ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេស​ជិះ​ម៉ូតូ​ចាប់​ហ្វាំង​មុខ​​ដួល​បែកមាត់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖​ បុរស​​ជន​ជាតិ​បរទេស​ម្នាក់​បាន​ដួល​បែក​មុខ​បែក​មាត់​រ​ង​របួស​ធ្ងន់ ខណៈ ពេល​ជិះ​ម៉ូតូ​ធំ​ម៉ាក​VOLTY ពណ៌​ទឹក​ប្រាក់​ បើក​បរ​លឿន​ហើយ​​ចាប់​ហ្រ្វាំង​មុខ​បណ្តាល​ឱ្យ​ដួល​កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ កញ្ញា​ តាម​ផ្លូវ​​េលខ​១៣០​ ទល់​មុខ​ហាង​SHARKYក្នុង​សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌ​ដូន​ពេញ​ ។

ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ បុរស​ជន​ជាតិ​បរទេស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​VOLTY ពណ៌​ទឹក​ប្រាក់ ​លឿន​គួរ​សម​តាម​​បណ្តោយ​ផ្លូវ​លេខ​១៣០​ ក្នុងទិស​ដៅ​ពីលិច​ទៅកើត​ ខណៈមក​ដល់​ចំណុច​ខាង​លើមិន​ដឹង​ជា​គេច​អ្វី​ហើយ​បាន​ចាប់​ហ្រ្វាំង​មុខ​​បណ្តាល​​ឱ្យ​ដួល​បែក​មុខ​បែក​មាត់​រង​របួស​ធ្ងន់ ​ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅព្យាល​បាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ចំណែក​​ម៉ូតូ​ខូច​ខាត​​ផ្នែក​ខាង​មុខ​ត្រូវ​សមត្ថ កិច្ច​យក​ទៅរក្សា​ទុក​នៅ​ប៉ុស្តិ៍​ផ្សារ​កណ្តាល ២ ៕