យោងតាមបណ្តាអ្នកទទួលខុសត្រូវស៊ូម៉ាលីនិងសាក្សីទាំងឡាយថា មនុស្សយ៉ាងតិច១៤នាក់ក្នុងនោះមានអ្នកកាសែត៣នាក់ និងមន្ត្រីរដ្ឋការរបស់រដ្ឋាភិបាលត្រូវស្លាប់ហើយមនុស្សច្រើននាក់ទៀតត្រូវរបួសកាលពីថ្ងៃទី២០ កញ្ញា ក្នុងការវាយប្រហារអត្តឃាត២ក្នុងបារមួយនាទីក្រុងមូហ្គាឌីស្យូរដ្ឋធានីសូម៉ាលី ។
លោកម៉ាហាម៉េដ ហារុន អ្នកទទួលខុសត្រូវម្នាក់របស់ប៉ូលិសអះអាងនៅកន្លែងកើតហេតុថា រហូតមកទល់ពេលនេះយើងរាប់ឃើញអ្នកស្លាប់ដល់ទៅ១៤នាក់ហើយមនុស្សច្រើននាក់ត្រូវរបួស ។យោងតាមសាក្សីទាំងឡាយថា ជនអត្តឃាត២នាក់បានធ្វើឱ្យផ្ទុះក្នុងបារដែលនិយមចូលជាពិសេសដោយពួកអ្នកកាសែតនិងបណ្តាមន្ត្រីរដ្ឋាភិបាល ។ ក្នុងចំណោមអ្នកកាសែតទាំង៣នាក់ដែលស្លាប់ មានអ្នកកាសែតលីបង់ម្នាក់លោក អាលីនួរ ជាអ្នកកាសែតល្បីម្នាក់របស់ទូរទស្សន៍និងវិទ្យុជាតិសូម៉ាលី ។
នេះជាការវាយប្រហារភេរវកម្ម លើកទី២នៅរដ្ឋធានីសូម៉ាលិ ចាប់តាំងពីការជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេសកាលពីថ្ងៃទី១០ កញ្ញា មក ។ ពុំទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយ ៕
ចែករំលែកព័តមាននេះ