។ ប្រភព​​ឱ្យ​​​ដឹង​ថា ​មុន​ពេល​​កើតហេតុ​​​ម៉ូតូវីវ៉ា​​ ពណ៌ខ្មៅ ស៊េរី២០០៨ ​បើក​​ដោយ​បុរស​ស្រវឹង​​ជោក​ជាំ​​ម្នាក់​​​យ៉ាង​លឿន​តាម​ផ្លូវ​​២០០៤ ​ក្នុង​​ទិស​ដៅ​​ពី​លិច​​ទៅ​កើត​ លុះមក​ដល់​ចំណុច​កើត​ហេតុ​ក៏​​រេ​ចង្កូតពេញ​ផ្លូវ​ ដួល​​​ប្រាវ​ទៅ​នឹង​ថ្នល់​​​​ដេក​សន្លប់​​ស្តូក​ស្តឹង​​តែ​ម្នាក់​ឯង​នៅ​កណ្តាល​ផ្លូវ​​ហើយ​ត្រូវ​ប្រជា​ពល​រដ្ឋ​​នៅ​ក្បែរ​នោះ​​ឃើញ​ក៏​ជួយ​លើក​ជន​រងគ្រោះ​​មក​​ដាក់​​ចិញ្ចើម​​ថ្នល់ ដើម្បី​ធ្វើ​ការ​​សង្គ្រោះ​។ ​ក្រោយ​​ពេល​​​សង្គ្រោះ​​​បាន​ប្រហែល​​១០​នាទី​​បុរស​ស្រវឹង​​ស្រា​នោះ​​ក៏​ដឹង​ខ្លួន​ឡើង​វិញ ហើយ​​​បន្ត​​​​ដំណើរ​ទៅ​មុខ​​ទៀត​បាត់​ទៅ​៕