ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កិច្ច​ប្រជុំ​កំពូល​ចិន-​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​និង​វិនិយោគ

12 ឆ្នាំ មុន

អនុប្រធា​នាធិបតី​ចិន ​លោកស៊ី​ជីនពិញ​ ប្រកាស​កាលពី​ថ្ងៃទី​២១ កញ្ញា ​ថា ចិន​និង​អាស៊ាន​ប្រកាន់​ខ្ជាប់​​ជាតិ​កិច្ច​នូវការ​អភិវឌ្ឍ​ន៍​មួយ​ដែល​​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅម​ក​ជាមួយ​នឹង​លទ្ធ​ផល​ធ្វើ​ឱ្យ​មាន​ការ​ីក​ចម្រើន​ថែម​ទៀត​​​ដល់​កិច្ច​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​និងពាណិជ្ជ​កម្ម ។

ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​ចិន-​អាស៊ាន​លើក​ទី​៩​ស្តីពី​ពាណិជ្ជ​កម្ម​និង​វិនិ​យោគ​នៅទីក្រុង​គុន​មិញ​ទីប្រជុំជន​តំបន់​ស្វយ័ត ​ហ្សូអាង​ខេត្ត​​កូ​​ស៊ី ​លោកស៊ី​ជីន​ពិញ​គូស​បញ្ជាក់ថា​ ទំហំពាណិជ្ជ​កម្ម​រវាងចិន​និងអាស៊ាន​ឡើង​ពី​៧​ពាន់​លាន​ដុល្លារ​ពេលចាប់ផ្តើម​បង្កើត​យន្តការ​នៃការ​ចរចា​ដល់​៣៦២,៨​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ​២០១១​ដែល​មាន​កំណើន​​ប្រចាំ​ឆ្នាំ គិត​ជា​មធ្យម​ជាង​២០% ។

អនុប្រធានាធិបតី​ចិន​រំលឹក​ថា ​ការ​​បង្កើត​កាលពី​ឆ្នាំ​២០១០​នូវតំបន់​ផ្លាស់​ប្តូរ​សេរី ​ចិន​-អាស៊ាន​បានជំរុញ​ថែម​ទៀត​នូវកិច្ច​សហ​ប្រតិ​បត្តិ​ការឈ្នះ-ឈ្នះ​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជ​កម្ម​ ។ ​លោកបន្តថា ​ចិន​នៅ​តែ​ជាដៃគូ​ពាណិជ្ជកម្ម​​ទី​មួយ​របស់​អាស៊ាន​សម្រាប់​ឆ្នាំ​ទី​៣​ជាប់​ៗ​គ្នា ​និង​ថាអាសា៊ន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំ​ទី​៣​របស់​ចិន ៕