ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​​ទឹក​កក​បុក​រនាំង​ដែក​​​បាក់​6ផ្ទាំង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉េ​​​ចំណុះ​មួយ​តោន​កន្លះ​​​​ដឹក​ទឹក​កក​អនាម័យ​បើក​លើ​ផ្លូវ​​​បញ្ច្រាស​​បួង​ចង្កូត​​ទៅ​បុក​រនាំង​​ដែក​ចែក​​ផ្លូវ​បាក់​​អស់​​៦​ផ្ទាំង​​​​នៅមុខ​ហាង​​​YAMAHA I MUSIC​ ​​ទល់​មុខ​សាកល​វិទ្យាល័យ​​ភូមិន្ទភ្នំពេញ​​ តាម​មហាវិថី​​​សហ​ព័ន្ធ​រុស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​​​ទឹក​ល្អក់​ទី​១ ​ខណ្ឌ​ទួល​គោក​ កាល​ពី​វេលាម៉ោង​​​៣និង​៥០​នាទី​​​ទៀប​ភ្លឺ​​​ថ្ងៃទី​​២០ កញ្ញា​ ។

ប្រភព​ព័ត៌មាន​​​ពី​ប៉ូលិស​​​ប្រចាំ​គោល​ដៅ​​​ស្តុប​​​​អំបាសា​ឌ័រ​បាន​ឱ្យដឹងថា ​មុន​ពេល​កើតហេតុ​​​រថយន្ត​​​ដឹក​ទឹកកក​អនាម័យ​ បើកបរ​តាម​វិថី​​សេនា​ប្រមុខ​គឹមអីុល​ស៊ុង​ ពី​ជើង​ទៅ​ត្បូង​ ខណៈ​​មក​ដល់​​ស្តុប​ រថយន្តបត់​ស្តាំ​​​ជិះទៅ​លើ​ផ្លូវ​​​​បញ្ច្រាស​​​ខាង​ឆ្វេង​​ដៃ​ហើយ​បួង​ចង្កូត​​​ទៅ​ស្តាំ​​ទំនង​ជាងោក​​ផង​ បាន​ជ្រុល​ទៅបុក​រនាំង​​ដែក​បាក់​​អស់​៦​ផ្ទាំង​ ។ ក្រោយ​ពេល​កើត​ហេតុ​អ្នក​បើក​រថយន្ត​​​បាន​រត់​គេច​ខ្លួន​​បាត់​​បន្សល់​ទុក​​រថយន្ត​ដែល​រង​ការ​ខូច​ខាត​​​​តិច​តួច​នៅកន្លែង​កើត​ហេតុ​ ។

ប្រភព​​​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពីកើត​ហេតុ​តំណាង​ក្រុម​ហ៊ុន​​​បាន​យក​រថយន្ត​មួយ​​គ្រឿង​​​​ទៀត​​​មក​សេង​ទឹក​កក​ចេញ ហើយ​ប៉ូលិស​នៅ​​គោល​ដៅ​​ស្តុប​​​បានរាយ​ការណ៍​​ទៅ​ប៉ូលិស​​​ចរាចរ​​ក្រុង​ចុះ​​​អន្តរាគមន៍​នាំ​យក​រថយន្ត​​បង្ក​ទៅ​​សា​លា​រាជ​ធានី​ភ្នំពេញ​​​ ដើម្បី​សង​ការ​ខូច​ខាត​​​សម្បត្តិ​​សាធារណៈ ៕