ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោ​រ​លួច​ម៉ូតូ​ពី​ក្នុង​ផ្ទះ​ទៅ​​ប្លុង​ចោល​នៅ​ដីឡូត៍​ម្ចាស់​រក​ឃើញ​វិញ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជា​សំណាងល្អ​​ដែល​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ស៊េរី​​២០០៧ ​ត្រូវបាន​​ម្ចាស់​រក​ឃើញ​​វិញ​នៅ​​ក្នុង​ដីឡូត៍​​មួយ​កន្លែង​​​កាលពី​​ព្រឹក​​ម៉ោង​៩​​ថ្ងៃទី​​២០ កញ្ញា ​២០១២ ​ខណៈ​ពេល​ដែល​ចោរ​​លួច​យក​ពី​ក្នុង​ផ្ទះ​​ជួល​​មួយ​កន្លែង​ ស្ថិត​នៅ​ក្រុម​ទី​​៦ ភូមិ​ស្លែង​រលើង ​សង្កាត់​ទឹកថ្លា ​​ខណ្ឌ​សែន​សុខ កាល​ពី​រាត្រី​ថ្ងៃទី​១៩ កញ្ញា រួច​យក​ទៅ​ប្លុង​ចោល ។ ទោះ​បី​បែប​​ណា​​ចោរ​នេះ​ត្រូវ​បាន​គេ​

រាជធានីភ្នំពេញ ៖ ជា​សំណាងល្អ​​ដែល​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ស៊េរី​​២០០៧ ​ត្រូវបាន​​ម្ចាស់​រក​ឃើញ​​វិញ​នៅ​​ក្នុង​ដីឡូត៍​​មួយ​កន្លែង​​​កាលពី​​ព្រឹក​​ម៉ោង​៩​​ថ្ងៃទី​​២០ កញ្ញា ​២០១២ ​ខណៈ​ពេល​ដែល​ចោរ​​លួច​យក​ពី​ក្នុង​ផ្ទះ​​ជួល​​មួយ​កន្លែង​ ស្ថិត​នៅ​ក្រុម​ទី​​៦ ភូមិ​ស្លែង​រលើង ​សង្កាត់​ទឹកថ្លា ​​ខណ្ឌ​សែន​សុខ កាល​ពី​រាត្រី​ថ្ងៃទី​១៩ កញ្ញា រួច​យក​ទៅ​ប្លុង​ចោល ។ ទោះ​បី​បែប​​ណា​​ចោរ​នេះ​ត្រូវ​បាន​គេ​សង្ស័យ​​ថា ជា​ចោរ​អំបុក​អំបែង​ចោរ​លួច​គ្នា​ឯង​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ជន​រងគ្រោះ​នោះ​ទេ ។

ស្ត្រី​រងគ្រោះ​ឈ្មោះ​​ហែម ផាណ្ណា ហៅ​សំនៀង អាយុ​​១៩​ឆ្នាំ ​ជាអ្នក​​ធ្វើ​​ការ​នៅ​សាលា​ឯក​ជន​​មួយ​មាន​ស្រុក​កំណើត​​ភូមិ​កោះ​ប្រាក់ ​ឃុំ​ភូមិ​ធំ ស្រុក​កៀន​ស្វាយ ​ខេត្ត​កណ្តាល បាន​ឱ្យ​ដឹងថា ​នៅវេលា​​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​​១៩ កញ្ញា ក្រោយ​ពី​ត្រឡប់​​មក​ពី​ធ្វើ​ការនាង​​បាន​យក​ម៉ូតូ​ទៅ​​ទុក​នៅ​ក្រោម​ផ្ទះ​​ជួល​​ក្នុង​ដីឡូត៍​​មួយ​កន្លែង​​ស្ថិត​នៅ​ចំណុច​កើតហេតុ​ខាងលើ​រួច​​ឡើង​ទៅ​ដេក​នៅ​លើ​បន្ទប់​ជួល​​​ជាន់​ទី​១ ។ ស្ត្រី​​រងគ្រោះ​​បន្តថា ​នៅ​វេលា​ម៉ោង​​៧​ព្រឹកថ្ងៃទី​​២០ កញ្ញា នាង​បាន​ចុះពី​លើ​បន្ទប់​ជួល​ដើម្បី​​ទៅធ្វើ​ការ​ស្រាប់តែ​​បាត់​ម៉ូតូ​តែ​ម្តង ។​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕