ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​រក​ប្តី​

11 ឆ្នាំ មុន

ស្ត្រី​​ជា​ប្រពន្ធ​​ម្នាក់​ និង​ស្ត្រី​​នៅ​ផ្ទះ​​ក្បែរ​គ្នា ទៅ​ប៉ុស្តិ៍​​​ប៉ូលិស​​​ប្តឹង​រឿង​ប្តី​បាត់​ខ្លួន​៣​ថ្ងៃ​ហើយ ។ ស្ត្រី​​ជា​ប្រពន្ធ​​រៀប​រាប់​ភិន​ភាគ​ប្តី​​ឱ្យ​ប៉ូលិស​ស្តាប់ ៖
– ប្តី​ខ្ញុំ​អាយុ​​៣៥​ឆ្នាំ, ភ្នែក​ខ្មៅ សក់​រួញ​អង្គាដី។ ​គាត់​ចូល​ចិត្ត​​ហាត់​ប្រាណ​ធ្វើ​ឱ្យ​រាង​កាយ​មាំ​មួន និង​មាន​ភាព​​សង្ហា​​​ដូច​តួ​កុន, សំឡេង

ស្ត្រី​​ជា​ប្រពន្ធ​​ម្នាក់​ និង​ស្ត្រី​​នៅ​ផ្ទះ​​ក្បែរ​គ្នា ទៅ​ប៉ុស្តិ៍​​​ប៉ូលិស​​​ប្តឹង​រឿង​ប្តី​បាត់​ខ្លួន​៣​ថ្ងៃ​ហើយ ។ ស្ត្រី​​ជា​ប្រពន្ធ​​រៀប​រាប់​ភិន​ភាគ​ប្តី​​ឱ្យ​ប៉ូលិស​ស្តាប់ ៖
– ប្តី​ខ្ញុំ​អាយុ​​៣៥​ឆ្នាំ, ភ្នែក​ខ្មៅ សក់​រួញ​អង្គាដី។ ​គាត់​ចូល​ចិត្ត​​ហាត់​ប្រាណ​ធ្វើ​ឱ្យ​រាង​កាយ​មាំ​មួន និង​មាន​ភាព​​សង្ហា​​​ដូច​តួ​កុន, សំឡេង​​និយាយ​ទន់​ភ្លន់​, ស្រឡាញ់​​កុមារ​តូចៗ​ណាស់ ។

ពេល​​ស្ត្រី​នោះ​ពណ៌នា​ពី​ភិន​ភាគ​ប្តី​ខ្លួន ស្រ្តី​អ្នក​ជិត​ខាង​​នេះ​តែ​​ងមើល​​​​មុខ​សម្តែង​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​, លុះ​​ចេញ​មក​​ដល់​ខាង​ក្រៅ​ក៏​​សួរ​ត្រង់​ៗ ៖
– ប្តី​បង​ឯង​​ស្គម​​តេវ​រ៉េវ ហើយ​ក្បាល​​ទំពែក​ទៀត, ម៉េច​​ប្រាប់​ប៉ូលិស​​ថា​រូប​រាង​មាំ​មួន​សង្ហា​​ដូច​​តួ​កុន ហើយ​សក់​រួញ​​អង្កាដី ​?
– បង​ឯង​នេះ​ល្ងង់​មែន, បើប្រាប់​​តាម​រូប​រាង​ពិត​របស់​គេ​ ប៉ូលិស​​ណា​ចាប់​អារម្មណ៍​ជួយ​រក​ឱ្យ​​យើង ?