ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជិះម៉ូតូ​​ចាប់ហ្វ្រាំង​ដៃ​ដួល​បោក​នឹង​រ៉ឺម៉ក​ម៉ូតូ​របួស​ធ្ងន់​ស្រាល​2នាក់

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ យុវជន​ធ្លាក់​ភ្នែក២នាក់​ជិះ​ម៉ូតូ​ជ្រែ​គេ​​ឯង​ចុះ​ឡើង​យ៉ាង​លឿន​ពេល​ជួប​ហេតុការណ៍​ចំពោះ​មុខ​ក៏​ចាប់​ហ្រ្វាំង​ដៃ​ បណ្តាល​ឱ្យ​ម៉ូតូ​ដួល​បោក​ជាមួយ​​រឺុម៉ក​ម៉ូតូ ដែល​បើក​ក្នុង​ទិស​ដៅ​បញ្រ្ចាស​គ្នាបណ្តាល​ឱ្យ​អ្នក​បើក​​ម៉ូតូ​រង​របួស​ធ្ងន់​ រី​ឯ​​អ្នក​​រួម​ដំណើរ​​របួស​ស្រាល កាលពី​​វេលាម៉ោង​​៣និង​៥៥​នាទី​រសៀល​ថ្ងៃទី​២១​ កញ្ញា នៅ​ខាង​ត្បូង​​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ តាម​បណ្តោយ

រាជ​ធានីភ្នំពេញ ៖ យុវជន​ធ្លាក់​ភ្នែក២នាក់​ជិះ​ម៉ូតូ​ជ្រែ​គេ​​ឯង​ចុះ​ឡើង​យ៉ាង​លឿន​ពេល​ជួប​ហេតុការណ៍​ចំពោះ​មុខ​ក៏​ចាប់​ហ្រ្វាំង​ដៃ​ បណ្តាល​ឱ្យ​ម៉ូតូ​ដួល​បោក​ជាមួយ​​រឺុម៉ក​ម៉ូតូ ដែល​បើក​ក្នុង​ទិស​ដៅ​បញ្រ្ចាស​គ្នាបណ្តាល​ឱ្យ​អ្នក​បើក​​ម៉ូតូ​រង​របួស​ធ្ងន់​ រី​ឯ​​អ្នក​​រួម​ដំណើរ​​របួស​ស្រាល កាលពី​​វេលាម៉ោង​​៣និង​៥៥​នាទី​រសៀល​ថ្ងៃទី​២១​ កញ្ញា នៅ​ខាង​ត្បូង​​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ តាម​បណ្តោយ​ផ្លូវ​​ណត​ប្រ៊ីត ក្នុង​សង្កាត់​ទឹក​​ថ្លា ខណ្ឌ​សែនសុខ  ។​​

សាក្សី​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​២នាក់​​​ខាងលើ​ ​ជិះ​ម៉ូតូ​ហុង​ដាធុន​សេ​១២៥ ស៊េរី​២០០៥ ជ្រែ​គេ​ឯងលេង​​តាម​ដង​ផ្លូវ​ណត​ប្រ៊ីត​ពីជើង​ទៅ​ត្បូង​​​លឿន​ស្លេវក្នុង​ស្ថាន​​ភាព​ស្រវឹង​ជោក​ ។​ ​ប្រភព​បន្ត​ថា ដោយ​យុវជន​ទាំ​​ងពីរ​​​ខាង​លើ​​ជិះ​លឿន​ ​ពេល​វាក់​ជា​មួយ​​យាន​យន្ត​ខាង​មុខ​ចាប់​ហ្វ្រាំង​ដៃមួយ​​ទំហឹង​ក៏​បណ្តាល​ឱ្យ​ដួល​​​បោក​​អូសទៅ​បុក​ចំហៀង​ខាង​ឆ្វេង​​​រឺុម៉ក​ម៉ូតូ​បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិ​ស​ដៅ​បញ្ច្រាស​​គ្នាធ្វើឱ្យ​​​យុវជន​បើក​បរ​ម៉ូតូ​ហុង​ដា​សេ​១២៥ ខ្ទាត​ទៅ​ជាប់​ជាមួយ​​​រឺុម៉ក​ម៉ូតូ​ចំហៀង​​ខាង​ឆ្វេង​រង​របួស​ធ្ងន់​​ត្រូ​វ​​មិត្ត​ភក្តិ​​​​ដែល​រង​របួស​ស្រាល​​ទូរស័ព្ទ​​ហៅ​មិត្ត​ភក្តិ​​ម្នាក់​ទៀត យក​ម៉ូតូ​មកជួយ​​ដឹក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដោយ​ខ្លួន​ឯង​ ។

ចំណែក​​​ម៉ូតូ​​រង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ​​យ៉ាង​ដំណំ​ ។ ចំពោះ​ម្ចាស់​​​រឺុម៉ក​ម៉ូតូ ​​​​មិន​បណ្តាល​​ឱ្យ​រង​របួស​​ទេគ្រាន់​តែ​វៀច​​​ឈ្នាន់​​​រឺុម៉ក​​ខាង​​ឆ្វេង​ប៉ុណ្ណោះ​ ។​ក្រោយ​ពេល​កើត​ហេតុ​ប៉ូលិស​​ចរាចរ​បាន​ចុះ​ទៅ​វាស់​វែង ដោយ​មិន​អាច​និយាយ​គ្នា​បាន​ព្រោះ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​ហុង​ដា​សេ​១២៥ សុទ្ធ​តែ​​ស្រវឹង​ក៏​យក​ម៉ូតូ​និង​​​រឺុម៉ក​ម៉ូតូ​ទៅរក្សាទុក​នៅ​​អធិ​ការ​ដ្ឋាន​​ខណ្ឌ​សែន​សុខ រង់​ចាំ​ដោះ​ស្រាយ​តាម​នីតិ​វិធី៕