ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រាជ​ធីតា​​ព្រុយ​ណេ​​រៀប​អ​ភិ​សេក​​ជាមួយ​​មន្ត្រី​​រាជ​ការ​​​ថ្ងៃ​​ទី​23 កញ្ញា ​​ សម្តេច​តេ​ជោ​ហ៊ុន សែន ​ចូល​រួម​​ផង​ដែរ​​ជាមួយ​​មេ​ដឹក​នាំ​អាស៊ាន​​

11 ឆ្នាំ មុន

សារ​ព័ត៌​​មាន​​បរ​ទេស​​កាល​ពី​​ថ្ងៃ​ទី​​២០ ​កញ្ញា ​ផ្សាយ​ថា ​ព្រះ​រាជ​ធីតា​​​​ហា​ចា ​ហា​ហ្វ៊ី​​សា​​ស៊ូរូ​​រូល ​បូល​​កៀ ​ព្រះ​​ជន្ម​​​៣២​​ព្រះ​វស្សា​ ​នៃ​ព្រះ​​មហា​ក្ស​ត្រ​​ហាស់​​សា​ណាល ​បូល​​កៀ​ ​នៃ​​រាជា​ណា​ចក្រ​​ព្រុយ​ណេ​ ​​បាន​​​រៀប​អភិសេក​​ជាមួយ​​លោក​ផេនគី​​រ៉ាន​ ហា​ជី ​​មូហា​ម៉ាត់​​រូ​​សាយ​នី ​អាយុ​​២៩​ឆ្នាំ​​​ ​ជា​មន្ត្រី​​រាជ​ការ​ ។​​

សារ​ព័ត៌​​មាន​​បរ​ទេស​​កាល​ពី​​ថ្ងៃ​ទី​​២០ ​កញ្ញា ​ផ្សាយ​ថា ​ព្រះ​រាជ​ធីតា​​​​ហា​ចា ​ហា​ហ្វ៊ី​​សា​​ស៊ូរូ​​រូល ​បូល​​កៀ ​ព្រះ​​ជន្ម​​​៣២​​ព្រះ​វស្សា​ ​នៃ​ព្រះ​​មហា​ក្ស​ត្រ​​ហាស់​​សា​ណាល ​បូល​​កៀ​ ​នៃ​​រាជា​ណា​ចក្រ​​ព្រុយ​ណេ​ ​​បាន​​​រៀប​អភិសេក​​ជាមួយ​​លោក​ផេនគី​​រ៉ាន​ ហា​ជី ​​មូហា​ម៉ាត់​​រូ​​សាយ​នី ​អាយុ​​២៩​ឆ្នាំ​​​ ​ជា​មន្ត្រី​​រាជ​ការ​ ។​​

​ពិ​ធី​​រៀប​អភិ​សេក​​នោះនឹង​​ធ្វើ​​ឡើង​​រយៈ​​ពេល​ពេញ​​មួយ​សប្តាហ៍​ ​ប៉ុន្តែ​​គ្មាន​ពិ​ធី​​​ដង្ហែ​​នៅ​ក្នុង​​រាជ​ធានី​​ទេ ។​ ការ​ប្រារព្ធ​​​ពិ​ធី​​ដ៏​អធិក​អធម​​​នឹង​ធ្វើ​ឡើង​​នៅ​យប់​​ថ្ងៃ​អាទិត្យ​ ទី​​២៣ ​កញ្ញា ​​ក្នុង​​​ព្រះ​រាជ​វាំង​ ​នៃ​រាជ​ធានី​​បាន់​​ដា​ស៊េរី​ ហេ​ហ្គា​វ៉ាន​ ​ដោយ​មាន​​សម្តេច​​ស៊ុល​​តង់​ ប្រទេស​​ព្រុយ​ណេ​​ជា​ព្រះ​​រាជ​​​អធិប​តី​​​ និង​មាន​ភ្ញៀវ​​​សំខាន់ៗ​​ជា​​​សមា​ជិក​​​រាជ​វង្ស ​និង​មេ​ដឹក​នាំបណ្តា​​​​ប្រទេស​អាស៊ាន​​ចូល​រួម​​ ប៉ុន្តែ​មិន​បាន​​បង្ហើប​​ឱ្យ​ដឹង​​ពី​​ព័ត៌​មាន​​លម្អិត​ឡើយ​​ ។​

​​​​ខុទ្ទ​​កា​ល័យ​​នាយក​រដ្ឋ​មន្ត្រី​​ម៉ា​ឡេ​ស៊ី​​បាន​ឱ្យ​​ដឹង​ថា ​លោក​ណា​​ជីប ​រ៉ា​សាក់​ នាយក​រដ្ឋ​មន្ត្រី​​នៃ​​ប្រទេស​ម៉ា​ឡេ​ស៊ី​ នឹ​ង​ចូល​រួម​​នៅ​ក្នុង​​ពិ​ធី​​រៀប​អភិ​សេក​​នោះ​ផ​ងដែរ ។​ ​ព្រះ​រាជ​ធីតា​​ហា​​​​ហ្វ៊ី​សា ​បាន​បញ្ចប់​​ការ​សិក្សា​​ថ្នាក់​បរិញ្ញា​ប័ត្រ​​គ្រប់​គ្រង​​ជំនួញ​ និង​​ជា​​ព្រះ​រាជ​ធីតា​​អង្គ​ទី​​៥​​របស់​​​​សម្តេច​​ស៊ុល​តង់​​​ ហាស់​សា​​ណាល់​ បូល​​កៀ​​​ និង​ព្រះ​រាជិនី​សា​ឡេ​ហា ។ បច្ចុប្បន្ន​ព្រះ​​រាជ​​ធី​តា​​ហា​ហ្វ៊ី​​សា​​ ​កាន់​ការ​ងារ​ជា​មន្ត្រី​​នៅ​ក្រសួង​​​​ហិរញ្ញ​វត្ថុ ។ចំណែក​​លោក​​រូ ​​​សាយ​នី ​ជា​ស្វា​មី​​ ជា​មន្ត្រី​​រាជ​ការ​​បម្រើ​ការ​​នៅ​​ខុទ្ទ​កា​ល័យ​​នាយក​រដ្ឋ​មន្ត្រី​ ។​

លោក​​រូ​សាយ​នី ​​និងព្រះ​​រាជ​ធី​តា​​ហា​ហ្វ៊ី​​សា​​​បម្រើ​​ការងារ​​ក្រោម​​បង្គាប់​បញ្ជា​​របស់​ព្រះ​​បិតា​ដែល​ជា​នាយក​​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​​​ហិរញ្ញ​វត្ថុ​ ​​និង​រដ្ឋ​មន្ត្រី​​​ក្រសួង​​ការ​ពារ​ជាតិ ។​​​​យោង​តាម​​ការ​ប្រកាស​​​របស់​​ក្រសួង​​ការ​​បរ​ទេស​​កម្ពុជា​​​កាល​ពី​​ពេល​ថ្មី​ៗ​នេះ​​បាន​ឱ្យ​ដឹង​ថា ​សម្តេច​​តេ​ជោ ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​​​​កម្ពុជា​ក៏​បាន​កំណត​់​ពេល​​​ទៅ​ចូល​រួម​​​ក្នុង​​ព្រះ​រាជ​ពិ​ធី​​រៀប​​​អ​ភិសេក​​នេះ​ផង​ដែរ​ ៕​​​