ក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៩ កញ្ញា បានទទួលមេដឹកនាំប្រឆាំងភូមាលោកស្រីអ៊ួងសាន់ ស៊ូជី ដោយកម្រាលព្រំពណ៌ក្រហម ហើយបំពាក់មេដាយមាសរបស់សភាជូនលោកស្រីមុនពេលលោកស្រីជួបជាមួយប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ា ដែលរដ្ឋាភិបាលរបស់់លោកបានលុបចោលបណ្តាទណ្ឌកម្មប្រឆាំងប្រធានាធិបតីភូមា ។
ជាកិត្តិយសបំផុតលោកស្រីស៊ូជី ត្រូវបានលោកប្រធានាធិបតីបារ៉ាក់អូបាម៉ា ទទួលនៅឯការិយាល័យរាងពងក្រពើនៃសេតវិមាន ។ លោកអូបាម៉ានិងលោកស្រីស៊ូជី ពុំបានធ្វើសេចក្តីថ្លែងការណ៍ឡើយ ដោយពិភាក្សាគ្នា និយាយតិចៗប៉ុណ្ណោះ ។
នារសៀលថ្ងៃទី១៩ កញ្ញា លោកស្រីបានទទួលនៅឯសភាអាមេរិកនូវមេដាយមាស ជាមេដាយស៊ីវិលថ្នាក់ខ្ពស់បំផុតដែលសភាអាមេរិកសម្រេចប្រគល់ជូនលោកស្រីតាំងតែកាលពីឆ្នាំ២០០៨ពេលលោកស្រីកំពុងជាប់ឃុំក្នុងផ្ទះមកម្លេ៉ះ ។
ពេលទៅកាន់សហរដ្ឋអាមេរិកលោកស្រីស៊ូជីបានស្នើឱ្យមហាអំណាចនេះ លុបចោលទណ្ឌកម្មទាំងអស់ប្រឆាំងភូមា ។
ជាការឆ្លើយតបនាថ្ងៃទី១៩ កញ្ញា ក្រសួងរតនាគារអាមេរិកបានប្រកាសពីការដកឈ្មោះប្រធានាធិបតីភូមាលោកថេន សេន និងឈ្មោះប្រធានសភាលោកTHURA SHWE MANN ចេញពីបញ្ជីខ្មៅនៃបណ្តាមនុស្សដែលជាកម្មវត្ថុនៃការដាក់ទណ្ឌកម្មរបស់អាមេរិកដោយសារការចូលរួមក្នុងការបង្ក្រាបខាងនយោបាយនៅភូមា ៕
ចែករំលែកព័តមាននេះ