រាជធានីភ្នំពេញ ៖ សន្តិសុខឯកជនម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ កញ្ញា ២០១២ ខណៈពេលទំនេរពីការងារតខ្សែភ្លើងឆក់ត្រីនៅស្រះទឹកក្បែរផ្ទះ តែបែរជាឆក់ខ្លួនឯងស្លាប់ទៅវិញ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងក្រុម១២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះឈ្មោះនៅ ភន ភេទប្រុស អាយុ២៣ឆ្នាំ ជាសន្តិសុខឯកជនយាមរោងចក្រអិុនជា មានលំនៅផ្ទះជួលបន្ទប់លេខ៦ ក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតខេត្តព្រៃវែង។ តាមស្ត្រីឈ្មោះសាន គង្គា អាយុ២៣ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុខ្លួនមិនបាននៅផ្ទះទេ ដោយទៅធ្វើការរោងចក្រក្បែរនោះ ស្រាប់តែបងប្អូនបានទូរស័ព្ទប្រាប់ថា ប្តីរបស់ខ្លួនត្រូវខ្សែភ្លើងឆក់ស្លាប់បាត់ទៅហើយ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ