ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​រថយន្ត​បុកធ្លាក់​​ម៉ាស៊ីន​ទុក​ចោល​កណ្តាល​ផ្លូវ​ សង្ស័យ​​រថយន្ត​ក្រុម​​អ្នក​ចែក​ចាយ​ថ្នាំញៀន​​ពេល​យប់​

12 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ​រថយន្ត​ម៉ាក​តូយ៉ូតា Prius ពណ៌​ទឹក​ប្រាក់ ​មួយ​គ្រឿង ត្រូវគេ​ប្រទះឃើញ​​ទុក​ចោល​នៅ​កណ្តាល​ផ្លូវ​​មួយ​កន្លែង​ កាល​ពី​ព្រឹក​ថ្ងៃទី​​២១ កញ្ញា ក្បែរ​ផ្ទះ​​សំណាក់​​៧៧៧ ​ក្នុង​ក្រុម​ទី​៤ ​ភូមិ​​កម្ម​ករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង ​ដែល​មាន​ស្នាម​បុក​ផ្នែក​ខាង​មុខ និងធ្លាក់​​ម៉ាស៊ីន​​ជិត​ដល់​ដី​មិន​អាច​បើក​ទៅ​មុខ​បាន ។ ​អ្នក​ស្គាល់​​រថយន្ត​នេះ​បាន​បង្ហើប​ប្រាប់​សមត្ថ​កិច្ច​ថា គេសង្ស័យ​​ជា​រថយន្តរបស់​

ខេត្ត​បាត់ដំបង ៖ ​រថយន្ត​ម៉ាក​តូយ៉ូតា Prius ពណ៌​ទឹក​ប្រាក់ ​មួយ​គ្រឿង ត្រូវគេ​ប្រទះឃើញ​​ទុក​ចោល​នៅ​កណ្តាល​ផ្លូវ​​មួយ​កន្លែង​ កាល​ពី​ព្រឹក​ថ្ងៃទី​​២១ កញ្ញា ក្បែរ​ផ្ទះ​​សំណាក់​​៧៧៧ ​ក្នុង​ក្រុម​ទី​៤ ​ភូមិ​​កម្ម​ករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង ​ដែល​មាន​ស្នាម​បុក​ផ្នែក​ខាង​មុខ និងធ្លាក់​​ម៉ាស៊ីន​​ជិត​ដល់​ដី​មិន​អាច​បើក​ទៅ​មុខ​បាន ។ ​អ្នក​ស្គាល់​​រថយន្ត​នេះ​បាន​បង្ហើប​ប្រាប់​សមត្ថ​កិច្ច​ថា គេសង្ស័យ​​ជា​រថយន្តរបស់​ក្រុម​អ្នក​ចែកចាយ​គ្រឿងញៀន​​ពេល​យប់ ។

​​សមត្ថ​កិច្ច​​និយាយថា ​រថយន្ត​នេះ​ម៉ាក​តូយ៉ូតា Prius ពណ៌​ទឹក​ប្រាក់ មាន​ស្នាម​បុក​ផ្នែក​ខាង​មុខ ធ្វើ​ឱ្យ​​ម៉ាស៊ីន​ធ្លាក់​ជិត​ដល់​ដី និង​បែក​ធ្លាយ​ប្រេង​ម៉ាស៊ីន​​​ត្រូវបាន​អ្នក​​ភូមិ​ប្រទះ​ឃើញ​​​ចត​ចោល​​តាំងពី​​យប់ រហូត​ដល់​ម៉ោង​ប្រហែល​​១០​ព្រឹក​​ថ្ងៃទី​​២១ កញ្ញា ​នៅតែ​មិន​ឃើញ​ម្ចាស់​មក​យក ទើប​រាយ​ការណ៍​​ប្រាប់​សមត្ថ​កិច្ច​​តែម្តង​ទៅ ។ ​

ដោយ​ឡែក​​​មាន​អ្នក​ធ្លាប់​​ស្គាល់​​រថយន្ត​នេះ​​បាន​ប្រាប់​សមត្ថ​កិច្ច​ថា រថយន្ត​នេះ​ជា​របស់​បុរស​ម្នាក់​ដែល​មានផ្ទះនៅ​ខាង​ជើង​​កន្លែង​ចតរ​ថយន្ត​នេះ ​ប្រហែល​៣០០​ម៉ែត្រ ​ហើយ​សមា​សភាព​​នៃ​ក្រុម​នោះ​​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​​យ៉ាង​សកម្ម ​ដែល​សុទ្ធ​​សឹង​ជា​ក្រុម​​កូនចៅ​អ្នក​មាន​អំណាច​ និង​មាន​ទ្រព្យ​ស្តុក​ស្តុម្ភ​​ក្នុង​ក្រុង​បាត់​ដំបង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕