ពួកសកម្មជនស្តាំនិយមជប៉ុនប្រមាណជា ១.៤០០នាក់បានរៀបចំកាលពីថ្ងៃទី២២ កញ្ញា ក្នុងទីក្រុងតូក្យូនូវបាតុកម្មមួយប្រឆាំងចិន ដោយពួកគេសន្យាការពារប្រជុំកោះមានជម្លោះដែលជប៉ុនហៅប្រជុំកោះសេនកាគូ ហើយចិនហៅប្រជុំកោះឌីអាវយូ ហើយថែរក្សាបូរណភាពដែនដីជប៉ុន ។
ពួកសកម្មជនទាំងនោះ ស្ថិតក្នុងគណៈកម្មាធិការសកម្មភាពជាតិ ហ្គានបារជប៉ុន ជាអង្គការស្តាំនិយមមួយបង្កើតឡើងកាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១០ ហើយដឹកនាំដោយលោកតូស៊ីអូតាម៉ូហ្គាមីអតីតមេបញ្ជាការកងទ័ពអាកាសជប៉ុន ។ ពួកបាតុករបានហែក្បួនទៅកាន់ស្ថានទូតចិនប្រឆាំងប្រទេសជប៉ុន ។ ពួកបាតុករនាំគ្នាស្រែកពាក្យនានាប្រឆាំងចិន ហើយប្រកាសពីការប្តេជ្ញាចិត្តរបស់ពួកគេការពារប្រជុំកោះនោះ ។
នេះជាបាតុកម្មធំមួយរៀបចំធ្វើឡើងដោយចលនាស្តាំនិយមជប៉ុនតាំងពីចាប់ផ្តើមកើតមានវិបត្តិប្រជុំកោះនោះរវាងជប៉ុននិងចិនមក ។ចំណែកក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះជាមួយម៉ាស៊ីនឃោសនាចិននៅជប៉ុន អតីតអគ្គលេខាធិការរបស់រដ្ឋាភិបាលជប៉ុនមួយរូបលោក ហ៊ីរ៉ូមូណូណាកា បានធ្វើការរិះគន់អ្នកនយោបាយជប៉ុនមួយចំនួនចំពោះរឿងប្រជុំកោះនោះ ។ លោកណូណាកាអាយុ៨៧ឆ្នាំដែលរយៈពេលជាច្រើនឆ្នាំប្តេជ្ញាកសាងមិត្តភាពចិន-ជប៉ុន នោះថ្លែងថា ឧប្បត្តិហេតុនាពេលថ្មីៗនេះទាំងឡាយគឺគួរឱ្យសោកស្តាយ។
ក្នុងបទសម្ភាសន៍នេះអតីតអ្នកនយោបាយជប៉ុនរូបនោះរហូតដល់សុំទោសចិនផងដែរ ក្នុងបទសម្ភាសន៍ ។ លោកថ្លែងថា ការទិញរបស់ជប៉ុននូវផ្នែកមួយនៃប្រជុំកោះនេះ ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តគ្នាទៅវិញទៅមកនិងកុងសង់ស៊ុលនានាដែលមានជាច្រើនទសវត្សមកហើយរវាងប្រទេសទាំង២ ៕
ចែករំលែកព័តមាននេះ