ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​អាស្រូវ​​និវេសនដ្ឋាន​សម្រាប់​ចូល​និវត្តន៍​លោកលី​ព្រម​ឱ្យ​ស៊ើបអង្កេត​

12 ឆ្នាំ មុន

ប្រធា​នា​ធិប​តី​កូរ៉េ​ខាង​​ត្បូង​​លោក​​លី​​ម្យុង​​បាក់ ​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ​បាន​យល់​ព្រម​តាម​សំណើរបស់ច្បាប់​ដែល​ទាក់​ទិន​ដល់​ការ​ស្រាវ​ជ្រាវ​ដោយ​រដ្ឋ​​អាជ្ញា​ ពិសេស​មួយ​រូប​ក្រោយ​រឿង​អាស្រូវ​ជុំ​វិញ​និវេសន​ដ្ឋាន​សម្រាប់​ការ​ចូល​និវត្តន៍​នៅ​ ​NAEGOKDONG ​ភាគ​ខាង​ត្បូង​ក្រុង​សេអ៊ូល ។រឿង​អាស្រូវ​នោះ​ផ្ទុះ​ឡើង​​ កាលពី​ខែ​តុលា​ឆ្នាំ​​២០១១ ​ពេល​អ្នក​កាសែត​ម្នាក់​របស់​ទស្សនា​វដ្តី​មួយ ​លាត​

ប្រធា​នា​ធិប​តី​កូរ៉េ​ខាង​​ត្បូង​​លោក​​លី​​ម្យុង​​បាក់ ​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ​បាន​យល់​ព្រម​តាម​សំណើរបស់ច្បាប់​ដែល​ទាក​់​ទិន​ដល់​ការ​ស្រាវ​ជ្រាវ​ដោយ​រដ្ឋ​​អាជ្ញា​ ពិសេស​មួយ​រូប​ក្រោយ​រឿង​អាស្រូវ​ជុំ​វិញ​និវេសន​ដ្ឋាន​សម្រាប់​ការ​ចូល​និវត្តន៍​នៅ​ ​NAEGOKDONG ​ភាគ​ខាង​ត្បូង​ក្រុង​សេអ៊ូល ។រឿង​អាស្រូវ​នោះ​ផ្ទុះ​ឡើង​​ កាលពី​ខែ​តុលា​ឆ្នាំ​​២០១១ ​ពេល​អ្នក​កាសែត​ម្នាក់​របស់​ទស្សនា​វដ្តី​មួយ ​លាត​ត្រដាង​ពីការ​ទិញ​ដី​មួយ​កន្លែង​ដោយ​​វិមាន​រដ្ឋាភិបាលនៅ​ NAEGOKDONG សម្រាប់​ការសាងសង់​​និវេសនដ្ឋាន​សម្រាប់​ការ​ចូល​​និវត្តន៍​របស់​លោក​ប្រធានា​ធិបតី ។

ការទិញ​ដី​នោះ​ធ្វើ​ឡើង​ក្នុង​នាម​កូន​ប្រុស​របស់​លោក​ ហើយ​យោ​ងតាម​​ការអះអាង​ទាំងឡាញ​ថា​តម្លៃ​ដី​នោះ​ពិតជា​ទាបជាង​ខ្លាំង​តម្លៃ​ទីផ្សារ​​នាសម័យ​កាល​នោះ ។ ​លើសពី​នេះ​ទៀត​ដីនោះ​មួយ​ផ្នែក​ស្ថិត​ក្នុងតំបន់​មួយ​ដែល​រាល់​ការអភិវឌ្ឍ​ន៍​ទីក្រុង​​​ត្រូវ​ហាម​ឃាត់​ដើម្បី​ការ​ពារ​ធម្មជាតិ​និង​បរិស្ថាន។ ប្រឈម​មុខនឹង​មតិសាធារណៈ​ដែលមិ​ន​យល់​​ស្រប​ចំពោះ​ការ​ទិញ​ដី​នោះ​គេ​ត្រូវ​បង្ខំ​ចិត្ត​​បោះ​បង់​​ចោលគម្រោង​នោះ ​។ ​

ខណៈ​ដែល​បណ្តា​សមាជិក​សភា​បោះ​ឆ្នោត​​​​​​​​​​​​​គាំ​ទ្រ​​ឱ្យ​មាន​ការ​ស្រាវជ្រាវ​រឿង​នេះ​ដោយ​រដ្ឋ​អាជ្ញា​ពិសេស​មួយ​រូប ​ហើយ​លោកប្រធានាធិបតី​លីម្យុង​បាក់​ ដែល​មាន​​​អំណាច​​អាច​បដិសេធ​សំណើ​​ច្បាប់​នោះ​​ ទី​បំផុត​ប្រធានាធិបតី​បាន​យល់​ព្រម​ឱ្យ​បើក​ការ​សើុប​​អង្កេត​ក្រោយ​កិច្ច​ប្រជុំ​មួយ​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ​៕