យោងតាមទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូថា អតីតអគ្គលេខាធិការគណបក្សសេរីប្រជាធិបតេយ្យជប៉ុនPLD ជាគណបក្សប្រឆាំងដ៏សំខាន់លោកហ៊ីរ៉ូ យូគី ហូសូដា ថ្លែងកាលពីថ្ងៃទី១៩ កញ្ញា ថា អតីតនាយកខុទ្ទកាល័យនៃរដ្ឋាភិបាលជប៉ុននិងជាបេក្ខជនប្រជែងយកតំណែងប្រធានគណបក្សPLD លោកម៉ាជីមូរ៉ាណូប៊ូតាកាអាយុ៦៨ឆ្នាំ បានចូលមន្ទីរពេទ្យ។
លោកហូសូដា គូសបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតក្រោយកិច្ចប្រជុំមួយរបស់គណបក្សPLD ថា លោកណូប៊ូតាកាបានចូលមន្ទីរពេទ្យដោយសារជំងឺធ្ងន់ធ្ងរមួយហើយលោកនឹងលុបចោលរាល់សកម្មភាពឃោសនាដែលគ្រោងធ្វើនាថ្ងៃទី១៩ កញ្ញា ។ លោកហូសូដា ពុំបានបដិសេធឡើយនូវលទ្ធភាពដែលលោកណូប៊ូតាកា បោះបង់ចោលការប្រកួត ។
បេក្ខជន៤រូបទៀតលោកស៊ីនហ្សូអាបេអតីតនាយករដ្ឋមន្ត្រី លោកស៊ីហ្សឺរូ៉អីុស៊ីបា អតីតប្រមុខខាងនយោបាយរបស់គណបក្សPLD លោកនូប៊ូតឺរូ អីុស៊ីហារា៉ា អគ្គលេខាធិការPLDនិងលោកយូស៊ីម៉ាសា ហាយ៉ាស៊ីអនុប្រធានផ្នែកនយោបាយរបស់គណបក្សនឹងត្រូវប្រជែងគ្នាក្នុងការបោះឆ្នោតដែលគ្រោងធ្វើនាថ្ងៃទី២៦ កញ្ញា ៕
ចែករំលែកព័តមាននេះ