ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ជន​ជាតិ​​​បរទេស​​ម្នាក់​ជិះម៉ូតូ​​​​​​បុក​របាំង​​ថ្ម​ចែក​​ផ្លូវ​ដួល​​បោក​ក្បាល​ស្លា.ប់​

12 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ​ ៖ ​បុរស​ជន​ជាតិ​បរទេស​​​ម្នាក់​​បាន​ស្លា.ប់​បាត់​បង់​ជីវិត​​​​​ កាល​ពី ​វេលាម៉ោង​​​ប្រមាណ​​​៤ទៀប​ភ្លឺ​​​​​ថ្ងៃទី​​២០ ​កញ្ញា ​នៅចំណុច​មុខ​​​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​ ​ស្ថិត​ក្នុងភូមិ​៤ សង្កាត់​​​៤ ​ក្រុង​ព្រះសីហនុ​ ដោយសារ​​​ជិះម៉ូតូបុក​​របាំង​​​ថ្ម​ចែក​​​ផ្លូវ​បង្ក​​​​​ឡើយ​ដោយ​ខ្លួន​ឯង​ ។

ខេត្ត​ព្រះសីហនុ​ ៖ ​បុរស​ជន​ជាតិ​បរទេស​​​ម្នាក់​​បាន​ស្លាប់​បាត់​បង់​ជីវិត​​​​​ កាល​ពី ​វេលាម៉ោង​​​ប្រមាណ​​​៤ទៀប​ភ្លឺ​​​​​ថ្ងៃទី​​២០ ​កញ្ញា ​នៅចំណុច​មុខ​​​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​ ​ស្ថិត​ក្នុងភូមិ​៤ សង្កាត់​​​៤ ​ក្រុង​ព្រះសីហនុ​ ដោយសារ​​​ជិះម៉ូតូូ​​​បុក​​របាំង​​​ថ្ម​ចែក​​​ផ្លូវ​បង្ក​​​​​ឡើយ​ដោយ​ខ្លួន​ឯង​ ។

លោក​វរ​​សេនីយ៍​ទោ​​​​ព្រហ្ម ពៅ នាយ​ការិយា​ល័យ​​​ចរាចរណ៍​ខេត្ត​​ព្រះសីហនុ​​​បាន​ឱ្យដឹងថា ជន​រង​គ្រោះ​​​ឈ្មោះ​ WAVZNER  KASPER ZOKEM ជន​ជាតិ​ស្វិស អាយុ​​៣៩​ឆ្នាំ​​ជិះម៉ូតូ​​អ៊ែរ​​ប្លែត​​ពណ៌​ក្រហម​​ ជាកម្ម​សិទ្ធ​របស់​ឈ្មោះ​យី សេងកេង​ មាន​ទីលំនៅ​ភូមិ​កំពង់​ស្វាយ​ក្រោម​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះ​ធំ​ ខេត្ត​កណ្តាល​ បាន​​ជិះ​ទៅ​​​បុក​របាំង​ថ្ម​ចែក​ផ្លូវ​​ កាល​ពី​វេលា​ម៉ោង​ប្រមាណ​​៤​ទៀប​​​ភ្លឺ​ថ្ងៃទី​​២០ ​​​កញ្ញា ​នៅ​ចំណុច​មុខ​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​​ ស្ថិត​​​ក្នុង​ភូមិ​​៤ សង្កាត់​​៤ ​ក្រុង​ព្រះ​​សីហនុ​ ។

លោក​បន្ត​ថា ឧប្បត្តិ​​ហេតុ​​​នេះ​កើ​ត​មាន​ខណៈ​​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​​ចេញ​ពី​កន្លែង​​ផឹក​ស៊ី​​មួយ​កន្លែង​​នៅផ្តុំ​​ឆ្នេរ​អូ​ឈើ​ទាល​​​ បើក​បរ​ក្នុង​ទិស​ដៅ​​​​ពីលិច​​ទៅ​កើត​​​(ពី​រង្វង់​​មូ​ល​តោ​​២មក​​​ផ្សារ​លើ​​ក្រុង​ព្រះសីហនុ​)​រហូត​​មកដល់​​​ចំណុច​កើត​ហេតុ​​​ក៏​បាន​​បុក​​​របាំង​ថ្ម​ចែក​ផ្លូវ​​បោក​ក្បាល​​​ស្លាប់​តែម្តង​ ។

យោង​តាម​​​សាក្សី​​​នៅក្បែរ​​កន្លែង​កើតហេតុ​​​បាននិយាយ​​ថា គ្រោះ​ថា្នក់​​នេះ​ពុំ​​​មាន​នរណា​​ម្នាក់​បាន​​​ឃើញ​​​ផ្ទាល់​ភ្នែក​​​​ទេ​​ តែក្រោយ​ពេល​កើត​ហេតុ​​​គេ​បាន​ឃើញ​​​​ស្ត្រី​ម្នាក់​អង្គុយ​​យំ​នៅ​ក្បែរ​​សព​បុរស​​នោះ​ រួច​​បាន​គេច​ខ្លួន​បាត់​​តែម្តង​ បន្ទាប់​ពី​ដឹងថា​ជន​បរទេស​នោះ​​ស្លាប់​​ ។បច្ចុប្បន្ន​​សព​ត្រូវ​បាន​​សមត្ថកិច្ច​​​យក​ទៅ​តម្កល់​​ទុក​នៅ​វត្ត​ក្រោម​​​រង់​ចាំ​​ប្រគល់​ជូន​​​ស្ថាន​ទូត​​ដើម្បី​ធ្វើការ​​ចាត់​ចែង​បន្ត​ ៕