ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករើសអេតចាយធ្វើកាយវិការប្រាប់សន្តិសុខស្មានថាមានពស់ក្នុងគំនរសំរាម លុះទៅមើលឃើញស.ពទារកម្នាក់

57 វិនាទី មុន

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា​  ឆ្នាំ​២០២៥ មានការ​ភ្ញាក់ផ្អើល​មួយ​ចំណុច​គំនរ​សំរាម​ជិត​ផ្លូវ​ធំ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា​  ឆ្នាំ​២០២៥ មានការ​ភ្ញាក់ផ្អើល​មួយ​ចំណុច​គំនរ​សំរាម​ជិត​ផ្លូវ​ធំ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​បន្ទាប់ពីមាន​ក្មេង​ប្រុស​ជាជនគរថ្លង់​​ម្នាក់​ដើរ​រើស​អេ​ត​ចាយ បាន​ប្រទះ​ឃើញ​សាកសព​ទារ​ត្រូវ​គេ​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​គំនរ​សំរាម ។

ហេតុ​ខាងលើ​នេះ​ត្រូវ​បាន​បុរស​ឈ្មោះ វាំង សុ​ខះ អាយុ​៥៦ ឆ្នាំ មុខរបរ ជា​សន្តិសុខ​ឯកជន ស្នាក់​នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១​សៀ​ល​ថ្ងៃ​ទី​២៨​ខែមិថុនា ឆ្នាំ​២០២៥ ខណៈ​កំពុង​យាម​ប្រចាំការ​នៅ​មុខ​សាលាសង្កាត់ ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ស្រាប់តែ​មាន​ក្មេង​ប្រុស​ម្នាក់​ជា​ជន​គ​ថ្លង់ ដែល​ជា​អ្នក​រើស​អេ​ត​ចាយ បាន​មក​កេះ​ប្រាប់​គាត់​ដោយ​ធ្វើ​កាយវិការ​លើកដៃ​លើកជើង​ធ្វើ​សញ្ញា ចង់​ឲ្យ​គាត់​ទៅ​មើល ក្នុង​គំនរ​សំរាម​មួយ​នោះ ​(​ភាសាគ​មិនដឹង​ជា​មានរឿង​អី​ពិត​ប្រាកដ​) ។

បុរស​ជា​សន្តិសុខ​បន្ត​ថា ឃើញ​កាយវិការ​ក្មេង​ប្រុស​គ​នោះ​ដំបូ ង​គាត់​បាន​សន្និដ្ឋាន​ថា ទំនង​ប្រហែលជាមានពស់​ឬ​ពស់ថ្លាន់ ទើបគាត់បាន​ស្ទុះ​ទៅ​ទាយ​យក​ដំបង​ឈើ​មួយ​លី​ដើរ​សំដៅ​ទៅ​គំនរ​សំរាម​នោះ ។

តាម​រយៈ​កាយវិការ​មនុស្ស​គ ពេល​ទៅដល់​គំនរ​សំរាម​នោះ ក្មេង​ប្រុស​ក៏​ចាប់​បើក​មាត់​ថង់​ប្លា​ស្ទិ​ច ដែល​មាន​អាវយឺត​ពណ៌​ខ្មៅ​ដៃ​វែង​រុំ​ជិត ស្រាប់តែ​ឃើញ​ទារក​ប្រុស​ម្នាក់​នៅ​ស្រស់​ៗ ទើប​នាំ​គ្នា​ផ្អើល​ឡើង និង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៅ​ចោមរោម​មើល ហើយ​បាន​លើក​ទារក​ចេញពី​ក្នុង​ថង់​ខ្មៅ​ដែល​ម្នាក់​ៗ​សន្និដ្ឋាន​ថា​នៅ​មាន​ដង្ហើម ប៉ុន្តែ​ពិនិត្យមើលឱ្យ​​មែនទែន​ទៅ​ ទើប​ដឹង​ថា ទារក​នោះ​ស្លាប់​ហើយ ហើយ​ត្រូវ​គេ​បោះបង់​ចោល​នៅ​គំនរ​សំ​រាម​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ