ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃសុក្របារាំង​សម្រេចបិទ​​ស្ថានទូត​របស់​​ខ្លួន​នៅ​ប្រទេស​20

12 ឆ្នាំ មុន

ក្រសួង​ការ​បរទេស​បារាំង​កាលពី​​ថ្ងៃទី​១៩ កញ្ញា ​​អះ​អាង​​ពី​ការ​សម្រេច​​ចិត្ត​របស់​ខ្លួន​​បិទ​ស្ថាន​ទូត​ក្នុង​ប្រទេស​​២០​នា​ថ្ងៃសុក្រ ទី​២១ កញ្ញា ជា​ថ្ងៃសូត្រ​ធម៌​ធំ​ប្រចាំ​សប្តាហ៍​សម្រាប់​អ្នក​កាន់​សាសនា​​អ៊ិ​ស្លាម​ ដើម្បី​​ចៀស​វាង​​ឧប្បត្តិ​ហេតុ​នានា ។​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បា​រាំង​លោក PHILIPPE LALLIOT ក្នុង​សន្និសីទ សារព័ត៌​មានមួយ​​គូស​បញ្ជាក់​ថា ដើម្បី​​ជា​​ការ​ប្រុង​ប្រយ័ត្ន​​​យើង​បាន​

ក្រសួង​ការ​បរទេស​បារាំង​កាលពី​​ថ្ងៃទី​១៩ កញ្ញា ​​អះ​អាង​​ពី​ការ​សម្រេច​​ចិត្ត​របស់​ខ្លួន​​បិទ​ស្ថាន​ទូត​ក្នុង​ប្រទេស​​២០​នា​ថ្ងៃសុក្រ ទី​២១ កញ្ញា ជា​ថ្ងៃសូត្រ​ធម៌​ធំ​ប្រចាំ​សប្តាហ៍​សម្រាប់​អ្នក​កាន់​សាសនា​​អ៊ិ​ស្លាម​ ដើម្បី​​ចៀស​វាង​​ឧប្បត្តិ​ហេតុ​នានា ។​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បា​រាំង​លោក PHILIPPE LALLIOT ក្នុង​សន្និសីទ សារព័ត៌​មានមួយ​​គូស​បញ្ជាក់​ថា ដើម្បី​​ជា​​ការ​ប្រុង​ប្រយ័ត្ន​​​យើង​បាន​សម្រេចបិទនា​ថ្ងៃទី​២១ កញ្ញា ​​នោះ នូវ​​ទ្វារ​ស្ថានទូត​​​ ស្ថាន​កុង​ស៊ុល​ មជ្ឈ​មណ្ឌល​​​វប្បធម៌​​ សាលារៀន​ ក្នុង​ប្រទេស​​ចំនួន​២០ ។​​

រដ្ឋមន្ត្រី​ការ​បរទេស​បា​រាំង​ លោក ឡូរ៉ង់​ ​ហ្វា​ប៊ី​អូស​ ក៏​បាន​​ប្រកាស​​នា​ព្រឹក​ថ្ងៃទី​១៩ កញ្ញា ដែរ ពី​ការ​ពង្រឹង​សន្តិ​សុខ​នៅ​បណ្តា​​​ស្ថាន​បេសកកម្ម​ការ​ទូតបារាំង​ក្នុងពិភព​អ៊ិស្លាម​ ដោយ​​លោក​បញ្ជាក់​ថា បាន​បញ្ជូន​ការ​​ណែនាំ​នានា​ក្នុង​ន័យ​នេះ​ក្នុង​គ្រប់​ប្រទេស​ដែល​​ការ​ផ្សាយ​រូប​ថ្លុក​របស់​​​ព្រះ​មហា​ម៉ាត់​​អាច​មាន​បញ្ហាចោទ​នានា ។​ លោក​​ហ្វា​ប៊ី​អូស​ក៏​សម្តែង​ផង​ដែរ​ពី​ការ​មិន​យល​់​ស្រប​​ចំពោះ​ការ​​សម្រេច​ចិត្ត​​​របស់​កាសែត​ CHARLIE HEBDO ផ្សាយ​រូប​ថ្លុក​ទាំង​នោះ​ដែល​អាច​​ជាការ​យក​ប្រេង​ទៅចាក់​លើ​​ភ្លើង ។​

បារាំង​​ខ្លាច​ការ​​ចេញ​ផ្សាយ​ដោយ​កា​សែតនេះ​នូវ​រូបថ្លុក​ព្រះ​មហា​ម៉ាត់​​ញ៉ាំង​​ឱ្យ​មាន​ប្រតិកម្ម​នានា​ដូច​ប្រតិកម្ម​ចំពោះ​ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិស្លាម​​មួយ​ដែល​ផលិត​នៅ​អាមេរិក ៕