ខេត្តបាត់ដំបង ៖ ក្រុមហ៊ុនPTT ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់ប្រភេទ និងប្រេងរំអិលគុណភាពល្អស្ដង់ដាពិភពលោក បានធ្វើឱ្យកក្រើកក្រុងបាត់ដំបងតែម្ដង ដោយក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ កញ្ញា កន្លងទៅនេះ បានចូលរួមដាក់តាំងនូវផលិតផលប្រេងរំអិលរបស់ក្រុមហ៊ុន PTT មានដូចជា PTT-CHALLENGER SYNTHETIC ជាប្រេងរំអិលដែលបានបង្កើតឡើងដោយបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យល្អឥតខ្ចោះ១០០% សម្រាប់់ទោចក្រយានយន្ដ ។
PTT PERFORMA SUPER SYNTHETIC HYBRID ទីបំផុតនៃការវិវឌ្ឍប្រេងរំអិលស្ដង់ដាពិភពលោក ដើម្បីយានយន្ដសម័យថ្មីទំនើបដែលបើកបរដោយប្រើប្រព័ន្ធHybrid តែមួយគត់ ។ PTT PERFORMA SUPER SYNTHETIC HYBRID ជានវានុវត្ដន៍នៃប្រេងរំអិលសម្រាប់អនាគត ត្រូវបានផលិតឡើង ពិសេសសម្រាប់គ្រឿងយន្ដដែលប្រើប្រព័ន្ធHybrid ផ្ទាល់តែម្ដង ។ PTT DYNAMIC SYNTHETIC ប្រេងរំអិលគុណភាពខ្ពស់ស្ដង់ដាពិភពលោកពី PTT ជាមួយនឹង SAE 5W-៤០ មានភាពខាប់ គុណភាពល្អ ពិសេសសម្រាប់ម៉ាស៊ីនដែលប្រើម៉ាស៊ូត ជាប្រេងរំអិលដែលមានរៀបចំផលិតឡើង ដើម្បីរាល់ម៉ាស៊ីនដែលប្រើប្រាស់ម៉ាស៊ូតដោយផ្ទាល់តែម្ដង។
ជាមួយនឹងគុណភាពពិសេស និង Promotion ពិសេសៗរបស់ក្រុមហ៊ុន PTT បានធ្វើឱ្យអតិថិជន ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រុងបាត់ដំបងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើគុណភាពប្រេងរំអិល PTT Lubricants ហើយបានចូលជាវយ៉ាងច្រើនកុះករ ជាវមួយហើយជាវមួយទៀតសម្រាប់ទោចក្រយានយន្ដ និងយានយន្ដគ្រប់ប្រភេទ ។
បើយោងទៅតាមគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន PTT បានបង្ហើបឱ្យដឹងថា PTT នឹងមានសកម្មភាពក៏ដូចជាកម្មវិធីពិសេសៗ ល្អៗ សម្រាប់អតិថិជនរបស់ខ្លួនជាបន្ដបន្ទាប់ទូទាំងប្រទេសកម្ពុជា ដូច្នេះកុំភ្លេចណា សម្រាប់អតិថិជន PTT ទីណាមាន PTT ទីនោះនឹងមាន Promotion ពិសេសៗជូនលោកអ្នក ៕
ចែករំលែកព័តមាននេះ