រាជធានីភ្នំពេញ ៖ កន្លងមកសាលារាជធានីភ្នំពេញបានចេញសេចក្តីណែនាំមិនឱ្យរថយន្តដឹកដី ដឹកខ្សាច់ទាំងអស់ធ្វើចរាចរចូលក្នុងក្រុងបានទេ ដោយសារធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជាពិសេសផ្លូវថ្នល់ដែលប្រឡាក់សុទ្ធតែដីបង្កទៅជាគ្រោះថ្នាក់ចរាចរណ៍ទៀតផង ។
ទោះបីជាសាលារាជធានីភ្នំពេញបានដាក់វិធានការតឹងរឹុងយ៉ាងណាក៏ដោយក៏នៅតែឃើញមានរថយន្តដឹកដី ដឹកខ្សាច់មួយចំនួនធ្វើចរាចរនៅក្នុងរាជធានីភ្នំពេញដដែលមិនថាយប់ឬថ្ងៃឡើយ ។ មិនតែប៉ុណ្ណោះ កន្លងមករថយន្តដឹកដី ដឹកខ្សាច់ទាំងនេះតែងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរជារឿយ ។
ប្រជាពលរដ្ឋបានសំណូមពរដល់សាលារាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធនានា សូមជួយចាត់វិធានការយ៉ាងណាលុបបំបាត់ឱ្យអស់រថយន្តដឹកដី ដឹកខ្សាច់ កុំឱ្យមាននៅក្នុងក្រុងទៀតអី បើសិនជាមានសូមឱ្យធ្វើចរាចរពេលយប់ ព្រោះមិនសូវមានអ្នកធ្វើដំណើរ និងមិនបង្កការកកស្ទះចរាចរណ៍ផង ៕
ចែករំលែកព័តមាននេះ