ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ជនជាតិ​បរទេស​ម្នាក់​បើក​ម៉ូតូ​​លឿនចាប់​ហ្វ្រាំង​​មុខ​ដួល​បែក​មុខ​បែក​មាត់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ដួល​បែក​មុខ​​បែក​មាត់​​រង​របួស​ធ្ងន់ ដោយសារ​​ជិះ​ម៉ូតូ​​ធុនធំ​ម៉ាក​ VOLTY ពណ៌​ទឹក​ប្រាក់ ​​ក្នុង​ល្បឿន​​លឿន​​ចាប់​ហ្វ្រាំង​​មុខ​ដួល​បែក​មុខ​បែក​មាត់​​រង​របួសតែ​ម្នាក់​ឯង កាលពី​វេលា​ម៉ោង​​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​​២១ កញ្ញា តាម​​ផ្លូវលេខ​​១៣០ ​ទល់​មុខ​ហាង SHARKY ក្នុង​សង្កាត់​​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ ។

​ប្រភពព័ត៌​មានបាន​ឱ្យ​ដឹងថា ​​ម៉ូតូ VOLTY ពណ៌​ទឹក​ប្រាក់ ​បើក​ដោយ​បុរស​ជនជាតិ​បរទេស​​ម្នាក់​​លឿន​គួរសម​ ​តាម​ផ្លូវ​លេខ​១៣០ ក្នុង​ទិស​ដៅ​​ពី​លិច​ទៅ​កើត ​ខណៈ​មក​ដល់​​ចំណុច​ខាងលើ មិន​ដឹង​ជា​គេច​នឹង​អ្វី​បាន​ជា​អ្នក​​បើក​ចាប់​ហ្វ្រាំង​​មុខ​ដួល​បែក​មុខ​បែក​មាត់​​រង​របួស​បែប​នេះ​។ ​ជនរងគ្រោះ​​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​​យក​ទៅ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ។

ចំណែក​ម៉ូតូ​ត្រូវ​របស់​ជនរងគ្រោះ​ខូជ​ខាត​ផ្នែក​ខាង​មុខ​ត្រូវបាន​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុក​នៅ​​ប៉ុស្តិ៍​ផ្សារ​កណ្តាល​២ ​៕