ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុង​​​ជាន់​ហ្វ្រាំង​​មិនទាន់​​​​ជ្រុល​ទៅបុក​​​កង់​​​របួស​បាក់​ភ្លៅម្ខាង​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ក្រុង​​​ដឹក​អ្នក​ដំណើរ​​​របស់​ក្រុម​ហ៊ុន​​​មួយ​បាន​បើក​ក្នុង​ល្បឿន​លឿន​​នៅពេល​​ផ្លូវ​កំពុង​ចង្អៀត​​​បាន​ជ្រុល​ទៅបុក​​អ្នក​ជិះ​កង់​ដែល​កំពុង​​ធ្វើ​ចរាចរ​ខាង​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រង​របួស​​​បាក់​ភ្លៅ​​ខាង​ឆ្វេង​​​ត្រូវ​បាន​​បញ្ជូន​​ទៅ​សង្គ្រោះ​​​​ និង​ព្យាបាល​​​នៅ​មន្ទីរ​ពេទ្យ​សែន​សុខ​ភ្លាម​​ៗ​ផង​ដែរ​ កាល​ពីវេលា​ម៉ោង​​​៨​និង​៥នាទី​ព្រឹក​​ថ្ងៃទី​២០ កញ្ញា​ ទៅទល់​មុខ​​​ក្លិប​​អេ​ឡិច​ត្រូ​ តាម​

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ក្រុង​​​ដឹក​អ្នក​ដំណើរ​​​របស់​ក្រុម​ហ៊ុន​​​មួយ​បាន​បើក​ក្នុង​ល្បឿន​លឿន​​នៅពេល​​ផ្លូវ​កំពុង​ចង្អៀត​​​បាន​ជ្រុល​ទៅបុក​​អ្នក​ជិះ​កង់​ដែល​កំពុង​​ធ្វើ​ចរាចរ​ខាង​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រង​របួស​​​បាក់​ភ្លៅ​​ខាង​ឆ្វេង​​​ត្រូវ​បាន​​បញ្ជូន​​ទៅ​សង្គ្រោះ​​​​ និង​ព្យាបាល​​​នៅ​មន្ទីរ​ពេទ្យ​សែន​សុខ​ភ្លាម​​ៗ​ផង​ដែរ​ កាល​ពីវេលា​ម៉ោង​​​៨​និង​៥នាទី​ព្រឹក​​ថ្ងៃទី​២០ កញ្ញា​ ទៅទល់​មុខ​​​ក្លិប​​អេ​ឡិច​ត្រូ​ តាម​បណ្តោយ​​ផ្លូវ​លេខ​៥៩៨​ ក្នុង​សង្កាត់​ភ្នំពេញថ្មី​​ ​ខណ្ឌសែន​សុខ​​ ។ អ្នក​បើក​រថយន្ត​​​​បង្កភ្លាម​​​​ៗ​នោះ​បាន​រត់​គេច​ខ្លួន​ចោល​រថយន្ត​បាត់​។

សាក្សី​ឃើញ​ហេតុ​ការណ៍​​បាន​ឱ្យដឹងថា មុន​ពេល​​កើត​ហេតុ​​រថយន្ត​ក្រុង​​ដឹក​អ្ន​ក​ដំណើរ​​របស់​ក្រុម​ហ៊ុន​មួយ​​បើក​បរ​ដោយ​បុរស​​ម្នាក់​មាន​ល្បឿន​លឿន​តាម​បណ្តោយ​​ផ្លូវ​លេខ​៥៩៨​​ ពី​ជើង​ទៅ​ត្បូង​​​ដោយ​ផ្លូវ​កំពុង​មាន​ស្ថានភាព​​​ចង្អៀត​​​ផង​នោះ​ រថយន្ត​ក៏​មិន​ព្រម​បន្ថយ​ល្បឿន​​​ហើយ​ជាន់​ហ្វ្រាំង​​មិន​ទាន់​ក៏​ជ្រុល​ទៅ​​បុក​​​ស្ត្រីម្នាក់​កំពុង​​ជិះ​កង់​​​ចំ​ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​កង់​ខ្ទាត​ចេញ​​ពី​រថយន្ត​​ តែជា​សំណាង​​អាក្រក់​​ស្ត្រី​អ្នក​ជិះ​​​កង់​បានកៀប​ជាប់ជាមួយ​​កង់​មុខ​​រថយន្ត​ខាង​ស្តាំ​ អូស​ប្រមាណណ​​​១០០​ម៉ែត្រ​​រង​របួស​បាក់​ភ្លៅ​​ ។

ភ្លាម​ៗ​​ត្រូវ​បាន​​​រថយន្ត​សាមុយ​របស់​​មន្ទីរពេទ្យ​​សែន​សុខ​​ដឹក​យក​ទៅ​សង្គ្រោះ​​​ និង​ព្យាបាល​​ផង​​​ដែរ ។ រីឯ​កង់​របស់​ស្ត្រី​​​រង​គ្រោះ​​​គ្រាន់​តែ​​រង​ការ​ខូច​ខាត​​តិច​តួច​ប៉ុណ្ណោះ ។ក្រោយ​ពី​កើត​ហេតុ​​​​ប៉ូលិស​ចរាចរ​ខណ្ឌ​សែន​​សុខ​​​បានចុះ​ទៅ​ធ្វើការ​​វាស់​វែង​ រួច​សហការ​ជាមួយ​​​ប៉ូលិស​ចរាចរ​​ផ្លូវ​គោក​​យក​រថយន្ត​ និង​កង់​​​ទៅរក្សា​ទុក​នៅការិយាល័យ​ផ្លូវ​គោក​ រាជ​ធានី​ភ្នំពេញ​​រង់​ចាំការ​ដោះស្រាយ​​តាម​នីតិវិធី​​ ៕