ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​​​បញ្ជូន​​កង​កម្លាំង​វិស្វកម្ម​ថ្មី ២១៨​នាក់​ ក្រោម​ឆត្រ​អ.ស.ប​ទៅ​កាន់​ប្រទេស​លីបង់

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រាជ​រដ្ឋាភិ​បាលកម្ពុជាត្រៀមបញ្ជូន​កងកម្លំាងវិស្វកម្មថ្មីចំនួន២១៨​នាក់ ទៅចូលរួម​បេស​កកម្មរក្សាសន្តិភាព​​អង្គ​ការ​សហ​ប្រជាជាតិនៅប្រទេសលី​បង់ ដើម្បីជំនួសកង​កម្លំាងចាស់ដែល​ចប់អាណត្តិ នៅថ្ងៃទី​២២ វិច្ឆិកា ២០១២ខាងមុខនេះ ។

នេះបើ​យោង​តាមខ្លឹមសារនៃសារលិខិតរបស់​សម្តេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាព​អន្តរជាតិលើកទី

រាជ​ធានី​ភ្នំពេញ ៖  រាជ​រដ្ឋាភិ​បាលកម្ពុជាត្រៀមបញ្ជូន​កងកម្លំាងវិស្វកម្មថ្មីចំនួន២១៨​នាក់ ទៅចូលរួម​បេស​កកម្មរក្សាសន្តិភាព​​អង្គ​ការ​សហ​ប្រជាជាតិនៅប្រទេសលី​បង់ ដើម្បីជំនួសកង​កម្លំាងចាស់ដែល​ចប់អាណត្តិ នៅថ្ងៃទី​២២ វិច្ឆិកា ២០១២ខាងមុខនេះ ។

នេះបើ​យោង​តាមខ្លឹមសារនៃសារលិខិតរបស់​សម្តេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាព​អន្តរជាតិលើកទី ១០ ថ្ងៃទី២១ កញ្ញា ២០១២។ សារលិខិត​ក៏បានឲ្យដឹង​ដែរថា នៅឆ្នំា២០១២នេះ កម្ពុជាក៏បាន​បញ្ជូននគរ​បាល យោធា មួយកង​ពល និងក្រុម​គ្រូពេទ្យ​កម្រិត២ ចូលរួមប្រតិ​បត្តិការ​ថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហ​ប្រជាជាតិនៅសាធា​រណៈរ​ដ្ឋស៊ូដង់​ខាង​ត្បូង​ផងដែរ ។

ចាប់តំាងពី​ឆ្នំា២០០៦ មក កម្ពុជាបានបញ្ជូន​កងកម្លាំងដោះមីន និងអ្នកសង្កេតការណ៍យោធា​ជាង១០០០នាក់ ចូលរួមក្​នុងប្រតិ​បត្តិការថែ​រ​ក្សាសន្តិភាពរបស់អង្កការរសហប្រជាជាតិនៅប្រទេស​ស៊ូ​ដង់ អហ្រ្វិក​កណ្តាល ឆាដ និង លីបង់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕