ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្តល់​រថយន្ត​សង្គ្រោះ​100​គ្រឿង​ដល់​អាហ្វ​ហ្គា​នីស្ថាន​

12 ឆ្នាំ មុន

ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​​មួយ​នៅក្រុង​កា​ប៊ុល​ក្រសួង​សុខា​ភិបាល​សាធារណៈអាហ្វ​ហ្គា​នីស្ថាន​​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​២០ កញ្ញា ​ថា រដ្ឋា​ភិបាល​ចិន​បាន​ធ្វើ​អំណោយ​ជា​រថយន្ត​សង្គ្រោះ​ចំនួន​១០០​គ្រឿង​ដល់​ក្រសួង​នេះ ​។សេចក្តី​ថ្លែងការណ៍​បន្តថា ​ប្រទេសចិន​បាន​ធ្វើ​អំណោយ​ជា​រថយន្ត​សង្គ្រោះ​ថ្មី​ចំនួន​១០០​គ្រឿង​ដែល​មានតម្លៃ​៤លាន​ដុល្លារ​ដល់​ក្រសួង​សុខាភិបាល​សាធារណៈ ហើយ​ក្រុ​​ម​បច្ចេ​ក​

ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​​មួយ​នៅក្រុង​កា​ប៊ុល​ក្រសួង​សុខា​ភិបាល​សាធារណៈអាហ្វ​ហ្គា​នីស្ថាន​​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​២០ កញ្ញា ​ថា រដ្ឋា​ភិបាល​ចិន​បាន​ធ្វើ​អំណោយ​ជា​រថយន្ត​សង្គ្រោះ​ចំនួន​១០០​គ្រឿង​ដល់​ក្រសួង​នេះ ​។សេចក្តី​ថ្លែងការណ៍​បន្តថា ​ប្រទេសចិន​បាន​ធ្វើ​អំណោយ​ជា​រថយន្ត​សង្គ្រោះ​ថ្មី​ចំនួន​១០០​គ្រឿង​ដែល​មានតម្លៃ​៤លាន​ដុល្លារ​ដល់​ក្រសួង​សុខាភិបាល​សាធារណៈ ហើយ​ក្រុ​​ម​បច្ចេ​ក​ទេស​មួយ​របស់​ចិន ​ក៏​នឹង​បង្កើត​ឡើង​ដែរ​ដើម្បី​បណ្តុះ​បណ្តាល​ពួក​អ្នក​បើក​បរ​ជាជន​ជាតិ​អាហ្វ​ហ្គា​នី​​ស្ថាន​ពី​​ការ​ជួល​ជុល​និង​ថែរក្សា​រថយន្ត​ទាំង​នោះ ​។

រដ្ឋ​មន្ត្រី​​សុខាភិបាល​អាហ្វ​ហ្គា​នីស្ថាន​លោក​សារ៉ា​យ៉ា​ដាលីល ​ដែល​ថ្លែង​អំណរគុណ​ចំពោះ​ចិន​ក្នុងការ​​​ផ្តល់អំណោយ​នេះ​គូស​បញ្ជាក់​ថា ​រថយន្ត​សង្គ្រោះ​ទាំងនេះ​នឹង​ចែក​ចាយ​ដល់​គ្រប់​មណ្ឌល​សុខ​ភាព​ក្នុង​បណ្តា​ខេត្ត ៕