ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​​ម៉ូតូ​​​​បុក​គូទ​រថយន្ត​​​ចត​ស្ងៀម​​​​ដួល​ត្រូវ​​រថយន្ត​កាមរី​​មួយ​គ្រឿង​ទៀត​កិន​​បាក់​ជើង​ម្ខាង

12 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ​​​ ៖ ប្តី​ប្រពន្ធ​​២នាក់​​​​​ជិះម៉ូតូូ​​ឌុប​គ្នា​​​មិនបាន​មើល​​ឧបសគ្គ​​ខាង​មុខ​ជ្រុល​ទៅ​បុក​រថយន្ត​កាមរី​​​មួ​យ​គ្រឿង​ ដែល​ចត​ស្ងៀម​​​​​លើ​ចិញ្ចើម​​ផ្លូវ​បណ្តាល​ឱ្យ​ម៉ូតូ​ដួលខ្ទាត​​​ទៅលើ​​ទ្រូង​ផ្លូវ ​ស្រប​ពេល​នោះ​មាន​រថយន្ត​​​កាមរី​​មួយ​គ្រឿង​​​ផ្សេង​ទៀត​​មក​ពី​ក្រោយ​កិន​បណ្តាល​ឱ្យ​បុរស​ជា​ប្តី​បាក់​​ជើង​ខាង​ស្តាំ​ ​របួស​ធ្ងន់​​​ឯស្ត្រី​​ជា​ប្រពន្ធ​​រង​របួស​ស្រាល​ កាល​ពី​​​​វេលា​ម៉ោង​​​ជាង​​៣រសៀល​​​​ថ្ងៃទី​​១៩

ខេត្តបន្ទាយ​មានជ័យ​​​ ៖ ប្តី​ប្រពន្ធ​​២នាក់​​​​​ជិះម៉ូតូូ​​ឌុប​គ្នា​​​មិនបាន​មើល​​ឧបសគ្គ​​ខាង​មុខ​ជ្រុល​ទៅ​បុក​រថយន្ត​កាមរី​​​មួ​យ​គ្រឿង​ ដែល​ចត​ស្ងៀម​​​​​លើ​ចិញ្ចើម​​ផ្លូវ​បណ្តាល​ឱ្យ​ម៉ូតូ​ដួលខ្ទាត​​​ទៅលើ​​ទ្រូង​ផ្លូវ ​ស្រប​ពេល​នោះ​មាន​រថយន្ត​​​កាមរី​​មួយ​គ្រឿង​​​ផ្សេង​ទៀត​​មក​ពី​ក្រោយ​កិន​បណ្តាល​ឱ្យ​បុរស​ជា​ប្តី​បាក់​​ជើង​ខាង​ស្តាំ​ ​របួស​ធ្ងន់​​​ឯស្ត្រី​​ជា​ប្រពន្ធ​​រង​របួស​ស្រាល​ កាល​ពី​​​​វេលា​ម៉ោង​​​ជាង​​៣រសៀល​​​​ថ្ងៃទី​​១៩ កញ្ញា​ លើ​កំណាត់​ផ្លូវ​​​​ជាតិ​លេខ​​​៥ ចំណុច​​ជិត​មណ្ឌល​សុខ​ភាព​​​សង្កាត់​អូរ​អំបិល​ ស្ថិត​ក្នុង​​ភូមិ​អូរអំបិល​ សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​​​ ខេត្ត​បន្ទាយ​មាន​ជ័យ ។

លោក​​​អនុសេនីយ៍ឯក​តោ សារូ នាយ​ការិយា​ល័យ​​​នគរ​បាល​​ចរាចរខេត្ត​បាន​ឱ្យដឹងថា ​បុរស​​ជាប្តី​ឈ្មោះ​យិន ធិ អាយុ​៤៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ធឹម ញ៉ឹង​ អាយុ​៤៧​ឆ្នាំ​ ២នាក់​ប្តី​ប្រពន្ធ​​មាន​ទី​លំ​នៅ​​ភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ​ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ​ បើក​ម៉ូតូ​​ម៉ាក​ហុង​ដា​​​ឌ្រីម​ពណ៌​ខ្មៅ​​ ស៊េរី​​​២០០២​។មន្ត្រី​នគរ​បាល​រូបនោះ​បាន​បញ្ជាក់​ថា ​តាម​សម្តី​សាក្សី​បាន​ប្រាប់​​សមត្ថ​កិច្ច​​​ថា ​មុន​ពេល​កើត​ហេតុ​​​​បុរស​ខាង​លើ​បាន​ជិះម៉ូតូ​​ឌុប​​ប្រពន្ធ​ពី​​​លិច​ទៅ​កើត​ ​ពេល​​មកដល់​កន្លែង​កើត​ហេតុ​​​​គាត់​មិនបាន​​​មើល​ឧបសគ្គ​​​ខាង​មុខ​ ក៏​ជ្រុល​​​ទៅបុក​គូទ​រថយន្ត​កាមរី​​​មួយ​គ្រឿង​​ពណ៌​ទឹក​ប្រាក់​ ដែល​ចត​ស្ងៀមលើ​ចិញ្ចើម​​ផ្លូវ​ បណ្តាល​ឱ្យ​​ដួល​ម៉ូតូ​​ខ្ទាត​បុរស​អ្នកបើក​ទៅ​កណ្តាល​​ទ្រូង​​ផ្លូវ ស្រប​ពេល​នោះ​មាន​​​រថយន្ត​កាមរី​​​មួយ​គ្រឿង​​ទៀត ពណ៌​បៃតង​ចាស់​ មក​ពី​​ក្រោយ​ជាន់​ហ្វ្រាំង​​​មិនទាន់​ក៏​កិន​​​ត្រូ​វ​ជើង​ស្តាំ​ បណ្តាល​ឱ្យបាក់​ ។ អ្នក​បើក​​​​រថយន្ត​​​ឈ្មោះ​ស៊ុន​ ហៀត ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​​​ ស្នាក់​នៅ​​​បណ្តោះ​អាសន្ន​​ភូមិគោរ​ដ្ឋាន​ សង្កាត់​អូរ​​អំបិល​ ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ។​

ក្រោយ​ពេល​កើត​ហេតុ​​​ជ​ន​រងគ្រោះ​​​ទាំង​​២​នាក់​ប្តី​ប្រពន្ធ​​​ត្រូវ​បាន​រថយន្ត​​សង្គ្រោះ​​របស់​ស្នង​ការ​ដ្ឋាន​​​នគរ​បាល​ខេត្ត​ ដឹក​យក​ទៅ​សង្គ្រោះ​​​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​​មិត្ត​ភាព​​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូរី​ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​​​ទុក​នៅ​ការិយាល័យ​​​ចរាចរណ៍​ខេត្ត​ ប៉ុន្តែ​​ដោយ​ឡែក​​រថយន្ត​កាមរី​​ដែល​​ចត​ស្ងៀម​​​នោះ បន្ទាប់​​ពី​មាន​គ្រោះ​ថ្នាក់​​​បានបើក​​​គេច​បាត់​ ៕