នាយករដ្ឋមន្ត្រីចិន លោកវេនជាបាវ បានទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី១៩ កញ្ញា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលចិន-សហភាពអឺរ៉ុប លើកទី១៥ និងបំពេញទស្សនកិច្ចជាផ្លូវការមួយនៅបែលហ្ស៊ិក ។ក្នុងសេចក្តីថ្លែងការណ៍មួយពេលទៅដល់ទីក្រុងព្រុចសែល លោកវេនជាបាវ គូសបញ្ជាក់ថា ចិន និងសហភាពអឺរ៉ុប បានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តសាកល កាលពីឆ្នាំ២០០៣ និងថាទំនាក់ទំនងនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលមានឥទ្ធិពលបំផុតលើពិភពលោក។
លោកវេនជាបាវបន្តថា ខ្ញុំនឹងផ្លាស់ប្តូរទស្សនៈនានាជាមួយមេដឹកនាំសហភាពអឺរ៉ុបស្តីពីទំនាក់ទំនងចិន-សហភាពអឺរ៉ុប និងពីបញ្ហាទាំងឡាយដែលមានផលប្រយោជន៍ រួមនិងធ្វើផែនការសម្រាប់ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ។គួរកត់សម្គាល់ថា ចិនក៏បានផ្តល់សារសំខាន់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសបែលហ្ស៊ិកដែរ ដោយចាត់ទុកបែលហ្ស៊ិកជាដៃគូសំខាន់មួយ នៃកិច្ចសហប្រតិបត្តិក្នុងសហភាពអឺរ៉ុប ៕
ចែករំលែកព័តមាននេះ