ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេងចុះ​ថ្លៃ​​ក្រោយ​ជម្លោះ​ក្នុង​ផ្ទៃ OPEC

12 ឆ្នាំ មុន

តម្លៃប្រេង​ឆៅ​មាន​ការ​ធ្លាក់​ចុះវិញ​ខ្លាំង​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​២​ខែមក​ហើយ ​ព្រោះ​​តែ​អារ៉ាប៊ី​សា​អូឌីត ​ជាប្រទេស​ផលិត​​ប្រេង​ច្រើន​ជាងគេ ​បាន​លុប​ចោល​​​កូត​​ផលិត​កម្មដែល​ញុំាង​ឱ្យ​សមា​ជិក​​​​មួយ​ចំនួន​ក្នុង​ផ្ទៃ​អង្គការ​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា OPEC ​មាន​ការ​ព្រួយ​បារម្ភ​។ ​ប្រការ​នេះញុំាង​ឱ្យ​បណ្តា​សហគ្រាស​ប្រេង​មាន​ការ​ធូរស្បើយ​ក្នុងចិត្ត ​។ ​រយៈ​ពេល​៧​ខែ​ចុងក្រោយ​នេះ​

តម្លៃប្រេង​ឆៅ​មាន​ការ​ធ្លាក់​ចុះវិញ​ខ្លាំង​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​២​ខែមក​ហើយ ​ព្រោះ​​តែ​អារ៉ាប៊ី​សា​អូឌីត ​ជាប្រទេស​ផលិត​​ប្រេង​ច្រើន​ជាងគេ ​បាន​លុប​ចោល​​​កូត​​ផលិត​កម្មដែល​ញុំាង​ឱ្យ​សមា​ជិក​​​​មួយ​ចំនួន​ក្នុង​ផ្ទៃ​អង្គការ​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា OPEC ​មាន​ការ​ព្រួយ​បារម្ភ​។ ​ប្រការ​នេះញុំាង​ឱ្យ​បណ្តា​សហគ្រាស​ប្រេង​មាន​ការ​ធូរស្បើយ​ក្នុងចិត្ត ​។ ​រយៈ​ពេល​៧​ខែ​ចុងក្រោយ​នេះ​ តម្លៃ​ប្រេង​ឆៅ​​​​កំណត់​ដោយ​កុង​ត្រា​របស់​អូម៉ង់​​DME ធា្លក់​ចុះ​២%​​មក​​​នៅ​ត្រឹម​​ប្រមាណ​១១០ ដុល្លារ​ក្នុង​១ធុង ​។

ការធ្លាក​់​ចុះវិញ​នៃតម្លៃ​ប្រេង​នេះ ​មាន​​មូល​ហេតុ​២ ។ ​​មូល​ហេតុ​ទី​១ អ្នក​វិនិយោគ​អ​ន្តរជាតិ​មួយចំនួន​សង្ស័យ​ចំពោះ​ឥទ្ធិ​ពល​ វិជ្ជ​មាន​របស់​ផ្នែក​ស្តុក​សហ​ព័ន្ធ​អាមេរិក​ធ្វើ​ការ​កែប្រែ​តម្លៃ​រូបិយ​វត្ថុ​សំដៅ​ជំរុញ​សេដ្ឋ​កិច​្ច ។ មូលហេតុ​ទី​២​ប្រទេស​អារា៉ប៊ី​សាអូឌីត​ប្រកាស​ថាខ្លួន​នឹង​បង្កើន​ផលិតកម្ម​ប្រេង​ក្នុងស្រុក​ពី​៩,៩លាន​​​ទៅ​១០​លាន​​ធុង​ក្នុង​១​ថ្ងៃ​ដែល​តំណាង​ឱ្យ​ការ​បង្កើន​យ៉ាង​​ខ្លាំង​​ពុំធ្លាប់​មាន​ចាប់​តាំង​ពី​៣០​ឆ្នាំ​មក​​ហើយ ។

ចំណែក​សមាជិក​មួយ​ចំនួន​របស់​OPEC​ក្នុង​​នោះ​មាន​អាល់​ហ្សេរី ​អីុរ៉ង់ ​និង​វេណេ​ស៊ុយ​អេ​ឡា​បាន​ប្រឆាំង​ចំពោះ​ការ​បង្កើន​ផលិត​​កម្ម​ប្រេង ​ព្រោះ​ពួក​គេ​ត្រូវ​ការ​ប្រាក់​ចំណូល​ច្រើន ​ពីប្រេង​សម្រាប់​ទប​់ទល់​នឹង​បណ្តា​ការ​​​ប្រឈម​ក្នុងសេដ្ឋ​កិច្ច​ជាតិ​របស់​ពួកគេ ៕