ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជនជាតិ​ចិន-ខ្មែរ​ប្រហែល​៥០​នាក់ បើក​ល្បែង​ភ្នាក់​បាល់តាម​អីុនធើរណេត​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប៉ូលិស​ផ្នែក​​​ចារ​កិច្ច​នៃ​ក្រសួង​មហា​ផ្ទៃ​​បាន​ចុះ​ឆែក​ឆេរ​​ផ្ទះ​ជួល​២​កន្លែង​​ក្នុងខណ្ឌ​​ចំការ​មន ​ដែល​មាន​​បើក​លេង​ល្បែង​​ភ្នាល់​​បាល់​​តាម​អីុន​ធើរណេត នៅ​ចំណុច​​ផ្ទះ​លេខ​១៦AB ​ផ្លូវលេខ​៩ ​សង្កាត់​ទ​ន្លេ​បាសាក់ និង​នៅផ្ទះ​លេខ​៣៤ ​សង្កាត់​​បឹង​កេង​​​កង​ទី​៣ ​កាល​ពី​​វេលា​​ម៉ោង​៨​ព្រឹក​ថ្ងៃ​​ទី​២០ កញ្ញា ​២០១២ ។

​ក្នុង​ប្រតិ​បត្តិ​ការ​​ចុះឆែកឆេរ​​នេះ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជនជាតិ​​ចិន និង​ជន​ជាតិ​ខ្មែរ​​ប្រមាណ​ប្រហែល​​៥០​នាក់ ។ ​លុះមក​ដល់​ពេល​នេះ​មិនទាន់​ដឹង​សមត្ថ​កិច្ច​មានចំណាត់​ការ​​បែបណា​ចំពោះ​ជន​សង្ស័យ​ខាង​លើ​នោះទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕