ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​បុក​ធ្លាក់​​​ម៉ាស៊ីន​​​ ទុក​ចោល​កណ្តាល​​​ផ្លូវ​សង្ស័យ​​​រថយន្ត​ក្រុម​ចែក​ចាយ​ថ្នាំ​ញៀន​​ពេល​យប់​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​​​Prius​ពណ៌​​​ទឹក​ប្រាក់​មួយ​គ្រឿង​ ត្រូវ​​គេ​ប្រទះ​ឃើញ​ទុក​ចោល​នៅ​កណ្តាល​ផ្លូវ​មួយ​កន្លែង​​ កាល​ពី​ព្រឹក​​ថ្ងៃទី​២១ កញ្ញា​ ​ក្បែរផ្ទះសំណាក់​​​៧៧៧​ ក្នុង​ក្រុម​ទី​​៤ ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ដែល​មាន​ស្នាម​​បុក​ផ្នែក​ខាង​​មុខ​ និង​ធ្លាក់​​ម៉ាស៊ីន​ជិត​ដល់​ដី​ មិនអាច​បើក​​ទៅមុខ​បាន ។ អ្នកស្គាល់​ពី​ប្រវត្តិ​​​រថយន្ត​នេះ​បានបង្ហើប​​​ប្រាប់​សមត្ថកិច្ច​ថា​ គេ​

ខេត្ត​បាត់​ដំបង ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​​​Prius​ពណ៌​​​ទឹក​ប្រាក់​មួយ​គ្រឿង​ ត្រូវ​​គេ​ប្រទះ​ឃើញ​ទុក​ចោល​នៅ​កណ្តាល​ផ្លូវ​មួយ​កន្លែង​​ កាល​ពី​ព្រឹក​​ថ្ងៃទី​២១ កញ្ញា​ ​ក្បែរផ្ទះសំណាក់​​​៧៧៧​ ក្នុង​ក្រុម​ទី​​៤ ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ដែល​មាន​ស្នាម​​បុក​ផ្នែក​ខាង​​មុខ​ និង​ធ្លាក់​​ម៉ាស៊ីន​ជិត​ដល់​ដី​ មិនអាច​បើក​​ទៅមុខ​បាន ។ អ្នកស្គាល់​ពី​ប្រវត្តិ​​​រថយន្ត​នេះ​បានបង្ហើប​​​ប្រាប់​សមត្ថកិច្ច​ថា​ គេ​សង្ស័យ​​​​ជា​រថយន្ត​របស់​ក្រុម​អ្នកចែក​ចាយ​​​គ្រឿង​ញៀន​​ពេល​យប់​ ។

សមត្ថកិច្ច​និយាយថា រថយន្ត​នេះ​ម៉ាក​តូយូ៉​តា​Prius​ពណ៌​ទឹក​ប្រាក់​ ​មាន​ស្នាម​​បុក​ផ្នែក​​ខាង​មុខ​​ធ្លាក់​ម៉ាស៊ីន​​ជិតដល់​ដី​ និង​បែក​ធ្លាយ​​​ប្រេង​ម៉ាស៊ីន​​​ទៀត​ផង​ ។ អ្នកភូមិប្រទះ​​ឃើញរថយន្ត​​នេះ​ចត​ចោល​តាំង​ពី​​យប់​​​រហូត​ដល់​ម៉ោង​​​ប្រហែល​​១០​ព្រឹក​​​ថ្ងៃទី​២១​​ កញ្ញា ​នៅ​តែ​មិន​ឃើញ​ម្ចាស់​​មក​យក​​ទើប​គេ​រាយ​ការណ៍​​​ប្រាប់​សមត្ថកិច្ច​​តែម្តង​ទៅ​ ។

តាម​ការ​បំភ្លឺ​​ពី​អ្នកភូមិ​​បាន​​ប្រាប់​សមត្ថ​កិច្ច​​ថា គេ​បាន​ឃើញ​​​មនុស្ស​ប៉ុន្មាន​​​នាក់​ជិះ​​ក្នុង​រថយន្ត​ហើយ​បើក​មក​ឈប់​នៅ​ចំណុច​​​នោះ​តាំង​ពី​វេលា​ម៉ោង​​​​៤​ទៀប​ភ្លឺ​​​ថ្ងៃទី​​២១ កញ្ញា ​រហូត​ដល់​ម៉ោង​១០​​ព្រឹក​​​ទៅហើយ​នៅតែមិន​​​ឃើញ​ម្ចាស់​មក​
យក​ ។ សាក្សី​បញ្ជាក់​ថា ​ដោយ​មាន​ការ​​​សង្ស័យ​ទើប​​​គេ​ផ្តល់​​​ព័ត៌មាន​​​​នេះ​ទៅ​សមត្ថ​កិច្ច​​​ឱ្យដឹង ។ ដោយ​ឡែក​​​មា​ន​អ្នក​ធ្លាប់​​ស្គាល់​ពី​ប្រវត្តិ​​រថយន្ត​នេះ​​បាន​ប្រាប់​សមត្ថកិច្ច​​​​ថា ​ជា​របស់​​​បុរស​ម្នាក់​ដែល​មាន​ផ្ទះ​​នៅ​ខាង​ជើង​​​​កន្លែង​​កើត​ហេតុ​​នេះ​ប្រហែល​​​​៣០០​ម៉ែត្រ​ ហើយ​សមាសភាព​​​​នៃ​ក្រុម​​​នោះ​ជា​មុខ​សញ្ញា​​​​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ ​ដែល​សុទ្ធ​​សឹង​ជា​ក្រុម​​​កូន​ចៅ​​​អ្នកមាន​​​អំណាច​​​និង​មាន​​​ទ្រព្យ​ស្តុក​ស្តម​្ភ​​​ក្នុង​ក្រុង​បាត់​ដំបង​ ។

សមត្ថកិច្ច​​ក៏​បាន​​​ឱ្យដឹង​ដែរ​ថា នៅវេលា​រំលង​អធ្រាត្រ​​​​ឈាន​ចូល​​​ថ្ងៃទី​​២១ កញ្ញា សមត្ថ​កិច្ច​​​​បាន​តាម​​​ប្រមាញ់​មុខ​សញ្ញា​​ចែក​ចាយ​​ថ្នាំ​ញៀន​​មួយ​ហ្វូង​​នៅ​លើ​សួន​ច្បារ​​​​ ស ខេង​ ដែល​មាន​ទាំង​​​រថយន្ត​​​និង​ម៉ូតូ​​​ តែ​ក្រុម​នោះ​បានបែក​ហ្វូង​​​ទាំង​យប់​បាត់​ស្រមោល​ ។ សមត្ថកិច្ច​​​ក៏​បាន​ដាក់​​ការ​សង្ស័យ​​​​ដែរ​ថា រថយន្ត​ដែល​​​ធ្លាក់​ម៉ាស៊ីន​​​ ហើយ​ចត​​ចោល​នៅចំណុច​ខាងលើ​​​​នេះ​ ​ទំនង​​​ជា​រថយន្ត​​របស់ក្រុម​អ្នក​ចែក​ចាយ​​ថ្នាំ​ញៀន​​​ហ្នឹង​ហើយ​ ដែល​បើករត់​​ទៅបុក​អ្វីមួយ​​​ទៅមុខ​មិន​រួច​​​ ក៏​ទុក​​ចោល​រហូត​​​មិនហា៊ន​​​មកយក​បែប​​​នេះ។

ទោះ​​ជា​បែប​ណា​​​​នៅពេល​សមត្ថកិច្ច​​​ចរាចរ​​​​យក​រថយន្ត​ទៅ​ស្ទូច​ គេ​ឃើញ​​​មាន​មន្ត្រី​​យោធា​​ម្នាក់​ទៅ​​​​អន្តរាគមន៍​​ដោយ​អះអាង​ថា ​ម្ចាស់​រថយន្ត​​​​មិនហា៊ាន​មក​យក​ទេ​ ដោយ​ទូរស័ព្ទ​​ប្រាប់​​​ឱ្យ​ខ្លួន​​មក​ដោះ​ស្រាយ​​ជំនួស​ ។ បុរស​នេះ​បាន​ព្យា​យាម​​​សុំ​សម្រួល​បញ្ចប់​​ជាមួយ​សមត្ថកិច្ច​​​ដោយ​មិនចាំ​បាច់​​​ស្ទូច​រថយន្ត​​យក​ទៅស្នងការ​ដ្ឋាន​ខេត្ត​​ទេ​ ។ ប៉ុន្តែ​​​ដោយចង់​ដឹង​ការ​ពិត​ថា ​តើ​រថយន្ត​នេះ​បុក​ស្អី​ ហើយមូលហេតុ​អ្វី​​បាន​ជា​ម្ចាស់​​មិន​ចេញ​​មុខ​​​​ដោះ​ស្រាយ​ សមត្ថកិច្ច​​​​ចរាចរ​បាន​ស្ទូច​​យក​រថយន្ត​ទៅទុក​នៅការិយាល័យ​​​ជំនាញ​​ដើម្បី​ឱ្យ​សាម៉ី​​ខ្លួន​ចូល​ទៅ​បំភ្លឺ​​​ពីមូលហេតុ​​​​ពិត​ប្រាកដ​ ។

ប្រភព​​ពីសមត្ថកិច្ច​​​​ដែល​បាន​ស្គាល់​​​ពីសមាស​ភាព​​​នៃក្រុមនេះ​​ដែរ​បញ្ជាក់​ថា ​ក្រុម​នេះ​​ជា​មុខ​សញ្ញា​​​​ចែក​ចាយ​គ្រឿ​ង​ញៀន​​​យ៉ាងសកម្ម​​​ពេល​យប់​ ហើយ​គេ​​​សង្ស័យថា មាន​មន្ត្រី​​​​​សមត្ថកិច្ច​​​មួយ​ចំនួន​​​នៅពីក្រោយ​​​​ខ្នង​ដែល​​គេ​ស្គាល់​​ទាំង​មុខ​ ទាំង​ឈ្មោះ​ទៀត​ផង​ ៕