ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​​កម្មាធិការ​​ជាតិ​គាំ​ទ្រ​​ព្រះ​​មហា​ក្សត្រ​​​ ដើម្បី​​​កម្ពុជា​​សន្តិ​ភាព​ ​ដែល​​មាន​អក្សរ​​ជាតិ​ ​ភាសា​ខ្មែរ​ គ.គ.ជ.ព.ក.ស ​អក្សរ​អង់​គ្លេស​ N.C.S.K.C.P

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​ ៖​​ លោក​ប៉ាង ​សួន ​ប្រធាន​​គណៈ​​កម្មាធិការ​​ជាតិ​គាំ​ទ្រ​​ព្រះ​មហា​ក្សត្រ​​​ដើម្បី​​កម្ពុជា​​សន្តិ​ភាព​​ ​​ថ្លែង​​​នៅ​ក្នុង​​បុព្វ​កថា​​បញ្ជាក់ថា​ គណៈ​​កម្មា​ធិការ​​ជាតិ​គាំ​ទ្រ​​​ព្រះ​មហា​ក្ស​ត្រ​​ ដើម្បី​កម្ពុជា​សន្តិ​ភាព​ ​បាន​ចាប់​​​បដិ​សន្ធិ​​កើត​ឡើង​​នៅ​ថ្ងៃ​ទី​​២១ ​ខែ​​មីនា ឆ្នាំ​​១៩៩០ ​នៅ​សហ​រដ្ឋ​អា​មេរិក​ ។​

រាជ​ធានី​ភ្នំ​ពេញ​​ ៖​​ លោក​ប៉ាង ​សួន ​ប្រធាន​​គណៈ​​កម្មាធិការ​​ជាតិ​គាំ​ទ្រ​​ព្រះ​មហា​ក្សត្រ​​​ដើម្បី​​កម្ពុជា​​សន្តិ​ភាព​​ ​​ថ្លែង​​​នៅ​ក្នុង​​បុព្វ​កថា​​បញ្ជាក់ថា​ គណៈ​​កម្មា​ធិការ​​ជាតិ​គាំ​ទ្រ​​​ព្រះ​មហា​ក្ស​ត្រ​​ ដើម្បី​កម្ពុជា​សន្តិ​ភាព​ ​បាន​ចាប់​​​បដិ​សន្ធិ​​កើត​ឡើង​​នៅ​ថ្ងៃ​ទី​​២១ ​ខែ​​មីនា ឆ្នាំ​​១៩៩០ ​នៅ​សហ​រដ្ឋ​អា​មេរិក​ ។​

​​គណៈ​​កម្មា​ធិការ​​ជាតិ​គាំ​​ទ្រ​​ព្រះ​មហា​ក្ស​ត្រ​​ ដើម្បី​​កម្ពុជា​​សន្តិ​​ភាព​​បាន​រៀប​​ចំ​​​សមាជ​​សកល​​នៅ​ថ្ងៃ​ទី​​៤ ​ខែ​កក្កដា ​ឆ្នាំ​​​១៩៩១​ នៅ​ទី​ក្រុង​​មូដេ​​ស្តូ​ រដ្ឋ​​កាលី​​ហ្វូន​ី​ញ៉ា ​សហ​រដ្ឋ​អា​មេរិក​ ​ដើម្បី​ឱ្យ​​N.C.S.K.C.P មាន​​ឱកា​ស​បម្រើ​​​ជាតិ​សាសនា​​ព្រះ​មហា​​ក្ស​ត្រ​ ទើប​យើង​​ខ្ញុំ​លើក​យក​​ទី​​ស្នាក់​ការ​ N.C.S.K.C.P មក​បង្កើត​​ទី​ស្នាក់​ការ​​ជា​អចិន្ត្រៃយ៍​​នៅ​រាជ​​ធានី​ភ្នំ​ពេញ​ ​នៃ​​ព្រះ​រាជា​​​ណា​ចក្រ​កម្ពុជា ​ដែល​មាន​​ទី​ស្នាក់​​ការ​​បុរី​ពិភព​ថ្មី​​​ទី​​៣ ​ផ្ទះ​លេខ​​១២៤EO ​ផ្លូវ​លេខ​​២៦ ក្រុម​ទី​៦ មណ្ឌល​​ត្រពាំង​​ថ្លឹង ​សង្កាត់​​ចោម​ចៅ ​ខណ្ឌ​ដង្កោ​ ​រាជ​ធានី​ភ្នំ​ពេញ។​​

ក្នុង​គោល​​បំណង​​ជា​គ្រឹះ​​របស់​គណៈ​​កម្មា​ធិការ​​នេះ គឺ​​លើក​ស្ទួយ​​ឱ្យ​មាន​​ការ​ផ្សះ​ផ្សារ​ជាតិ​ បង្រួប​បង្រួម​​ជាតិ ​និង​​ដើម្បី​សន្តិ​ភាព​ លើក​ស្ទួយ​​ឱ្យ​មាន​​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ និង​ច្បាប់​ លើក​ស្ទួយ​​ឱ្យ​មាន​​សិ​ទ្ធិ​មនុស្ស ​និង​សិទ្ធិ​​ស៊ី​វិល ។​ ​គណៈ​​កម្មា​ធិការ​​ជាតិ​គាំ​ទ្រ​​ព្រះ​មហា​ក្សត្រ​ ដើម្បី​កម្ពុជា​​សន្តិ​ភាព​ ​ប្រកាស​​ប្រកាន់​ខ្ជាប់​​​ជា​និច្ច​​នូវ​គោល​ការណ៍​​ប្រមូល​ផ្តុំ​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​គ្រប់​រូប​​ទាំង​បុរស​​ ទាំង​ស្ត្រី​​ក្នុ​ងប្រទេស​​ និង​ក្រៅ​ប្រទេស​ ដែល​មាន​ឆន្ទៈ​​ចង់​ចូល​​រួម​​​​កសាង​ជាតិ​ និង​លើក​ស្ទួយ​​របប​រាជា​និយម​​ តាម​លទ្ធិ​ធម្មា​​ធិប​តេយ្យ​​​ឱ្យ​បាន​​ថ្កុំ​​ថ្កើង​​រុង​រឿង​ជា​​អមត​​ ។​

​គណៈ​​កម្មាធិការ​​ជាតិ​​គាំ​​ទ្រ​​ព្រះ​មហា​ក្សត្រ​​ដើម្បី​កម្ពុជា​​សន្តិ​ភាព​ ​បាន​ផុស​ចេញ​​ឡើង​ពី​​ក្រអៅ​បេះ​ដូង​​ដ៏​បរិ​សុទ្ធ​​របស់​​ប្រជា​រាស្ត្រ​​​ខ្មែរ​ទូ​ទៅ​ដែល​ស្រឡាញ់​​ព្រះ​មហា​ក្សត្រ​ និង​របប​​រាជា​និយម​​​មិន​មាន​​ព្រះ​​មហា​ក្សត្រ​​អង្គ​ណា​មួយ​​ ​ឬឥស្ស​រ​​ជន​ណា​​​​ម្នាក់​​បង្ខិត​បង្ខំ​ ​ឬ​បង្គាប់​​ឱ្យ​​​ធ្វើ​ឡើយ ​ព្រោះ​​វា​ជា​សិទ្ធិ​ និង​កាតព្វ​កិច្ច​​របស់​​ប្រជា​ពល​រដ្ឋ​​ខ្មែរ ​ដែល​​ការ​ពារ​​ដោយ​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​។
នៅ​​ក្នុង​បុព្វ​កថា ​​គូស​បញ្ជាក់​​​ទៀ​ត​ថា ​កន្លង​​មក​ គណៈ​​កម្មា​​ធិការ​​ជាតិ​គាំ​ទ្រ​​ព្រះ​មហា​ក្សត្រ​​​ ដើម្បី​កម្ពុជា​​សន្តិ​ភាព​ បាន​ស្វែង​​រក​ថវិកា​​ពី​សប្បុរ​ស​ជន​​ក្រៅ​ប្រទេស ​​និង​ក្នុង​ប្រទេស​​ដើម្បី​​ទិញ​សម្ភារ​​ដូច​ជា​​ម៉ាស៊ីនបូម​ទឹក ​អង្ករ និង​​ថ្នាំ​ពេទ្យ​ ។ល។​​

ថ្វាយ​ព្រះ​​ករុណា​​ជា​​អ​ម្ចាស់​​ជីវ​ិត​​លើ​ត្បូង​ ដើម្បី​​ព្រះ​​អង្គ​​មាន​លទ្ធ​​ភាព​​យក​ទៅ​​ឧបត្ថម្ភ​​​ជួយ​សង្គ្រោះ​​ដល់​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​ដែល​ក្រី​ក្រ​​ជា​ងគេ​ទូ​ទាំង​​​ប្រទេស​កម្ពុជា ។​គណៈ​​កម្មា​ធិការ​​ជាត​ិ​នេះ​​មាន​និន្នា​ការ​ អព្យា​ក្រឹត្យ ​លទ្ធិ​​ធម្មា​ធិបតេយ្យ​​ ពោល​គឺ​​ផ្លូវ​កណ្តាល ​​មិន​ចូល​​​បម្រើ​ផល​​ប្រយោជន៍​​នយោ​បាយ​​របស់​គណ​​ប​ក្ស​​ណា​មួយ​ឡើយ ​​។​​គណៈ​​កម្មាធិការ​​ជាតិ​គាំ​​ទ្រ​​ព្រះ​មហា​ក្សត្រ​​ ដើម្បី​កម្ពុជា​​សន្តិ​ភាព​ ​គោរព​​តាម​ច្បាប់​​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា​ ។​​គណៈ​​កម្មា​ធិការ​​ជាតិ​គាំ​​ទ្រ​​ព្រះ​មហា​ក្សត្រ​​ ដើម្បី​​កម្ពុជា​​សន្តិ​ភាព​​ខំ​ប្រឹង​​ស្វះ​ស្វែង​​រក​ថវិកា​​​ពី​សំណាក់​​សប្បុរស​ជន​​ជាតិ និង​អន្តរ​ជាតិ ​ដើម្បី​ឧបត្ថម្ភ​​ជួយ​សង្គ្រោះ​​ដល់​ប្រជា​​ពល​រដ្ឋ​​ខ្មែរ​ដែល​បាត់​បង់​​សមត្ថ​ភាព​ការងារ​ និង​ប្រជា​ជន​ក្រី​ក្រ​​ គ្មាន​ផ្ទះ​​សំបែង ​ទូទាំង​ប្រទេស​កម្ពុជា​​ ដូច​ជា​​ជន​ពិការ ​​ក្មេង​កំព្រា ​ស្ត្រី​មេ​ម៉ាយ ​លើក​ស្ទួយ​​ឱ្យ​មាន​​កា​​រ​​កម្ចាត់​ចោល​​នូវ​មូល​​ហេតុ​នៃ​​​ភាព​ក្រី​​ក្រ​ ដោយ​មធ្យោ​បាយ​​សន្តិ​ភាព ​ឱ្យ​ស្រប​​ទៅ​តាម​​គោល​ការណ៍​​មនុស្ស​ធម៌​​ ឱ្យ​ចេះ​​​ជួយ​ខ្លួន​​ឯង​មួយ​ដំណាក់​​​ម្តងៗ ។​

​គណៈ​​កម្មា​ធិការ​​ជាតិ​គាំ​ទ្រ​​​ព្រះ​មហា​​ក្សត្រ​ ដើម្បី​កម្ពុជា​​សន្តិ​ភាព​​ធ្វើ​សហ​ការ​​ និង​គាំ​ទ្រ​​រាល់​សកម្ម​ភាព​​នៃ​រាជ​​រដ្ឋា​ភិបាល​​កម្ពុជា​ ​ក្នុង​វិស័យ​​កសាង​ជាតិ​ ​សេដ្ឋ​កិច្ច ​និ​ង​មនុស្ស​ធម៌​ ។គណៈ​​កម្មាធិ​ការ​​ជាតិ​គាំ​ទ្រ​​ព្រះ​មហា​ក្សត្រ​ ដើម្បី​កម្ពុជា​​សន្តិ​ភាព​ គោរព​តាម​​ព្រហ្ម​វិហារ​​ធម៌​ ​របស់​ព្រះ​​ពុទ្ធ​​សាសនា​ទាំង​​៤​​​ គឺ​មេត្តា ​ករុណា ​​មុទិតា​​ ​​និង​​ឧបេក្ខា​ ជា​គោល​ ៕​​