ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​​ផ្លូវ​​ជាតិលេខ​​1ក្លាយ​ជា​ធុង​ដាក់​សំរាម​​របស់​អ្នក​ស្រុក​​នៅផ្សា​រ​​ក​អណ្តើក

11 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង ៖ សំរាម​​ និង​​កាក​​សំណល់​ផ្សេង​ៗ ​​ត្រូវ​​បាន​​អ្នក​ស្រុក​​ដែល​រស់​នៅ​​ជុំ​វិញ​​​​​ផ្សារ​​​ក​អណ្តើក​នាំ​គ្នា​​ប្រមូល​ពី​តាម​ផ្ទះ​​របស់​ខ្លួន​​​និង​ពី​ក្នុង​ផ្សារ ​​យក​​មក​ចាក់​គរ​​លើ​គ្នា​​ជា​រៀង​រាល់​ថ្ងៃ នៅ​លើ​ចិញ្ចើម​​​​ផ្លូវ​ជាតិ​​លេខ​​១ ត្រង់​​ចំណុច​​មុខ​​វត្ត​​ក​អណ្តើក ​​ស្ថិត​​​ក្នុង​ឃុំ​​ប្រា សាទ ស្រុក​​កំពង់​ត្របែក ។

​ខេត្ត​ព្រៃ​វែង ៖ សំរាម​​ និង​​កាក​​សំណល់​ផ្សេង​ៗ ​​ត្រូវ​​បាន​​អ្នក​ស្រុក​​ដែល​រស់​នៅ​​ជុំ​វិញ​​​​​ផ្សារ​​​ក​អណ្តើក​នាំ​គ្នា​​ប្រមូល​ពី​តាម​ផ្ទះ​​របស់​ខ្លួន​​​និង​ពី​ក្នុង​ផ្សារ ​​យក​​មក​ចាក់​គរ​​លើ​គ្នា​​ជា​រៀង​រាល់​ថ្ងៃ នៅ​លើ​ចិញ្ចើម​​​​ផ្លូវ​ជាតិ​​លេខ​​១ ត្រង់​​ចំណុច​​មុខ​​វត្ត​​ក​អណ្តើក ​​ស្ថិត​​​ក្នុង​ឃុំ​​ប្រា សាទ ស្រុក​​កំពង់​ត្របែក ។

សំរាម​​ទាំង​នេះ​បាន​គរ​ច្រើន​​ឡើង​ៗ​ជា​រៀង​រាល់​ថ្ងៃ ​ធ្វើ​​ឱ្យ​មាន​​ក្លិន​ស្អុយ​​អសោចិ៍សាយ​ភាយ​​ពាស​ពេញ​ ហើយ​សម្រាប់​​​អ្នក​​ដំណើ​រ​​ឆ្លង​កាត់​ទី​​​​នេះ​ បើ​​រថយន្ត​​​ដែល​បើ​កបរ​លឿន​​​ និង​បិទ​កញ្ចក់​​ជិត​​​មិន​​សូវ​ធុំ​ក្លិ​ន​ប៉ុន្មាន​​ទេ ប៉ុន្តែ​​សម្រាប់​​អ្នក​ធ្វើ​​​ដំណើរ​​ដោយ​​ម៉ូតូ ឬ​រ៉ឺម៉​ក​ម៉ូតូ​​​វិញ​​ ​​​​ត្រូវ​តែ​​យក​ដៃ​ខ្ទប់​ច្រមុះ​​អត់​​ដង្ហើម​​ ហើយ​ងាក​​មុខ​ចេញ​ព្រោះ​ធុំ​ក្លិន​ខ្លាំង​ពេក ។ មិន​​តែប៉ុណ្ណោះ​​ កាក​សំណ​ល់ និង​​​សំរាម​ទាំង​​នោះ​បាន​ហូរ​​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ដែល​នៅ​ស្រប​តាម​​បណ្តោយ​ផ្លូវ​ជាតិ​​​ ធ្វើ​​ឱ្យ​​ទឹក​មាន​​ក្លិន​ស្អុយ ពណ៌​​ខ្មៅ​ល្អក់ ហើយ​ពេល​អ្នក​ស្រុក​ចុះ​ទៅ​​បាញ់​ថ្នាំ​ស្រូវ​​ និង​ដក​ស្មៅ​ក្នុង​ស្រែ​នៅ​ជាប់ទី​នោះ​​ក៏​បណ្តាល​​ឱ្យ​កើត​ជា​​កម​រមាស់​​​នៅ​​​ដៃ​​ជើង​គ្រប់ៗ​គ្នា ។ ​

​ពល​រដ្ឋ​​​ម្នាក់​​​រស់​នៅ​ក្នុង​ផ្សារ​​ក​អណ្តើក​​​បាន​​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា សំរាម​​ទាំង​នោះ​គឺ​ប្រជា​ពល​រដ្ឋ​​ចំនួន​​៣​ភូមិ​​ដែល​រស់​នៅ​​ជុំ​វិញ​ផ្សារ​ក​អណ្តើក​​​ និង​​ក្នុង​ផ្សារ​​ក​អណ្តើក​ជា​អ្នក​យក​ទៅ​ចាក់​នៅ​ទី​​កន្លែង​​នោះ​ ​​ដោយ​សារ​តែ​ពួក​គាត់​ពុំ​​មាន​ទីកន្លែង​ផ្សេង​​​សម្រាប់​ចាក់​​ ព្រោះ​ក្រៅ​ពី​​​ផ្ទះ​អ្នក​ស្រុក​ និង​ផ្សារ​​​ នៅ​ជុំវិញ​នោះ​​គឺ​សុទ្ធ​​តែ​ជា​ស្រែ​របស់​​អ្នក​ស្រុក​​ទាំ​អស់ ។ ប្រភពដ​​ដែល​​នេះ​​និយាយ​ថា ថ្វី​​ដ្បិត​​តែ​អ្នក​ស្រុក​​​យក​សំរាម​​មក​ចាក់​លើ​ចិញ្ចើម​​​​​ផ្លូវ​មែន ប៉ុន្តែ​​ពូក​គាត់​​ក៏​​ឧស្សហ៍​​​​មក​​ប្រមូល​​គរ​​ដុត​ចោល​​ជា​ញឹក​ញាប់​​​ដែរ គឺ​មិន​​ទុក​រហូត​​ឱ្យ​​ក្លាយ​ជា​​ភ្នំ​នោះ​ទេ ម្យ៉ាង​​ទៀត​អាជ្ញា​ធរ​ដែន​ដី​ក៏​មិន​ដែល​ឃើញ​មក​​ហាម​ឃាត់​ពួក​​គាត់​មិន​​ឱ្យ​ចាក់​សំរាម​​នៅ​លើ​ចិញ្ចើម​​​​ផ្លូវ​ដែរ ដូច្នេះ​​ហើយ​ទើប​​ពួក​គាត់​​​នាំ​គ្នា​​​យក​សំរាម​​​មក​ចាក់​នៅ​​ទី​​​កន្លែង​​នេះ​។

ទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ ក្រុម​អ្នក​​ដំណើរ​​មួយ​ចំនួន​ដែល​​​ធ្វើ​ដំណើរ​​​ឆ្លង​​កាត់​ទីកន្លែង​​នេះ​​​បាន​បញ្ចេញ​​ទស្សនៈ​​ថា ផ្លូវ​ជាតិ​​លេខ​​១​​គឺ​ជា​ផ្លូវ​ជាតិ​ដ៏​សំខាន់​ដែល​មាន​អ្នក​ដំណើរ​​ឆ្លង​​កាត់​ពិសេស​ជន​​បរទេស​​​ក្នុង​១​ថ្ងៃ​​ៗ​​រាប់​​ម៉ឺន​​នាក់ ដូច្នេះ​​​មិន​គួរ​​យក​​សំរាម​​មក​ចាក់​នៅ​​លើ​​ចិញ្ចើម​​ផ្លូវបែប​​នេះ​ទេ ​​៕​