ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ស៊ីរី​អះអាងថា ​សម្លា.ប់​ពួក​យុទ្ធ​ជន​អាហ្វ​ហ្គា​នីស្ថាន​ជាង​100​នាក់​នៅ​ក្រុង​អាឡែប

12 ឆ្នាំ មុន

ក្រសួង​ព័ត៌​មាន​ស៊ីរី​អះអាង​កាលពី​ថ្ងៃទី​២០ កញ្ញា ​ថា ការ​ធ្លាក់​ឧទ្ធ​ម្ភា​គចក្រ​យោធា​១គ្រឿង​គឺ​បណ្តាល​មកពី​គ្រោះ​ថ្នាក់​អាកាស​​ក្រោយ​ការ​ប៉ះ​កន្ទុយ​យន្តហោះ​ស៊ីវិល​មួយ​គ្រឿង​ដែល​កំពុង​ហោះហើរ ។ក្នុងសេច​ក្តីប្រកាស​មួយ​​ក្រសួង​នោះ​និយាយ​ថា ​យន្ត​ហោះ​ស៊ីវិល​បាន​ចុះ​ចត​ដោយ​គ្មាន​បញ្ហា​ ហើយ​ក៏​ពុំ​មាន​អ្នក​ដំណើរ​​ណាម្នាក់​ ​ត្រូវ​របួស​ដែរ ។ ​ឧទ្ធ​ម្ភាគចក្រ​ប្រយុទ្ធ​​នោះ​បាន​ធ្លាក់​នៅជិត​

ក្រសួង​ព័ត៌​មាន​ស៊ីរី​អះអាង​កាលពី​ថ្ងៃទី​២០ កញ្ញា ​ថា ការ​ធ្លាក់​ឧទ្ធ​ម្ភា​គចក្រ​យោធា​១គ្រឿង​គឺ​បណ្តាល​មកពី​គ្រោះ​ថ្នាក់​អាកាស​​ក្រោយ​ការ​ប៉ះ​កន្ទុយ​យន្តហោះ​ស៊ីវិល​មួយ​គ្រឿង​ដែល​កំពុង​ហោះហើរ ។ក្នុងសេច​ក្តីប្រកាស​មួយ​​ក្រសួង​នោះ​និយាយ​ថា ​យន្ត​ហោះ​ស៊ីវិល​បាន​ចុះ​ចត​ដោយ​គ្មាន​បញ្ហា​ ហើយ​ក៏​ពុំ​មាន​អ្នក​ដំណើរ​​ណាម្នាក់​ ​ត្រូវ​របួស​ដែរ ។ ​ឧទ្ធ​ម្ភាគចក្រ​ប្រយុទ្ធ​​នោះ​បាន​ធ្លាក់​នៅជិត​ឌូម៉ា​ជាយ​​ក្រុង​ដាម៉ាស់ ​។

ម្យ៉ាង​វិញ​ទៀត ​អីុន​ធើរណេត​ស្និទ្ធ​រដ្ឋាភិបាល​​មួយ​រាយ​ការណ៍​ថា ពួក​​បះ​បោ​រ​ប្រដាប់​​អាវុធ​បាន​បាញ់​លើ​ឧទ្ធ​ម្ភាគចក្រ​នោះ​ ដោយ​​កាំភ្លើង​យន្ត​បាញ់​​បាន​ឆ្ងាយ​ដែល​ជំរុញ​អ្នក​បើក​បង្កើន​កម្ពស់​ ដើម្បី​ចៀស​វាង​​ការបាញ់​​ប្រហា​នេះ​ ដោយ​​ទើប​ទៅ​ប៉ះ​កន្ទុយ​យន្តហោះ​ស៊ីវិល​​ រួច​ឧទ្ធ​ម្ភាគ​ចក្រ​នោះ​ក៏​​ធ្លាក់​ ។ អ្នក​បើក​ព្រម​ទាំង​​​មនុស្ស​៣​នាក​់​ទៀត​ស្ថិត​ក្នុង​ឧទ្ធ​ម្ភាគចក្រ​នោះ​ដែរ​បាន​ត្រូវ​ស្លាប់​ ។
នា​ថ្ងៃ​ទី​២០ កញ្ញា ​​នោះ​ដែរ​ទី​​ភ្នាក់​ងារ​ព័ត៌​មាន​​ជាតិស៊ីរី​ SANA រាយការណ៍​ថា ​​យុទ្ធ​ជន​អាហ្វ​ហ្គា​នីស្ថាន​រវាង​១០០ ​នាក់​ត្រូវ​ស្លាប់​ក្នុង​ប្រតិ​បត្តិ​ការមួយ ​របស់​កង​ទ័ព​ស៊ីរី​​នៅ​ទី​ក្រុង​អាឡែប​ភាគ​ខាង​ជើងប្រទេស ។

ចំណែក​ពួកប្រឆាំង​ស៊ីរី​រាយការណ៍​ថា ​មនុស្ស​យ៉ាងតិច​៥៤​នាក់​បាន​ត្រូវ​ស្លាប់​ហើយជា​​ច្រើន​សិប​​នាក់​ទៀត​ត្រូវរបួស​នា​ថ្ងៃ​ទី​២០ កញ្ញា ​ក្នុងការវាយ​ប្រហារ​របស់កង​ទ័ព​អាកាស​ស៊ីរី ​លើ​ស្ថា​នីយ​ចាក់ប្រេង​មួយ​នា​ភាគខាង​ជើង​ប្រទេស​​ជា​ទី​លាន​​នៃការ​ប៉ះ​ទង្គិច​គ្នា ​យ៉ាងសាហាវ​រវាង​កង​ទ័ព​​និងពួក​ឧទ្ធាម​ ។​ អង្គការ​OSDH ​ស្និទ្ធ​ពួក​ប្រឆាំង​​និយាយ​ថា ​ការវាយ​ប្រហារ​តាម​អាកាស​នោះ ​កើតមាន​ក្នុងខេត្ត​រ៉ា​កា​អា​ជាប់​ព្រំដែន​តួកគី​ជាកន្លែង​ដែល​ពួក​ឧទ្ទាម​វាយ​ដណ្តើម​កាន់​កាប់​ប៉ុស្តិ៍​ព្រំដែន​១​ទៀត ៕