ខេត្តកែប ៖ ពលរដ្ឋនៅខេត្តកែប និងកំពតផ្អើលនាំគ្នាមកឱ្យលោកគ្រូឈ្មោះសន ចាន់ថន អាយុ៤១ឆ្នាំ នៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ជួយមើលជំងឺដែលគេអះអាងថា ចេះមើលជំងឺ ស្រោចទឹកដេញព្រាយបិសាច និងដោះអំពើ ។
តាមការរៀបរាប់របស់ស្ត្រីឈ្មោះហៀ ថុក ជាប្រពន្ធគ្រូខាងលើប្រាប់ឱ្យដឹងថា ប្តីគាត់ចេះមន្តអាគមនេះយូរឆ្នាំមកហើយ ប៉ុន្តែកន្លងមកទោះបីជាចេះស្រោចទឹកយ៉ាងណាក៏ដោយក៏ប្តីគាត់មិនចេញមុខមើលដែរ ទើបតែពេលនេះប្តីគាត់បានមើលអ្នកជំងឺម្នាក់ឱ្យជាសះស្បើយ ស្រាប់តែមានអ្នកជំងឺឯទៀត ចេះតែនាំគ្នាមកឱ្យប្តីរបស់គាត់ជួយស្រោចទឹក ដោះអំពើបែបនេះទៅ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ