ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិអាមេរិក​​ម្នាក់​គាំង​បេះដូង​លង់​ទឹក​ស្លា.ប់​ក្នុង​ស្រះ​ពេល​កំពុង​ហែល​​ទឹក​លេង​ជា​មួយ​ក្មេង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសជនជាតិ​​អាមេរិក​ម្នាក់​បាន​គាំង​បេះដូង​លង់​​ទឹក​ស្លា.ប់​ភ្លាមៗ​ក​នៅ​ក្នុង​ស្រះទឹក​មួយ ខណៈ​​កំពុង​ហែល​ទឹក​លេង​ជា​មួយ​ក្មេងៗ​ដែល​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​​វេលា​ម៉ោង​៤​និង​៥​នាទី​​រសៀល​ថ្ងៃទី​​២០ កញ្ញា ២០១២ ​ក្នុង​ស្រះ​ទឹក​មួយ ស្ថិត​ក្នុង​ក្រុម​៦ ​ភូមិ​ទឹក​ថ្លា សង្កាត់​​ទឹក​ថ្លា ខណ្ឌ​សែនសុខ ។ ​សព​បុរស​ជនជាតិ​​អាមេរិក​ដែល​​គាំង​បេះដូង​លង់​ទឹក​ស្លា.ប់​​នោះ​ឈ្មោះ​ JEFFREYG

រាជធានីភ្នំពេញ ៖ បុរសជនជាតិ​​អាមេរិក​ម្នាក់​បាន​គាំង​បេះដូង​លង់​​ទឹក​ស្លាប់​ភ្លាមៗ​ក​នៅ​ក្នុង​ស្រះទឹក​មួយ ខណៈ​​កំពុង​ហែល​ទឹក​លេង​ជា​មួយ​ក្មេងៗ​ដែល​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​​វេលា​ម៉ោង​៤​និង​៥​នាទី​​រសៀល​ថ្ងៃទី​​២០ កញ្ញា ២០១២ ​ក្នុង​ស្រះ​ទឹក​មួយ ស្ថិត​ក្នុង​ក្រុម​៦ ​ភូមិ​ទឹក​ថ្លា សង្កាត់​​ទឹក​ថ្លា ខណ្ឌ​សែនសុខ ។ ​សព​បុរស​ជនជាតិ​​អាមេរិក​ដែល​​គាំង​បេះដូង​លង់​ទឹក​ស្លាប់​​នោះ​ឈ្មោះ​ JEFFREYG EVANSON អាយុ​៦០​ឆ្នាំ ជាគ្រូ​បង្រៀន​ ស្នាក់​នៅ​ផ្ទះ​លេខ​​១៧៧G ផ្លូវ​លេខ​១០១៥ ​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​​សែន​សុខ ។

​យោង​តាម​​សម្តី​លោក​ប៉ែន ថុល ​នាយ​ប៉ុស្តិ៍​​រដ្ឋ​បាល​នគរ​បាល​​ទឹក​ថ្លា​​​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​​នៅវេលា​ម៉ោង​​២​និង​៣០​នាទី​​រសៀល​ថ្ងៃទី​២០ កញ្ញា ​២០១២ ​គេឃើញ​បុរស​ជនជាតិ​អាមេរិក​​ម្នាក់​បាន​​បបួល​ក្មេង​ៗ​នៅក្នុងភូមិ​ទៅ​ហែល​ទឹក​​លេង​នៅ​​ស្រះទឹក​​មួយ​នៅក្នុងភូមិ​ពេល​នោះ​ក្មេង​ប្រុស​ប្រហែល​៥​នាក់​​បាន​ទៅហែល​ទឹក​លេង​ជា​មួយ​គាត់​បាន​ប្រហែល​ជាង​២​ម៉ោង ស្រាប់តែ​ក្មេងៗ​​ទាំងអស់​នោះ​​រត់​មក​ផ្ទះវិញ ហើយ​ប្រាប់​ឪពុក​ម្តាយ​ថា បុរស​ជន​​ជាតិ​អាមេរិក​នោះ​លង់​ទឹក​ស្លាប់​ហើយ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​មាន​មនុស្ស​ទៅចោមរោម​មើល​​ពេញភូមិ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕