ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រ​ឡង​អាហា​រូប​ករណ៍​ប្រចាំ​ឆ្នាំ​2012​របស់​សាកល​វិទ្យា​ល័យ​មេគង្គ​កម្ពុជា

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ការ​ប្រ​ឡង​អាហារូប​ករណ៍​ប្រចាំ​ឆ្នាំ​២០១២​របស់​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ កញ្ញា ២០១២ មក​រហូត​ដល់​៣​មណ្ឌល​ប្រ​ឡង គឺ​មណ្ឌល​សាកល​វិទ្យា​ល័យ​មេគង​្គ​កម្ពុជា​ មណ្ឌល​សាលា​បឋម​សិក្សា​អនុវត្តន៍​រាជ​ធានី និង​មណ្ឌល​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី ដែល​មាន​បេក្ខជន​ដាក់​ពាក្យ​សុំ​ប្រឡង​ចំនួន​២.៣៧៥​នាក់​ ហើយ​ជ្រើស​រើស​យក​និស្សិត​

រាជ​ធានី​ភ្នំពេញ ៖ ការ​ប្រ​ឡង​អាហារូប​ករណ៍​ប្រចាំ​ឆ្នាំ​២០១២​របស់​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ កញ្ញា ២០១២ មក​រហូត​ដល់​៣​មណ្ឌល​ប្រ​ឡង គឺ​មណ្ឌល​សាកល​វិទ្យា​ល័យ​មេគង​្គ​កម្ពុជា​ មណ្ឌល​សាលា​បឋម​សិក្សា​អនុវត្តន៍​រាជ​ធានី និង​មណ្ឌល​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី ដែល​មាន​បេក្ខជន​ដាក់​ពាក្យ​សុំ​ប្រឡង​ចំនួន​២.៣៧៥​នាក់​ ហើយ​ជ្រើស​រើស​យក​និស្សិត​១.០០០​នាក់​ ដែល​មាន​ប្រភេទ​អាហារូបករណ៍​៥០% ៧០% ​និង​១០០%​ ។

លោក​ បាន​ ថេរ៉ូ សាកល​វិទ្យា​ធិការរងនៃ​​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី ១០​នៃ​ការ​ប្រឡង​អាហារូប​ករណ៍​ប្រចាំ​ឆ្នាំ​របស់​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​ ។ ការ​ប្រឡង​នេះ​ ក៏​មាន​ចូល​រួម​ត្រួត​ពិនិត្យ​ពី​មន្រ្តីក្រសួង​អប់​រំ​យុវជន​និង​កីឡា និង​មន្រ្តីមក​ពី​មន្ទីរ​អប់​រំ​យុវជន​និង​កីឡា​រាជ​ធានី​ភ្នំ​ពេញ​ផង​ដែរ ។ ដោយ​មាន​ការ​គាំ​ទ្រ​និង​ឱ្យ​តម្លៃ​ពី​មហា​ជន សិស្ស​ និស្សិត​ អាណា​ព្យាបាល​ អង្គ​ការ​ ស្ថាប័ន ក្រុម​ហ៊ុន​ជាតិ និង​អន្តរជាតិ​ ធ្វើ​ឱ្យ​សាកល​វិទ្យា​ល័យ​មេគង្គ​កម្ពុជា​ ទទួល​បាន​ភាព​ជោគ​ជ័យ​​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​មាន​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​របស់​និស្សិត​ មាន​អនាគត​ល្អ​ប្រសើរ ។

ផ្អែក​លើ​សមិទ្ធ​ផល​ប្រ​កប​ដោយ​កិត្យា​នុភាព​ខ្ពស់​ទាំង​គុណ​ភាព​ និង​វិន័យ និង​សេវាកម្ម​​ល្អ​នេះ​​ ធ្វើ​ឱ្យ​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​កាន់​តែ​មាន​កម្លាំង​ធន​ធាន​ និង​សក្តានុពល​រឹង​មាំ​ឡើង​ក្នុង​ការ​បំពេញ​បាន​នូវ​បេស​កកម្ម​ក្នុង​ការ​បណ្តុះ​បណ្តាល​​ធន​ធាន​មនុស្ស​ សម្រាប់​តម្រូវ​ការ​ទីផ្សារ​ការ​ងារ​ជាតិ​និង​អន្តរជាតិ ។លោក​បាន​បន្ត​ថា ដើម្បី​សម្រេច​បាន​បេសក​កម្ម​នេះ​ សាកល​វិទ្យា​ល័យ​មេគង្គ​កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​ប្រមូល​ផ្តុំ​ធន​ធាន​និង​សក្តានុពល​ល្អៗពី​គ្រប់​មជ្ឈ​ដ្ឋាន​ ជា​ពិសេស​អ្នក​សិក្សា​ដែល​មាន​បំណង​ចង់​បាន​គុណ​ភាព​ពិត​ប្រាកដ​ ហើយ​យើង​តែង​តែ​ធ្វើ​ការ​ប្រឡង​ជ្រើស​រើស​និស្សិត​អាហា​រូប​ករណ៍​ប្រចាំ​ឆ្នាំ​ និង​ធ្វើ​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​ឱ្យ​មាន​គុណ​ភាព​ពិត​ប្រាកដ ។

អាហា រូបករណ៍​នេះ​មាន​គោល​បំណង​ជា​សំខាន់​ គឺ​ដើម្បី​ជួយ​សម្រួល​ឱ្យ​និស្សិត​ខ្មែរ​មាន​ឱកាស​និង​ក្តី​សង្ឃឹម​ច្រើន​ បាន​ចូល​រៀន​កម្រិត​ឧត្តម​សិក្សា​ និង​បង្កើត​បរិយាកាស​ឱ្យ​មាន​ជម្រើស​ល្អ​សម្រាប់​ការ​សិក្សា​រៀន​សូត្រ​ដើម្បី​គុណ​ភាព​ ហើយ​និង​មានការ​ប្រកួត​ប្រជែង​ពេញ​លេញ​ក្នុង​ការ​អភិវឌ្ឍ​សក្តា​នុពល​ដែល​ពួក​គេ​មាន ពិសេស​បណ្តុះ​ស្មារតី​និង​មនសិការ​ឱ្យ​ក្លាយ​ជា​អ្នក​យក​ចិត្ត​ទុក​ដាក់​ពី​តម្លៃ​នៃ​ការ​អប់​រំ​បន្ត​ពី​សាកល​វិទ្យាល័យ​មេគង្គ​​កម្ពុជា​​ដើម្បី​គុណ​ប្រយោជន៍​វិស័យ​អប់​រំ​ទាំង​មូល​នៅ​កម្ពុជា ។គួរ​បញ្ជាក់​​ផង​ដែរ​ថា សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា ជា​សាកល​វិទ្យា​ល័យ​ឯក​ជន​ដំបូង​ដែល​បាន​ផ្តល់​អាហារូបករណ៍​ថ្នាក់​ជាតិ​សម្រាប់​ថ្នាក់​ឧត្តម​សិក្សា​ដល់​ក្រសួង​អប់​រំ​យុវជន និង​កីឡា​ ដើម្បី​រួម​ចំណែក​ជា​មួួយ​រា​ជ​រដ្ឋា​ភិបាល​ក្នុង​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​និង​ធន​ធាន​មនុស្ស​នៅកម្ពុជា ស្រប​តាម​យុទ្ធ​សាស្រ្ត​ចតុកោណ​របស់​រាជ​រដ្ឋា​ភិ​បាល​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន៕