ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើក​បុក​ម៉ូតូ​អាយ​ខន​ផ្លោង​20​ម៉ែត្រ​បោក​បាក់​ជើង​ទាំង​​2នាក់

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​រថយន្តមិនស្គាល់ម៉ាក ពណ៌ស​ មួយគ្រឿង​ បើកបុកម៉ូតូ​អាយ​ខន​ ពណ៌​លឿង​លាយខ្មៅ​ ជិះ​គ្នា​២​នាក់​ ​ផ្លោង​ប្រមាណ​២០​ម៉ែត្រ​​បណ្តាល​ឱ្យ​ម្នាក់ៗបាក់​ជើង​ម្ខាង​ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៣​ កញ្ញា​ តាម​មហា​វិថីព្រះ​នរោត្តម​ ​ជាប់​របង​ក្រសួង​មហា​ផ្ទៃ​ ក្នុង​សង្កាត់​ទន្លេ​បា​សាក់ ​ខណ្ឌ​ចំការមន ។

សាក្សីនិយាយ​ថា​ ​មុន​ពេល​កើត​ហេតុ​ម៉ូតូ​អាយ​ខន​ ពណ៌លឿងលាយខ្មៅ​ ជិះ​គ្នា​២​នាក់ ​​តាម​​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ​​ពីជើង​ទៅ​​ត្បូង​ ​ចំណែ​ក​រថយន្ត​មិន​ស្គាល់ម៉ាក​ ពណ៌ស​ មួយ​គ្រឿង​ បើក​ពី​ត្បូង​ទៅ​ជើង​​បញ្រ្ចាស​គ្នា ។ លុះ​មក​​ដល់ចំណុច​​ខាង​លើម៉ូតូ អា​យ​ខន​បត់​ស្តាំ​​ចូល​តាម​ផ្លូវ​របង​ក្រសួង​មហាផ្ទៃ​ ​ស្រាប់​តែ​រថយន្ត​បោះ​ពួយ​ដូច​ហោះ​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញ​ទំហឹង​ខ្ទាត​ប្រមាណ​២០​ម៉ែត្រ​ ធ្វើឲ្យអ្នក​ជិះ​ម៉ូតូ​ទាំង​ពីរនាក់​ដួល​បោកបាក់ជើង​ម្ខាងដូចគ្នា​ ។​ ចំណែក​រថយន្ត​បន្ថែម​ល្បឿន​គេច​បាត់ស្រមោល ​។

ជន​រង​គ្រោះ​ទាំងពីរ​នាក់​ឱ្យបាន​បញ្ជូន​ទៅ​ព្យា​បាល​នៅមន្ទីរពេទ្យ​ ចំណែក​ម៉ូតូដែល​រងការ​ខូច​ខាត​នោះ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​ចំការមន ៕