ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ដឹក​ត្រី​បុក​គូទ​គោ​យន្ត​ដឹក​អុស​ស្លា.ប់​​ឪពុក ​កូន​ស្រី​​របួស​ធ្ងន់

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ​បុរស​ម្នាក់​​ស្លា.ប់​​នៅ​នឹង​កន្លែង ឯ​កូន​ស្រី​បែក​ក្បាល​​រង​របួស​ធ្ងន់​ដោយ​សារ​បើក​រថយន្ត​​ម៉ាកកាមរី​ពណ៌ស ស៊េរី​៩១ ទៅ​បុក​គូទ​​គោ​យន្ត​​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា លើ​កំណាត់ផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​​ស្ពាន​​សាលា​គំរូ សង្កាត់​ព្រៃ​ញី ក្រុង​​ពោធិ៍​សាត់ ​កាល​ពីវេលា​ម៉ោង​​១​និង​១០​នាទី​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​១៨ កញ្ញា ២០១២ ។

ខេត្ត​ពោធិ៍​សាត់ ៖ ​បុរស​ម្នាក់​​ស្លាប់​​នៅ​នឹង​កន្លែង ឯ​កូន​ស្រី​បែក​ក្បាល​​រង​របួស​ធ្ងន់​ដោយ​សារ​បើក​រថយន្ត​​ម៉ាកកាមរី​ពណ៌ស ស៊េរី​៩១ ទៅ​បុក​គូទ​​គោ​យន្ត​​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា លើ​កំណាត់ផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​​ស្ពាន​​សាលា​គំរូ សង្កាត់​ព្រៃ​ញី ក្រុង​​ពោធិ៍​សាត់ ​កាល​ពីវេលា​ម៉ោង​​១​និង​១០​នាទី​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​១៨ កញ្ញា ២០១២ ។

​​ជន​រងគ្រោះ​​​ដែល​ស្លាប់ជា​ឪពុក​​​ឈ្មោះ​​សិទ្ធិ ​ឡឹប ​អាយុ​​៥៤​ឆ្នាំ ​ឯ​កូន​ស្រី​របួស​ធ្ងន់​​ឈ្មោះ​​ឡឹប ចាវ អាយុ​​២០​​ឆ្នាំ ​ជា​ជន​ជាតិ​​ខ្មែរ​អ៊ិស្លាម ​រស់​នៅភូមិ​ព្រែក​ស្តី សង្កាត់​លលក​ស ក្រុង​ពោធិ៍​សាត់  ប្រាប់​ឱ្យដឹងថា ឪពុក​​របស់​នាង​​រក​ស៊ី​ដឹក​ត្រី​ពី​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ​ទៅ​លក់​នៅ​ស្រុក​មោង​ឫស្សី ​ខេត្ត​បាត់​ដំបង ។ នៅ​ថ្ងៃនោះ​ឪពុក​​នាង​បាន​ក្រោក​​ពីយប់​ដឹក​ត្រីប្រា​ស្រស់​ទៅ​​លក់​ដូច​សព្វ​ដង ហើយ​នាង​ក៏ទៅ​ជា​មួយ​​ដែរ ។ លុះ​មក​ដល់​ចំណុច​​កើតហេតុ​​ដោយ​ចាំង​ហ្វា​រថយន្ត​មក​ពី​មុខ​មើល​ផ្លូវមិន​ឃើញ​ក៏​ទៅបុក​​គូទគោ​យន្ត​​កន្ត្រៃ​​​ដឹក​អុស​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ធ្លាក់​ទៅ​ចិញ្ចើម​ថ្នល់​​​តែ​ម្តង ។ ចំណែក​​ម្ចាស់​គោ​យន្ត​មិន​ត្រូវបាន​ស្គាល់​ឈ្មោះ​ ហើយ​មិន​ដឹងជា​របួស​ធ្ងន់ ឬ​ស្រាល​នោះទេ ​ក្រោយ​​កើត​ហេតុ​គេច​ខ្លួន​បាត់​ទៅ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕